ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​សព្វគ្រប់​! អ្នកគាំទ្រ​បាន​ត្រឹម​ស្រែកយំ ខណៈ Messi ត្រូវ​ចាក​ចេញពី Barcelona

2 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ វា​ក្លាយជា​រឿង​ដ៏​ភ្ញាក់ផ្អើល​បំផុត​នៅ​ក្នុង​ពិភព​បាល់ទាត់ បន្ទាប់​ពី​ក្លិប Barcelona បាន​ប្រកាស​ជា​ផ្លូវការ​ថា ប្រធាន​

អេ​ស្ប៉ា​ញ ៖ វា​ក្លាយជា​រឿង​ដ៏​ភ្ញាក់ផ្អើល​បំផុត​នៅ​ក្នុង​ពិភព​បាល់ទាត់ បន្ទាប់​ពី​ក្លិប Barcelona បាន​ប្រកាស​ជា​ផ្លូវការ​ថា ប្រធាន​ក្រុម Lionel Messi នឹង​ចាក​ចេញពី​ក្លិប មិន​អាច​បន្ត​កុងត្រា​ថ្មី​បាន​ឡើយ ដោយសារ​បញ្ហា​សេដ្ឋកិច្ច និង​រចនាសម្ព័ន្ធ​ច្បាប់​ស្តី​ពី​ការ​ចុះ​ឈ្មោះ​កីឡាករ​របស់​ក្រប​ខណ្ឌ La Liga​។

សេចក្តី​ប្រកាស​របស់ Barcelona បានឱ្យ​ដឹង​ថា ទោះបីជា​ក្លិប​និង Lionel Messi បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ច្បាស់លាស់​មួយ​ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​យ៉ាង​ក៏​ដោយ ប៉ុន្តែ​រឿង​ទាំងនេះ​មិន​អាច​កើតឡើង​បាន​ទេ ដោយសារ​តែ​បទបញ្ជា​ក្រប​ខណ្ឌ La Liga ស្តី​ពី​ការ​ចុះ​ឈ្មោះ​កីឡាករ​។

ជា​លទ្ធផល​ស្ថានភាព​នេះ ទាំង​ក្លិប និង​សា​ម៉ី​ខ្លួន​ផ្ទាល់​មានការ​ភ្ញាក់ផ្អើល និង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ដែល​បំណងប្រាថ្នា​ភាគី​ទាំង​ពីរ​នៅ​ទីបំផុត មិន​អាច​សម្រេច​ចេញ​ជា​ផ្លែផ្កា​បាន​។ ខណៈ​ដំណឹង​នេះ ធ្វើ​ឱ្យ​អ្នកគាំទ្រ​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង ហើយ​មួយ​ចំនួន​នៃ​ពួក​គេ​បាន​ឈរ​ស្រែកយំ​នៅ​ខាងក្រៅ​កីឡដ្ឋាន Camp Nou​។

ប្រភព​ជា​ច្រើន​នៅ​អេ​ស្ប៉ា​ញ​បាន​រាយការណ៍​ថា រហូត​មក​ទល់​ពេល Messi នៅ​មិន​ទាន់​មាន​ទំនាក់ទំនង​ជាមួយ​ក្លិប​ផ្សេង​ណាមួយ​នៅឡើយ​ទេ ដោយ​គោលដៅ​របស់​គឺ​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប Barcelona រហូត​ដល់​ឆ្នាំ ២០២៦​។

សូម​ជម្រាប​ជូន​ថា Lionel Messi បាន​ចំណាយពេល​១៧​ឆ្នាំ​ជាមួយ Barcelona ដោយ​បង្ហាញខ្លួន​ចំនួន ៧៧៨​ប្រកួត ស៊ុត​បញ្ចូល​ទី​៦៧២​គ្រាប់ ក្នុង​នាម​ជា​កីឡាករ​បង្ហាញខ្លួន និង​រក​គ្រាប់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។ ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ​៣៤​រូប​នេះ បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន ជា​ពិសេស​ការ​ឈ្នះ​ពាន Ballon d’Or ចំនួន​៦​លើក ដែល​ជា​កំណត់​ត្រា​ពិភពលោក​៕

https://twitter.com/TotalLeoMessi/status/1423363952977788928

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ