ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ពង្រឹង​ឃុំ​ព្រែក​ចង្ក្រាន ជួយ​សង់ផ្ទះ និង​ឧបត្ថម្ភ​ដល់​ជន​ក្រីក្រ

8 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ពង្រឹង​មូលដ្ឋាន​ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៦​…

ខេត្ត​ព្រៃវែង ៖ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ពង្រឹង​មូលដ្ឋាន​ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៦ បាន​ចុះ​​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ជួយសង់ផ្ទះ​ជូន​ជន​ចាស់ជរា​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ ព្រមទាំង​ជួយ​ឧ​ប​ត្ថ​ម​ដល់​ស្ត្រី​ផ្ទុកមេរោគ​អេ​ដស៍ និង​ស្ត្រី​ទើប​ឆ្លងទន្លេ​រួច​ផង​ដែរ ។

ពិធី​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​ចង្ក្រាន​នេះ​ដឹកនាំ​ដោយ​លោក នឹម ច័ន្ទ​តា​ណា កូនប្រុស លោក​ជំទាវ ហ៊ុន ស៊ី​ណាត អនុប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ី​ធរ​កណ្តាល តំណាង​ដ៏​ខ្ពង់ខ្ពស់​ឲ្យ​លោកនាយ​ឧត្តមសេនីយ៍ កង សា​ខន អគ្គស្នងការ​រង​នគរបាល​ជាតិ និង​លោក ប៉ុ​ល រតនា ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​ឃុំ​ព្រែក​ចង្ក្រាន ហើយ​ក៏​មានការ​ចូលរួម​ពី​សំណាក់​លោក ម៉​ន នី​បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស៊ី​ធរ​កណ្តាល លោក ឡុ​ង ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ផង​ដែរ ។

លោក នឹម ច័ន្ទ​តា​ណា និង​ក្រុមការងារ​បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិការ គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ ព្រមទាំង​ព្រះសង្ឃ​គង់នៅ​ឃុំ​ព្រែក​ចង្ក្រាន​ទាំងមូល ដែល​នោះ​ជា​ទ​ង្វើ​ដ៏​ប្រពៃ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ជា​ប្រមុខ តែងតែ​ដឹង​នូវ​សុខទុក្ខ​ប្រជាពលរដ្ឋ ។

ក្នុង​ពិធី​សំណេះសំណាល​នោះ លោក នឹម ច័ន្ទ​តា​ណា បាន​មើលឃើញ​គ្រួសារ​ក្រីក្រ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​កាលពី​កន្លង​ទៅ និង​ស្ត្រី​ផ្ទុក​ដោយ​មេរោគ​អេ​ដស៍ លោក​ក៏​បាន​ប្រើប្រាស់​ថវិការ​មូលនិធិ​សង្គ្រោះ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ជួយ​សង់ផ្ទះ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ជួន​លោកតា​នឹម គួ​ក ១​ខ្នង និង​ឧ​ត្ថ​ម​ប្រាក់​ចំនួន​៤០​ម៉ឺន​រៀល ខោអាវ​៥​កំ​ប្លេ​រ ស្បែកជើង​១​គូ មុង​៤ ភួយ​៤ ខ្នើយ​៥ កន្ទេល​៨ ឆ្នាំង​ដាំបាយ​៣ ចង្ក្រានហ្គាស​២ អង្ករ​៧៥​គីឡូក្រាម មី​៦​កេស ត្រីខ​២​យួរ ប្រេងឆា​៥​លី​ត្រ ស្ករស​៥​គីឡូក្រាម ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ បំពង់​ទឹក​ក្តៅ​៣ ចាន​បាយ​១៨ ស្លាបព្រា​១​ឡូ វែក​៤ ប៉ាន់តែ​១ ពែង​៤ ធុង​ដាក់​ទឹក​១ ចំណុះ​៦០​លី​ត្រ ធុង​ទឹកកក​១ សូ​ទឹក​១ និង​ថវិកា​សម្រាប់​សាងសង់​ផ្ទះ​ចំនួន​៥០០​ដុល្លារ​អា​មេ​រិ​ក​ទៀត ។ ចំណែក​ស្ត្រី​ផ្ទុកមេរោគ​អេ​ដស៍​ឈ្មោះ គង់ សុផល អាយុ​៣៧​ឆ្នាំ ទទួល​បាន​ថវិកា​ចំនួន​២០​ម៉ឺន​រៀង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន ព្រមទាំង​ស្ត្រី​ទើប​ឆ្លងទន្លេ​ម្នាក់​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​២០​ម៉ឺន​រៀល​ផង​ដែរ ៕