ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ព្រៃ​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​ភូមិ​សេះ​ស្លា.ប់​ ​នៅ​តែ​មាន​​គេលួច​ឈូស​ឆាយ​​យក​ធ្វើជា​ក​ម្ម​សិទ្ធិ​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពេល​មាន​សេចក្តីរាយការណ៍​ស្តី​ពី​សកម្មភាព​ជនខិលខូច​លួច​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​យក​ធ្វើក​ម្មសិ​ទ្ធិ​​ក្នុងភូមិ​សាស្ត្រ​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ក្រុម​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ចុះ​ស្រាវ​ជ្រាវ ហើយ​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ​សីហា ឆ្នាំ​២០២១​ថា ពិតជា​មានការ​​រំ​លោភ​បំពា​នដី​ព្រៃ​លិច​ទឹក…


ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពេល​មាន​សេចក្តីរាយការណ៍​ស្តី​ពី​សកម្មភាព​ជនខិលខូច​លួច​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​យក​ធ្វើក​ម្មសិ​ទ្ធិ​​ក្នុងភូមិ​សាស្ត្រ​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ក្រុម​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ចុះ​ស្រាវ​ជ្រាវ ហើយ​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ​សីហា ឆ្នាំ​២០២១​ថា ពិតជា​មានការ​​រំ​លោភ​បំពា​នដី​ព្រៃ​លិច​ទឹក ក្នុង​តំបន់​ភូមិសាស្ត្រ​ខាងលើ​ពិតមែន គឺ​ខូចខាត​អស់​ប្រមាណ​ជាង​១០​ហិ​កតា ។ ​យ៉ាងនេះ​ក្តី តាម​ប្រភព​ពី​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ​ប្រាប់​ថា​៖ មាន​ចំនួន​ច្រើន​ជាង​នេះ​ទ្វេ​រដង​ទៀត ។

លោក លី​ ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ស្រាវ​ជ្រាវ​រក​ឃើញ​ដី​ព្រៃ​លិ​ច​ទឹក​តំបន់​៣ ,​ចំនួន​៥​កន្លែង​មាន​ទំហំ​ជាង​១០​ហិ​កតា នៅ​ក្នុង​ដែល​ជន​ល្មើស​បាន​លួច​ឈូស​ឆាយ​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ ។ ករណី​នេះ​ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​រក​មុខសញ្ញា​ជនល្មើស ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​បញ្ជូន​ទៅ​តុលាការ ។

លោកនាយ​ខ​ណ្ឌរដ្ឋបាល​ជលផល ខេត្តកំពង់ឆ្នាំង​បាន​បន្ថែម​ថា​ ៖ ចំពោះ​ដី​ព្រៃ​លិច ទឹក ដែល​បាន​ឈូស​ឆាយ​កាលពី​ឆ្នាំ​ចាស់ ក្នុងភូមិ​សាស្ត្រ​ភូមិ​សេះ​ស្លា.ប់ និង​ភូមិ​កំពង់​អួរ ដូច​គ្នា​នេះ​ដែរ មាន​ចំនួន​៣១​ហិ​កតា គឺ​សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​មុខ​ស​ញ្ញា​ជនល្មើស​ចំនួន​២​នាក់ ហើយ​និង​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​រួច​ហើយ​ដែរ ។

ដោយឡែក លោក ងិ​ន ហ៊ុន ប្រ​ធា​ន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ​ក៏បាន​ប្រាប់​អ្នក​សារព័ត៌មាន​ដែរ​ថា ៖ ក្រោយ​ការ​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ ជុំវិញ​ការ​ឈូស​ឆាយដី​ប្រៃ​លិច​ទឹក​ខាងលើ​នេះ​ដែរ មន្ទីរ​បាន​រាយ​ការ​ជូន ឯកឧត្តម​អភិ​បាលខេត្ត រួច​ហើយ និង​បាន​ប្រគល់​ការងារ​នេះ ជូន​អភិបាលរង​ខេត្ត​មួយ​រូប ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ​នៅ​ក្នុង​មូលដ្ឋាន​ជាក់ស្ដែង ជាមួយ​និង​មន្ទីរ​កសិកម្ម និង មន្ត្រី​ជំនាញ ដើម្បី​រួម​គ្នា​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនល្មើស​ឲ្យ​បាន​ច្បាស់លាស់ នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ឲ្យ​មាន​ប្រសិទ្ធភាព ។ ហើយ​ការងារ​នេះ នឹង​ធ្វើ​នៅ​ស​ប្តា​ហ៍​ក្រោយ ព្រោះ​ពេល​នេះ អភិបាលរង​ខេត្ត​ដែល​ទទួល​ការងារ​នេះ​កំពុង​ជាប់​ការងារ​ច្រើន​។

ជុំ​វិញករណី​ជនខិលខូច​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព លួច​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​ជា​រៀង​រាល់​ឆ្នាំ ហើយ​នៅ​គ្រប់​ទីកន្លែង ធ្វើ​ឱ្យ​ដី​ព្រៃ​លិច​ទឹក​ចេះ​តែ​វិនាស​បាត់បង់​ជា​បន្តបន្ទាប់ ក្នុង​រយៈកាល​កន្លង​មក ពេល​នេះ​ប្រជាពលរដ្ឋ​មាន​តែ​សង្ឃឹមលើ​ចំណាត់ការ​របស់​ឯកឧត្តម​អភិបាលខេត្ត​ថ្មី​ទេ ដែល​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដល់​ក្រុម​ជនខិលខូច​ទាំងនោះ​មិន​ឱ្យ​រួចខ្លួន​ឡើយ​៕ ​

អត្ថបទសរសេរ ដោយ