ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រយៈពេល ៥​ថ្ងៃ​នៃ​ការអនុវត្ត​បម្រាម​គោចរ នៅ​ភ្នំពេញ ឃាត់​យានយន្ត ចំនួន ១២០៥​គ្រឿង

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឃាត់​យាន្ត​យន្ត សរុប​ចំនួន ១២០៥​គ្រឿង ក្នុង​រយៈពេល អនុវត្ត​បម្រាម​គោចរ​រយៈពេល ៥​ថ្ងៃនៃការអនុវត្តបម្រាមគោចរ គិតចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា​។…

ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឃាត់​យាន្ត​យន្ត សរុប​ចំនួន ១២០៥​គ្រឿង ក្នុង​រយៈពេល អនុវត្ត​បម្រាម​គោចរ​រយៈពេល ៥​ថ្ងៃនៃការអនុវត្តបម្រាមគោចរ គិតចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា​។ ក្នុងនោះ មាន​រថយន្ត​ចំនួន ៣៤៥​គ្រឿង និង​បានធ្វើ​ការ​ផាក​ពិន័យ​ហើយ ចំនួន ៣១១​គ្រឿង ក្នុងនោះ មាន​រថយន្ត​ចំនួន ៨៣​គ្រឿង​។ នេះ​តាម​ការបញ្ជាក់​អោយដឹងពី​លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់អោយដឹង នៅ​ព្រឹក​ថ្ងៃទី​៤ សីហា​​។​

​លោក​វរសេនីយ៍ឯក សាន សុខ​សីហា បាន​បន្ត​អោយដឹងទៀតថា ចំពោះ​យាន្ត​យន្ត​ផ្សេងទៀត ត្រូវបាន​យកមក​រក្សាទុក​នៅតាម​បណ្តា​ខណ្ឌ​ចំនួន ២៨៨​គ្រឿង ក្នុងនោះ មាន​រថយន្ត​ចំនួន ៥៧​គ្រឿង​។

ជាមួយ​នោះដែរ អាជ្ញាធរ នឹង​បន្ត​អនុវត្តន៍ អោយបាន​តឹងរឹង​បន្ថែមទៀត តាម​បទបញ្ជា​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក៏ដូចជា ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​បង្កើតអោយមាន​ក្រុម​អន្តរាគមន៍​ពិសេស​ជាច្រើន​ក្រុម ដើម្បី​ចល័ត​តាម​គ្រប់​ច្រកល្ហក ក៏ដូចជា​តាមផ្លូវ​តូចៗ និង​បណ្តា​ខណ្ឌ​តាម​ជាយក្រុង ដើម្បី​ត្រួត​ពិនិត្យមើល​នៅមាន​ហាង ដែល​បើក​លក់ដូរ និង​អ្នក​ដែល​បន្ត​ល្មើស​ជួបជុំ​ប្រមូលផ្តុំ​ផឹកស៊ី ល្មើស​នឹង​បម្រាម​គោចរ​។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជាក់ថា ជា​លទ្ធផល អាជ្ញាធរ​បានធ្វើ​ការឃាត់​ខ្លួន​អ្នក​ប្រព្រឹត្តល្មើស ចំនួន ២១​នាក់ ដែល​ក្នុងនោះ នៅ​ខណ្ឌ​ជ្រោយចង្វារ ចំនួន ១៦​នាក់ ដែល​សុទ្ធតែជា​ក្មេង​ទំនើង មាន​សារធាតុ​ស្រវឹង ក្នុង​ខ្លួន ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់​បាន​អ្នក​ជួបជុំ​ផឹកស៊ី ចំនួន ៣​នាក់ ខណ្ឌទួលគោក ម្នាក់ និង​ខណ្ឌ​កំបូល ម្នាក់​។

លោក​វរសេនីយ៍ឯក សាន សុខ​សីហា បាន​បន្ថែម​អោយដឹងថា ចំពោះ​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់​បម្រាម​គោចរ សម្រាប់​យប់​ថ្ងៃទី​០៤​សីហា ប្រៀប​ទៅ​យប់​ថ្ងៃទី​០៣​សីហា​នេះ មានការ​ថយចុះ គួរអោយកត់សម្គាល់​។ ក្នុងនាម អាជ្ញាធរ ក៏បាន​សំណូមពរ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ជាពិសេស​គឺ​ប្រភេទ​ប​ម្លែ​ង​ថ្មី​ឌែ​លតា (Delta)៕ ទុយ ប៊ុន​រី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ