ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​! Man City យក​បាន Jack Grealish ជាមួយ​តម្លៃ​កំណត់​ត្រា

2 ឆ្នាំ មុន

អង់គ្លេស ៖ ក្លិប​មេឃ​ខៀវ Manchester City បាន​បញ្ចប់​ការ​ផ្ទេរ​លើ​ខ្សែប្រយុទ្ធ​ឆ្នើម Jack Grealish ពី​ក្លិប Atson Villa ជា​ផ្លូវការ​

អង់គ្លេស ៖ ក្លិប​មេឃ​ខៀវ Manchester City បាន​បញ្ចប់​ការ​ផ្ទេរ​លើ​ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម Jack Grealish ពី​ក្លិប Atson Villa ជា​ផ្លូវការ​ហើយ នៅ​ក្នុង​តម្លៃ​១០០​លាន​ផោន ស្មើនឹង​១៣៩​លាន​ដុល្លារ ដើម្បី​យក​មក​ជំនួស​តំណែង Sergio Aguero​។

ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម​អង់គ្លេស Jack Grealish វ័យ​២៥​ឆ្នាំ ចូលរួម​ជាមួយ​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ Premier League មួយ​នេះ ជាមួយ​កិច្ចសន្យា​រយៈពេល​៦​ឆ្នាំ ហើយ​រូបគេ​នឹង​ពាក់អាវ​លេង​១០ ជា​លេខ​ចាស់​របស់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Sergio Agüero ផ្ទាល់​តែ​ម្តង​។

ការ​ផ្ទេរ​នេះ​បាន​ធ្វើ​ឱ្យ Jack Grealish ក្លាយជា​កីឡាករ​អង់គ្លេស​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​ជា​កីឡាករ​ថ្លៃ​បំផុត​លំដាប់​ទី​៦ នៅ​លើ​ពិភពលោក​។

ក្រោយ​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ Grealish បាន​ថ្លែង​ថា «Man City គឺជា​ក្រុម​ល្អ​បំផុត​នៅ​អង់គ្លេស ដោយ​មាន​អ្នកចាត់ការ​ទូទៅ​ដែល​ត្រូវ​ចាត់​ទុក​ថា ល្អ​បំផុត​លើ​ពិភពលោក​។ សុបិន​បាន​ក្លាយជា​ការ​ពិត​ហើយ ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ​ក្លិប​មួយ​នេះ​»​។

សូម​ជម្រាប​ជូន​ថា Grealish បាន​ចូលរួម​ហ្វឹកហាត់​សាលា​ថ្នាល​របស់​ក្លិប Atson Villa នៅ​ឆ្នាំ ២០០១ មុន​បង្ហាញខ្លួន​ជា​ផ្លូវការ​ក្នុង​នាម​ជា​កីឡាករ​អាជីព​នៅ​ឆ្នាំ ២០១៣ ដោយ​បង្ហាញខ្លួន​ចំនួន ២១៣​ប្រកួត ស៊ុត​បញ្ចូល​ទី​៣២​គ្រាប់​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ