ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រកួត​រត់​ចម្ងាយ​ឆ្ងាយ​Ultra Trail Angkor2016 លើក​ទី​1 ចាប់ផ្ដើម​នៅ​ពាក់កណ្ដាល​ខែមករា​នេះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បានឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​ប្រកួត​រត់​ចម្ងាយ​ឆ្ងាយ Ultra Trail Angkor2016 លើក​ទី​១ នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២៣-២៤ មក​រា ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ ៖ លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បានឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​ប្រកួត​រត់​ចម្ងាយ​ឆ្ងាយ Ultra Trail Angkor2016 លើក​ទី​១ នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២៣-២៤ មក​រា ខាង​មុខ​នេះ នៅ​លើ​ទឹកដី​នៃ​ខេត្តសៀមរាប ។

លោក​បានឱ្យ​ដឹង​ទៀត​ថា ព្រឹត្តិការណ៍​ថ្មី​មួយ​នេះ វា​ជា​រឿង​ប្លែក​ប៉ុន្តែ​មិន​អាច​រក​អ្នក​មក​ចូលរួម​ប្រកួត​ច្រើន​ដូច​រត់​ម៉ា​រ៉ា​តុ​ន​នោះ​ទេ ព្រោះ​អ្នក​ដែល​អាច​មក​រត់​បាន​ទាល់តែ​ជា​កីឡាករ​អាជីព ។ ការ​រត់​ចែក​ចេញ​ជា​៣​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ មាន​ចម្ងាយ​៦៤​គីឡូម៉ែត្រ ដំណាក់កាល​ទី​២ មាន​ចម្ងាយ​៣២​គីឡូម៉ែត្រ និង​ដំណាក់កាល​ទី​៣ មាន​ចម្ងាយ​៣២​គីឡូម៉ែត្រ​ដូច​គ្នា ។ ការ​ប្រកួត​ចេញដំណើរ​ចាប់ពី​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៣ និង​បញ្ចប់​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ។ ពេលវេលា​នៃ​ការ​ឈប់​សម្រាក​ពិសា​អាហារ​សម្រន់ គឺ​ធ្វើ​ទៅ​តាម​ការ​កំណត់​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ប៉ុន្តែ​មិន​ឱ្យ​លើស​ពី​កន្លះ​ម៉ោង​ឡើយ ។ រហូត​មក​ទល់​ពេល​នេះ​មាន​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​បាន​ចំនួន​៤០០​នាក់​ហើយ ដែល​មក​ពី​២៩​ប្រទេស​រួម​ទាំង​កម្ពុជា ។

ព្រឹត្តិការណ៍​ប្រកួត​រត់​ចម្ងាយ​ឆ្ងាយ​នេះ​ថ្វី​ដ្បិតតែ​ថ្មី​មែន ប៉ុន្តែ​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ ព្រោះថា អ្នកមាន​កម្លាំង​ល្មម​ៗ​មិន​អាច​ទៅ​រួច​ឡើយ ដោយសារ​តែ​ផ្លូវ​មាន​ចម្ងាយ​ឆ្ងាយ ទាល់តែ​អ្នក​ធ្លាប់​រត់​ម៉ា​រ៉ា​តុ​ន​ទើប​អាច​ទៅ​រួច ។ ទោះបីជា​យ៉ាងណា ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​ស្រូប​ភ្ញៀវ​ទេសចរ​មក​លេង​នៅ​ស្រុក​ខ្មែរ​បាន​មួយ​ចំណែក​ដែរ ហើយ​សង្ឃឹមថា នឹង​មាន​អ្នកចូលរួម​ប្រកួត​ច្រើន​ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​មួយ​នេះ​រំលេច​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ ៕