ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរមក​​បើកផ្លូវឱ្យ​ពលរដ្ឋ​ដើរ​ឆ្លងកាត់វិញ បើ​ទោះ​​​​ម្ចាស់​ដី​​ថា​ មានប្លង់ត្រឹមត្រូវក៏​ដោយ​​

2 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត​ ៖ អាជ្ញាធរ​ស្រុក​កំពង់ត្រាច ក្នុងនោះ ​មាន​មន្ត្រី​នគរបាល​សហការ​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ​ ​មន្ត្រី​សាលាស្រុក​កំពង់ត្រាច​ រួម​ទាំង​ក្រុមប្រឹក្សា​ឃុំ​អង្គ​សូរ​ភី​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦​ សីហា នេះ…

​ខេត្តកំពត​ ៖ អាជ្ញាធរ​ស្រុក​កំពង់ត្រាច ក្នុងនោះ ​មាន​មន្ត្រី​នគរបាល​សហការ​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ​ ​មន្ត្រី​សាលាស្រុក​កំពង់ត្រាច​ រួម​ទាំង​ក្រុមប្រឹក្សា​ឃុំ​អង្គ​សូរ​ភី​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦​ សីហា នេះ ​បាន​ចុះ​មក​ពិនិត្យ​តាម​ការ​ជាក់ស្ដែង ​ផ្លូវលំ​មួយ​ខ្សែ​នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​អង្គ​សូរ​ភី ​ស្រុក​កំពង់ត្រាច ​ខេត្តកំពត​ ។

​ប៉ុន្តែ​ការ​ចុះ​ទៅ​ពិនិត្យ​មើល​ផ្លូវលំ​ នេះធ្វឡើងក្រោយពី​មានការ​អះអាង​ពី​ប្រជាពលរដ្ឋ​ថា បុគ្គល ​ឈ្មោះ​នួន ​វ៉ា​ន់​នី ​ភេទ​ប្រុស​ អាយុ​៤៧ឆាំ្ន​ នៅ​ភូមិ​ដើម​ពោធិ៍​បាន​ជួល​រថយន្ត​ដឹក​ដី​ក្រួសយ​កមក​ចាក់​ជា​ពុំនូក ​និង​បិទ​ដោយ​សំណាញ់​លួស​មិន​អោយ​ប្រជាពលរដ្ឋ​ជាង​20​គ្រួសារ​ ដើរ​ឆ្លងកាត់​ផ្លូវ​ពី​ដូនតា​នោះទេ ​។

​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​និយាយ​ប្រាប់​អោយ​ដឹង​ថា ​ផ្លូវ​ដើរ​នេះគឺការពិតដើរតាម​ភ្លឺ​ប្រឡាយ​ទឹក​ ដែល​ប្រជាពលរដ្ឋ​បាន​ដើរ​ចេញចូល​ជា​យូ​រឆាំ្ន​ហើយ ​។​ ហើយ​លោក​មេឃុំ​អាណត្តិ​មុន​ៗ​ ក៏បោះ​បង្គោល​រួច​ជា​ស្រេច​ ហើយ​ដែរ​ ដោយ​កំណត់​ផ្លូវ​សម្រាប់​ពលរដ្ឋ​ដើរ​និង​ដី​ភូមិ​។​

ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗ​នេះ ​ត្រូវ​បាន​ ឈ្មោះ​នួន ​វ៉ា​ន់​នី អះអាងថាជាម្ចាស់​ដី​បាន​ចាក់​ដី​ធ្វើ​លំនៅ​ឋាន ហើយ​ចាប់​ចាក់​បិទផ្លូវ​ដែល
ព​លរដ្ឋដើរឆ្លងកាត់តែ​ម្ដង​ ធ្វើ​អោយ​ពលរដ្ឋ​នៅ​ភូមិ​ដើម​​ពោធិ៍​​ខឹង​សម្បារ រហូត​ដល់​អាជ្ញាធរ​ស្រុក​កំពង់ត្រាច​ ចុះ​មក​ពិនិត្យ​និង​ដោះ​ស្រាយ​។​ ​​ខណៈពេលអាជ្ញាធរចុះដោះស្រាយនោះ ខាង​ម្ចាស់​ដី​មិន​បាន​នៅផ្ទះ​ទេ ​ជាប់​ទៅ​ភ្នំពេញ​ ។ តែ​ម្ចាស់​ដី​ឈ្មោះ​ នួន​ វ៉ា​ន់​នី​ បាន​និយាយ​តាម​ទូរ​សព្ទ័​ប្រាប់​អាជ្ញាធរ​ថា ​ដី​កំពុង​មាន​​បញ្ហានឹងពលរដ្ឋ ដែល​គ្រោង​នឹងចាក់​ គឺដីភូមិ​របស់​ខ្លួន​ និង​មាន​ប្លង់ត្រឹម​ត្រូវ ​ហើយ​លោក​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ស្រុក​ក៏បាន​ពិនិត្យ​ដែរ​។ ​

យ៉ាងណាមិញ លោក​ ជួន​សុភា ​អភិបាលរង​ស្រុក​កំពង់ត្រាច​ បាន​ធ្វើការ​សម្រប​សម្រួល​ជាមួយ​ម្ចាស់​ដី​និង​ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០គ្រួសារ​ ។​លោក​អភិបាលរង​រូប​នេះ​តម្រូវ​អោយ​កាយ​ដី​ចេញពី​ផ្លូវ​នេះ​សិន​ សំខាន់​គឺ​អោយ​ប្រជាពលរដ្ឋ​មាន​ផ្លូវ​ឆ្លងកាត់ ។ លោក​ជួន ​សុភា​អភិបាលរង​ស្រុក​ ទាមទា​អោយ​ម្ចាស់​ដី​យក​ប្លង់​របស់​ខ្លួន​ទៅ​អោយ​ជំនាញ​ពិនិត្យ​មើល​ដី​ក្នុង​ប្លង់ ហើយ​បើ​ពិនិត្យ​ឃើញ​ថា​ ផ្លូវ​ដើរ​នោះ ​នៅ​ក្នុង​ប្លង់​ដី​ម្ចាស់​ឈ្មោះ​វ៉ា​ន់​ នី​ គឺជា​រឿង​ផ្សេង​ ព្រោះ​បើ​មើល​តាម​ផែនទី​មាន​ប្រឡាយ​តូច​មួយ​សម្រាប់​ពលរដ្ឋ​ដើរ​ចេញចូល​ប៉ុន្តែ​ប្រឡាយ​នោះ ​ត្រូវ​បាន​គេ​ចាក់​ដី​ធ្វើ​ជា​ភូមិ​រួច​ទៅ​ហើយ​ ។

អត្ថបទសរសេរ ដោយ