ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូពេទ្យ​​វ័យ​​ជាង​១០០​ឆ្នាំ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង ទទួល​បាន​អំណោយពី​សម្តេច​តេ​ជោ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ​កាលពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២១ ​លោក​វេជ្ជបណ្ឌិត គី​ម​សួរ ភី​រុណ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​

ខេត្តកំពង់ចាម​ ៖ ​កាលពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២១ ​លោក​វេជ្ជបណ្ឌិត គី​ម​សួរ ភី​រុណ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តកំពង់ចាម និង​លោក ស៊ី​ម គង់ អភិបាលស្រុក​ស្រី​សន្ធរ ព្រមទាំង​សហការី ​បាន​អញ្ជើញ​អមដំណើរ​លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា ទៅ​ប្រគល់​ជូន​ដល់​លោកតា​ចំនួន​២​រូប ក្នុងនោះ​លោក​មួយរូប​មាន​អាយុ​​១០០​ឆ្នាំ និង​លោក​តា​មួយរូប​​ទៀត​​មាន​អាយុ​​១០៣ឆ្នាំ​ រស់នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់​ចាម ​បាន​ស្ម័គ្រ​ចិត្ត​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ​​​១៩ ។

អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ដែល​បាន​ប្រគល់​ជូន​លោកតា​ទាំង​២​រូប​នា​ពេល​នោះ​ ​ក្នុងម្នាក់​ៗទទួលបាន​​ថវិកា​ចំនួន​៣​លាន​រៀល មី​១០​កេស ​ត្រីខ១​កេស​ធំ ទឹក​សុទ្ធ២​កេស ​អង្ករ៤​បាវ ​ទឹកត្រី២​យួរ និង​ប្រេងឆា២​ដប ៕

លោក​ផល វុន មេឃុំ​ព្រែក​ដំបូក មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោកតា​ទាំង​​​២រូប​ខាងលើ​ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដូ​ស​ទី​១ ​ក្នុង​នោះ​ ​លោកតា​ម្នាក់​ឈ្មោះ​ ន​ន អែម អាយុ​១០៣ឆ្នាំ រស់នៅ​ភូមិ​តា​ម៉ុ​ល ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​ ​និង​​លោកតាម្នាក់ទៀត​ឈ្មោះ​ហែម ម៉ៅ អាយុ​១០០ ឆ្នាំ រស់នៅ​ភូមិ​ក្សេ​រ ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

លោក​មេឃុំ​ព្រែក​ដំបូក​មាន​ប្រសាសន៍​រំលឹក​ថា ​លោកតា​នន អែម​ ជា​អតីត​គ្រូពេទ្យ​ម្នាក់​ជំនាញ​ព្យាបាល​ជំងឺ​ស្ពឹក​កាលពី​ក្នុង​អំឡុង​សម័យ​សង្គមរាស្ត្រនិយម​ ​ហើយ​នៅពេល​មាន​បងប្អូន​ប្រជា​ពលរដ្ឋ​​ណា​ម្នាក់​ដែល​កើតរោគ​ស្ពឹក​ មក​ឱ្យ​លោកតា​ព្យាបាល​នោះ​គឺ​ពិតជា​បានជា​សះស្បើយ​។ ​មួយវិញទៀត​ លោកតា​​មាន​អាយុ​វែង​បែប​នេះ​ដោយសារ​តែ​គាត់​មាន​ទម្លាប់​នៅ​ពេល​ព្រឹក​ព្រលឹម​ឡើង​គឺ​ពិសារ​បបរស​ និង​ពេល​ថ្ងៃ​ពិសា​របាយ​ធម្មតា​ ។ ​កាលពី​ឆ្នាំ​កន្លង​ទៅ​ លោកតានៅមានកម្លាំង​​​ចុះ​ងូតទឹក​ទន្លេ​នៅ​ក្បាល​ព្រែក​ គឺ​គាត់​តែងតែ​ហែល​ទៅ​ហែល​មក​ធ្វើ​ឲ្យ​កម្លាំង​របស់​គាត់​មាំមួន​ និយាយ​រួម​គាត់​ចូល​ចិត្ត​កីឡាហែលទឹក​តែ​ម្ដង ​។ ​តែ​ចូល​មក​ដល់​ឆ្នាំ​២០២១ នេះ​កម្លាំង​របស់​លោកតា​បាន​ចុះ​ខ្សោយ​ ដូច្នេះ​មិន​អាច​ហែល​ទឹកបាន​ល្អ​ដូច​កាលពីមុនៗ​ទៀត​នោះ​ទេ​។​

លោក​វេជ្ជបណ្ឌិត​គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ចាប់តាំងពី​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ខេត្តកំពង់ចាម ​មនុស្ស​ចាស់​​ដែល​មាន​អាយុ​ចាប់ពី​១០០​ឆ្នាំ​ឡើង​ ​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​៦​នាក់​ ត្រូវ​បាន​លើកទឹកចិត្ត​ដោយ​ទទួល​អំណោយ​ពី​សម្ដេច​តេ​ជោ​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ