ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​សរសើរ! ​សម្រស់​ពហុ​កីឡដ្ឋាន​ថ្មី​ ក្រោយ​រួច​រាល់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើ​ទោះជា​មាន​ផ្នែក​ខ្លះ​ត្រូវ​ថែមថយ ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​ពហុ​

រាជធានីភ្នំពេញ ៖ បើ​ទោះជា​មាន​ផ្នែក​ខ្លះ​ត្រូវ​ថែមថយ ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​ពហុ​កីឡដ្ឋាន​ថ្មី មិន​ត្រឹមតែ​មាន​រូបរាង​ស្រស់​ស្អាត និង​អាច​ផ្ទុក​មនុស្ស​បាន​ច្រើន​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​សម្រស់​នា​ពេល​រាត្រីរ​បស់ទីតាំង​មួយ​នេះ ក៏​ទាក់ទាញ និងស្រស់​ស្អាត​ផង​ដែរ​។ អ្នកគាំទ្រ​ច្រើន​ណាស់​ស្ទើរ​មិន​ជឿ​ភ្នែក​ផង​ថា នេះ​ជា​ពហុ​កីឡដ្ឋាន​ថ្មី​របស់​កម្ពុជា ខណៈ​ដែល​ទិដ្ឋភាព​នា​ពេល​រាត្រី គឺ​ស្អាត​ជាង​ពេល​ថ្ងៃ ​ដូច​មេឃ និង​ដី​។ ភាព​ស្រស់​ស្អាត​នេះ បាន​ទាក់ទាញ​អោយ​មនុស្ស​ទៅ​មើល​សម្រស់​ពហុ​កីឡដ្ឋាន​នេះ រហូត​ដល់​យប់​​ជ្រៅ​ផងដែរ​​។

ផ្ទុះ​ការកោត​​សរសើរ​មិន​តិច​នោះ​ទេ បន្ទាប់​ពី​គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បង្ហោះ​រូប​ភាព​​ជា​ច្រើន​សន្លឹក​នា​ពេល​រាត្រី​របស់​ពហុ​កីឡដ្ឋាន​ថ្មី​មរតក​តេ​ជោ ស្រប​ពេល​ដែល​ពហុ​កីឡដ្ឋាន​នេះ ក៏​តែងតែ​បើកភ្លើង​បង្អួត​អ្នកដំណើរ​រៀងរាល់ថ្ងៃ​ចុង​ស​ប្ដា​ហ៍ និងថ្ងៃ​បុណ្យ​ទាន ដែល​ធ្វើ​អោយ​មានការ​ផ្ដិតរូបភាព​ពី​ខាងក្រៅ​នា​ពេល​រាត្រី​ជា​ហូរហែរ យក​ទៅ​បង្ហោះ​បន្ត​។

អ្នកខ្លះ​បាន​លាន់​លាត់​ថា​ មិន​ចង់​ជឿនឹង​​ភ្នែក នៅ​ពេល​បានឃើញ​ពី​រូបរាង និង​ភ្លើង​ព​ណ៍​ នា​ពេល​រាត្រីរ​បស់ទីតាំងពហុកីឡដ្ឋានថ្មី​​នេះ​។ អ្នកខ្លះ​ស្មានថា ទិដ្ឋភាព​នៃ​ការ​បង្ហោះ​នេះ​គឺជា​​ពហុកីឡដ្ឋាននៅ​ក្រៅប្រទេស​ មិនមែន​ជា​របស់​កម្ពុជា​នោះ​ផង​។ រូបភាព​ដែល​បាន​បង្ហាញ​នេះ គឺ​មុខ​មាត់ដ៏​ធំ​មួយ​របស់​កម្ពុជា ហើយ​ក្រោយ​ពីមាន​ការ​កោត​សរសើរ​ពី​សម្រស់​នា​ពេល​រាត្រី​របស់​​ពហុកីឡដ្ឋាន​​ថ្មី​នេះ គឺ​គេ​មើលឃើញ​ថា ពហុ​កីឡដ្ឋាន​ថ្មី ពិតជា​នឹង​ធ្វើ​អោយ​អន្តរជាតិ​ចាប់អារម្មណ៍​មិន​អន់​ឡើយ សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។ នេះ​នៅ​មិន​ទាន់​រួចរាល់​ទាំងស្រុង​នោះ​ផង ព្រោះ​យោង​តាម​ការ​ប្រកាស​របស់​លោក វ៉ា​ត់ ចំរើន គឺ​ការ​បំពាក់​ភ្លើង​លម្អ នឹង​នៅ​ថែមថយ​ចំនុច​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​អោយ​ពហុ​កីឡដ្ឋាន​ថ្មី កាន់តែ​ទំនើប ស្រស់​ស្អាត និង​ទាក់ទាញ ​។

​សូម​​បញ្ជាក់ថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ មាន​ទី​តាំ​ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ កាលពី​ព្រឹក​ថ្ងៃ​ទី ៩ ខែ មក​រា ឆ្នាំ ២០១៩ ក្រុមហ៊ុន​ទទួល​បន្ទុក​ផ្នែក​សាងសង់បាន​ធ្វើ​ពិធី​សម្ពោធ​ការ​ដំឡើង​កៅអីអង្គុយ​ក្នុង​គម្រោង​ជំនួយ​ឥត​សំណង​នៃ​ពហុ​កីឡដ្ឋាន​ខាងលើ ក្រោម​អធិបតី​ចូលរួម​ដោយ​​លោក​ ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។ កៅអីអង្គុយ​បេតុង​ទម្ងន់​ធ្ងន់​ជាងគេ​រហូត​ដល់​ទៅ ៩.៧៤ តោន ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ផ្ចិតផ្ចង់​និង​បំពាក់​ជាមួយ​ប្រ​ព​ន្ធ័ QR Code ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​កៅអី ពោល​គឺ​ដើម្បី​ត្រួតពិនិត្យ​គុណភាព​បេតុង​កៅអី​នេះ​ដូច​ជា​ភាព​ស្មើ​ក្នុង​ការ​លើកដាក់​ជាដើម​។

ក្នុង​នោះ​ដែរ កៅអី​បេតុង​ចំនួន ៤.៦២៤ ដុំ កាំជណ្តើរ​ចំនួន ២៣៩២​កាំ បង្កាន់ដៃ​ចំនួន ១៩២ សរុប​ចំនួន ៧.២០៨​ដុំ ក៏​ត្រូវ​បាន​ដំឡើង​នៅ​បរិវេណ​កន្លែង​ទស្សនា​ក្នុង​កីឡដ្ឋាន​នេះ​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ​។ ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដ៏​ធំ​ស្កឹមស្កៃ​មួយនេះ​​ដែល​មាន​តម្លៃ​ប្រមាណ​ជា ១៦០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​ទំហំ​​ផ្ទៃដី​រហូត​ដល់​ទៅ១៦.២២ ហិ​កតា និង​ផ្ទៃក្រឡា​សំណង់​​មាន​ទំហំ​ប្រមាណ​ជា ៨.២៤​ម៉ឺន​ម៉ែត្រការ៉េ​។ ទីតាំង​អង្គុយ​ទស្សនា​បាល់ទាត់​នេះ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​រហូត​ដល់​ទៅ ៦​ម៉ឺន​នាក់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ