ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​១​គ្រួសារ​ឆ្លង​កូ​វី​ដ​នៅ​ផ្ទះ​ជួល បន្ទាប់​ពី​បុគ្គ​លិក​​​ធនាគារ​ម្នាក់​កើត​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ មួយ​គ្រួសារ​ចំនួន​មនុស្ស​៤​នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២១ ខណៈ​ពេល​ដែល​ចុះ​ទៅ​យក​សំណាក​ធ្វើតេស្ត​នៅផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ មួយ​គ្រួសារ​ចំនួន​មនុស្ស​៤​នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២១ ខណៈ​ពេល​ដែល​ចុះ​ទៅ​យក​សំណាក​ធ្វើតេស្ត​នៅផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅផ្ទះ​លេខ​៣៤ ផ្លូវ​៦៨R ក្នុងភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

បើ​តាម​អាជ្ញាធរ​បានអោយ​ដឹង​ថា ផ្ទះ​ជួល​ខាងលើ​នេះ បាន​ផ្ទុះ​នូវ​វិជ្ជមាន​កូ​វី​ដ​១៩ កាលពី​៤​ថ្ងៃមុន បន្ទាប់​ពី​បុគ្គលិក​ធានា​គារ ABA សាខា​វិមាន​ឯករាជ​ម្នាក់ រួម​ទាំង​អ្នក​ស្នាក់​នៅ​បន្ទប់​ជាមួយ​គ្នា​ចំនួន​៤​នាក់​បាន​ទៅ​យក​សំណាក​ធ្វើតេស្ត​នៅ​ម​ជ្ឍ​មណ្ឌល​ម៉ូ​ឌែ​ន​៥ ក៏​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​ចំនួន​៣​នាក់ ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​កោះ​ពេជ្រ ។ ការ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​នោះ សង្ស័យ​ឆ្លង​តាម​រយៈ​បុគ្គលិក​ធានា​គារ ABA រូប​នោះ​។

តាម​ម្ចាស់​ជួល​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល ក្រុម​គ្រូពេទ្យ​ក៏​បាន​បន្ត​ចុះ​ទៅ​យក​សំណាក​ធ្វើតេស្ត​អ្នក​ពាក់​ពន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល សម្រាប់​អ្នក​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​ទាំងអស់​នៅ​ក្នុងថ្ងៃនេះ ។ ជា​លទ្ធ​ល ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា មាន​វិជ្ជមាន​ចំនួន​៤​នាក់ គឺ​មួយ​គ្រួសារ (​ក្នុង​នោះ​ប្រុស​២​នាក់ និង​ស្រី​២​នាក់​) តែ​ម្តង ។ ហើយ​ក្នុង​ចំណោម​អ្នក​ធ្វើតេស្ត​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ទាំងអស់​គឺ​ចំនួន​១៧​នាក់​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​រក​ឃើញ​វិជ្ជមាន​បន្ទប់​ផ្ទះ​ជួល​ខាងលើ រួម​ទាំង​បន្ទប់​នៅ​ក្បែរ​នោះ ត្រូវ​បាន​អាជ្ញាធរ​បិទ​ខ្ទប់ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ចំនួន​១៤​ថ្ងៃ ។

ទោះបីជា​យ៉ាងណា គេ​ពុំ​ទាន់​ដឹង​ថា អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំងនោះ ជា​មេរោគ​បំ​លែង​ថ្មី ដែល​តា ឬ​យ៉ាងណា​នោះ​ទេ? តែបើ​តាម​បង​ម្ចាស់ផ្ទះ​ជួល ដែល​បាន​ចាត់ចែង​ក្នុង​ការ​យក​សំណាក​នោះ បាន​អះអាង​ថា «​ជា​ជំងឺ​កូ​វី​ដ​១៩ ធម្មតា​នោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ