ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកាឃាត់ខ្លួនយុវតី​២​នាក់​ បង្កើត​ហ្វេ​ស​ប៊ុ​ក​ដាក់​រូបថត​អ្នក​ដទៃ ឆ​បោកប្រាក់គេ

2 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង ​ចាប់​ឃាត់ខ្លួន​យុវតី​២​នាក់ តាម​ដីកា​ ដែល​បាន​លួច​រូបថត​របស់​អ្នក​ផ្សេង ទៅ​បង្កើត​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឆបោក​យក​ប្រាក់​របស់​អ្នក​ដទៃ ។…

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង ​ចាប់​ឃាត់ខ្លួន​យុវតី​២​នាក់ តាម​ដីកា​ ដែល​បាន​លួច​រូបថត​របស់​អ្នក​ផ្សេង ទៅ​បង្កើត​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឆបោក​យក​ប្រាក់​របស់​អ្នក​ដទៃ ។

ករណី​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២១ នៅ​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ រួម​មាន ទី​១ ឈ្មោះ លី សាន់​ឆាយ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។ និង​ទី​២ ឈ្មោះ ពុធ ជាវ​ឌ្ឍ​នា ហៅ (​សៅ ចាន់​ណា​) ភេទ​ស្រី អាយុ ២១​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​កំពង់ឆ្នាំង​២ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត បាន​បន្ត​ថា ការ​ឃាត់​យុវតី​២​នាក់​នេះ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ចុះ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២១ របស់​លោក ស៊ិ​ន វី​រៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ពី​បទ​លួច​រូបថត​អ្នក​ផ្សេង ទៅ​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ដើម្បី​ឆបោក​យក​ប្រាក់​របស់​អ្នក​ដទៃ ក្នុង​បណ្ដាញ​សង្គម​ដែល​ប្រព្រឹត្ត​បត​ល្មើស​កាលពី​អំឡុង​ខែមីនា ដល់​ខែឧសភា ឆ្នាំ​២០២១ ។

បច្ចុប្បន្ន យុវតី​សង្ស័យ​ទាំង​២ ត្រូវ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ប្រគល់​ទៅ​ឲ្យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ