ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ នៅស្វាយរៀង ឆ្លងចូលធនាគារ និង​មីក្រូហិរញ្ញវត្ថុ ៥

2 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២១ នេះ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​​កូ​វីដ​១៩ ថ្មី ចំនួន ៦២​នាក់…

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២១ នេះ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​​កូ​វីដ​១៩ ថ្មី ចំនួន ៦២​នាក់ (​ស្រី ៣៩​នាក់​)​។ ក្នុងនោះ មាន​កម្មករ​ចំនួន ១០​នាក់ ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វីដ​១៩ ចំនួន ០៨​នាក់ លើ​អ្នកមាន​ការសង្ស័យ ១៦​នាក់ ករណី​អ្នក​ចំណាកស្រុក​ធ្វើដំណើរ​ចូលមកក្នុង​ខេត្ត ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ២៦​នាក់​។​ ក្នុងនោះ មានបុគ្គលិកធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៥កន្លែង នៅខេត្តស្វាយរៀង បានឆ្លងកូវីដ រួមមាន៖ ធនាគារ ABA ធនាគារស្ថាបនា ធនាគារប្រៃសណីយ៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB Finance។

​ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៦២​នាក់ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយជ្រំ ចំនួន ១៤​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក សាមគ្គី​រំដួល ១២​នាក់ និង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វីដ​១៩ ក្រុង​បាវិត ចំនួន ៣៤​នាក់​។​

​ចំណែក​ករណី​ស្លាប់ ៣​នាក់ ដែល​បានប្រកាស នា​ថ្ងៃទី​៥ ខែសីហា​នេះ រួមមាន​៖ ១-​ស្ត្រី​ឈ្មោះ ព្រាប ផល្លី អាយុ ៥៥​ឆ្នាំ នៅ​ភូមិ​ព្រៃ​រំដួល ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប បាន​ស្លាប់​នៅ​គេហដ្ឋាន នៅ​ថ្ងៃ​៣ ខែសីហា ឆ្នាំ​២០២១ ត្រូវ​ក្រុមការងារ​ធ្វើ​កោសល​វិ​ច្ច័​យ យក​សំណាក​ធ្វើតេស្ត​រហ័ស រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​។ ២-​ស្ត្រី ឈ្មោះ ពុត សយ អាយុ ៩១​ឆ្នាំ រស់នៅ​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ស្លាប់​នៅ​គេហដ្ឋាន នា​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១ ត្រូវ​ក្រុមការងារ​យក​សំណាក ធ្វើតេស្ត​រហ័ស រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​។ ៣-​ស្ត្រី​ឈ្មោះ ផន ស្រី​នី អាយុ ៣៩​ឆ្នាំ នៅ​ភូមិ​តាណ សង្កាត់​ស្វាយ​តឿ ក្រុង​ក្រុង​ស្វាយរៀង ត្រូវ​ក្រុមការងារ យក​សំណាក ធ្វើតេស្ត​រហ័ស រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១ បាន​ស្លាប់ នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយជ្រំ​។

​រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប ៥០៥៩​នាក់ ស្រី ២៧៩៧​នាក់ ជាសះស្បើយ​សរុប ៤៥០៥​នាក់ ស្រី ២៥១១​នាក់ កំពុង​សម្រាក​ព្យាបាល ចំនួន ៤៤០​នាក់ ស្រី ២១៤​នាក់​។ ចំណែក​ករណី​ស្លាប់ កើនឡើង ១០៨​នាក់ ស្រី ៧០​នាក់​។

​រដ្ឋបាលខេត្ត​ស្វាយរៀង ក៏បាន​ប្រកាស​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ សូម​ប្រុងប្រយ័ត្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កូ​វីដ​១៩ ទៅ​សហគមន៍​។ អ្នកពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ខាងលើ សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។

​ប្រសិនបើ​មាន​រោគសញ្ញា ដូចជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ​សង្ស័យ សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ #​កូ​វីដ​១៩(#COVID-19) ដែលមាន​ទីតាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទៅយក​វត្ថុ​វិភាគ​សំណាក​នៅ​ប៉ុស្ដិ៍​យក​សំណាក ដែល​នៅ​ជិត​ផ្ទះ ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ខេត្ត តាម​លេខ​ទូរ​សព្ទ 044 712 522 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការបន្ត​។​

​សម្រាប់​អ្នក ដែល​គ្មាន​រោគសញ្ញា សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​ទាំងនោះ​៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ