ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវតាមព្រំដែនវៀតណាមឡើងថ្លៃបន្តិច !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កសិករ និងឈ្មួញនៅតាមព្រំដែនប្រទេសវៀតណាម បានឲ្យដឹងថា ស្រូវប្រភេទ OM បានឡើងថ្លៃបន្តិចវិញបន្ទាប់ពីបានធ្លាក់ធ្វើឲ្សកសិករបារម្ភមួយរយៈមកនេះ ។ នៅក្នុងសប្តាហ៍ទី…

រាជធានីភ្នំពេញ ៖ កសិករ និងឈ្មួញនៅតាមព្រំដែនប្រទេសវៀតណាម បានឲ្យដឹងថា ស្រូវប្រភេទ OM បានឡើងថ្លៃបន្តិចវិញបន្ទាប់ពីបានធ្លាក់ធ្វើឲ្សកសិករបារម្ភមួយរយៈមកនេះ ។ នៅក្នុងសប្តាហ៍ទី ១ នៃសីហា ២០២១ តម្លៃស្រូវ OM ឈ្មួញវៀតណាមទិញពីកសិរខ្មែរតាមព្រំដែន ថ្លៃប្រមាណ ៧០០ រៀលប៉ុណ្ណោះ ប៉ុន្តែចូលមកដល់សប្តាហ៍ទី ២ ដើមខែដដែលតម្លៃស្រូវបានបានឡើងដល់ ៧៦០ រៀលក្នុងមួយគីឡូក្រាម ។

លោក គីម ឈ្មួញប្រមូលទិញស្រូវនៅក្នុង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ម្នាក់បានឱ្យដឹងថា តម្លៃស្រូវប្រភេទ ស្រូវ OM មួយគីឡូក្រាម លោកហ៊ានទិញថ្លៃ ៧៧០ រៀល នៅពេលនេះដោយសារតែតម្លៃអង្ករនៅខាងប្រទេសវៀតណាមឡើងថ្លៃ ដូច្នេះស្រូវឡើងថ្លៃដែរ ។ លោកថា បើអង្ករ វៀតណាមធ្លាក់ថ្លៃ តម្លៃស្រូវរបស់កសិករនៅតាមតំបន់នៃខេត្តជាប់ព្រំដែនវៀតណាមក៏នឹងធ្លាក់ថ្លៃដែរ ។

កាលពីប៉ុន្មានថ្ងៃមុននេះដោយសារការរាតត្បាតជំងឺកូវីដ ១៩ នៅវៀតណាមានសភាពខ្លំាងក្លា ហើយការឆ្លងដែនកម្ពុជា វៀតណាមបានពង្រឹងវិធានការនោះធ្វើតម្លៃស្រូវធ្លាក់ថ្លៃ ។ ស្រូវបានកកស្ទះនៅតាមច្រកព្រំដែន កសិករនៅខេត្តព្រៃវែង ថា ចាប់តាំងពីកម្ពុជាបិទព្រំដែនជាមួយប្រទេសវៀតណាមមក តម្លៃស្រូវធ្លាក់ចុះត្រឹមតែ ១ គីឡូក្រាម ៦០០ រៀល ។ 

វៀតណាម ជាប្រទេសដែលទិញស្រូវសើមរបសើខ្មែរ ។ យោងតាមរបាយការណ៍នៃការនាំចេញកសិផលរយៈពេល ៧ ខែដើមឆ្នំា ២០២១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុងរយៈពេល ៧ ខែឆ្នាំ ២០២១ ការនាំចេញស្រូវមានចំនួន ២. ០០៨. ២៤១ តោន ទៅកាន់ប្រទេស វៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១. ២៩០. ៥០២,៥២ តោន) ដែលមានការកើនឡើងចំនួន ៩០០ ៧៦៦ តោន (៨១,៣៤%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ដែលមានចំនួន ១. ១០៧. ៤៧៥ តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ