ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ពាក្យរឹងទទឹង» ដែលឪពុកម្តាយគួរចៀសវាងពេលនិយាយជាមួយកូន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ “ពាក្យសម្តី” របស់ឪពុកម្តាយដែលនិយាយជាមួយកូនអាចធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង នៅពេលដែលអ្នកព្យាយាមចង់ឱ្យពួកគេធ្វើតាមចិត្តរបស់អ្នក ។ កាលណាឪពុកម្តាយជំរុញកុមារដែលរឹងរូសកាន់តែច្រើន កូនៗទំនងជារុញត្រឡប់មកវិញ ហើយបង្ហាញការប្រឆាំងច្រើន ។…

រាជធានីភ្នំពេញ ៖ “ពាក្យសម្តី” របស់ឪពុកម្តាយដែលនិយាយជាមួយកូនអាចធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង នៅពេលដែលអ្នកព្យាយាមចង់ឱ្យពួកគេធ្វើតាមចិត្តរបស់អ្នក ។ កាលណាឪពុកម្តាយជំរុញកុមារដែលរឹងរូសកាន់តែច្រើន កូនៗទំនងជារុញត្រឡប់មកវិញ ហើយបង្ហាញការប្រឆាំងច្រើន ។

ពេលខ្លះ ពាក្យសម្តីរបស់ឪពុកម្តាយមួយឃ្លាអាចធ្វើឱ្យក្មេងម្នាក់ឱបដៃ ហើយបញ្ចោញថ្គាមរបស់គេក្នុងការប្រឆាំងវិញ ដែលវាមានន័យថា “ប៉ាម៉ាក់មិនអាចធ្វើឱ្យខ្ញុំធ្វើបែបនេះឡើយ” ។ សូមក្រឡេកមើលពាក្យមួយចំនួនដែលជំរុញការរឹងទទឹងកាន់ខ្លាំង ជាពិសេសចំពោះក្មេងដែលមានឆន្ទៈខ្លាំង ហើយចូលចិត្តមានវិធីផ្ទាល់ខ្លួនក្នុងការរស់នៅ ។

ពាក្យរឹងទទឹង ៖-ត្រូវតែ – ឧទាហរណ៍ “កូនត្រូវតែមកឱ្យទាន់ពេលវេលា”

-មិនដែល ឬកុំឱ្យសោះ – ឧទាហរណ៍ “កូនមិនគួរនិយាយគំរោះគម្រើយជាមួយគ្រូកូនឡើយ កុំឱ្យសោះ”

-តែងតែ – ឧទាហរណ៍ “កូនគួរតែសម្អាតធ្មេញមុនពេលចូលគេងរាល់ពេល”

-កូន – ឧទាហរណ៍ “កូនត្រូវចូលគេងឥឡូវនេះ”

-កុំ – ឧទាហរណ៍ “កុំស្រែកដាក់បងប្រុសរបស់កូន”

ហេតុអ្វីបានជាមាន ពាក្យរឹងទទឹង?

“ត្រូវតែ” “កុំឱ្យសោះ” និង “តែងតែ” គឺជាលក្ខខណ្ឌដាច់ខាត ។ ពួកគេមិនអាចកែប្រែបាន ទោះបីតាមវិធីណាក៏ដោយ ។ “លក្ខខណ្ឌដាច់ខាត” នឹងបង្កើត “ពាក្យរឹងទទឹង” និង “ការតស៊ូ” ត្រឡប់ពីកុមារ និងមនុស្សវ័យក្មេងដែលមិនចូលចិត្តឱ្យគេប្រាប់ពីអ្វីដែលពួកគេត្រូវធ្វើ ។

កុមារ និងយុវជនដែលមានឆន្ទៈមោះមុតតែងតែមើលលក្ខខណ្ឌទាំងនេះថា ជាការអញ្ជើញដោយបើកចំហរដើម្បីប្រឆាំងតបតវិញ ។ ប្រសិនបើអ្នកមានកូនច្រើន អ្នកអាចនឹងមានឱកាសមានកូនម្នាក់ដែលមានចរិត និងការគិតបែបនេះ ។

ជម្រើសដែលមានសុខភាពល្អ ៖ ដើម្បីជួយដល់បញ្ហានេះ អ្នកអាចជំនួស​នូវពាក្យដាច់ខាតខាងលើ ដោយប្រើជម្រើសកម្រិតមធ្យមដែលមិនធ្វើឱ្យក្មេងៗស្ថិតក្នុងកាលៈទេសៈលំបាកនោះឡើយ ។

ឧទាហរណ៍ ៖-សូមព្យាយាមនិយាយថា “សូមកូនមកឱ្យទាន់ពេលវេលា” ដែលល្អជាងនិយាយថា “កូនត្រូវតែមកឱ្យទាន់ពេលវេលា” ។

-សូមព្យាយាមនិយាយថា “វាជារឿងល្អណាស់ដែលកូនគួរមានសុជីវធម៌ចំពោះគ្រូរបស់កូន” ដែលល្អជាងនិយាយថា “កូនមិនគួរឈ្លើយដាក់គ្រូរបស់កូនឡើយ” ។

អនុញ្ញាតឱ្យពួកគេដឹងពីអ្វីដែលអ្នកនឹងធ្វើ ៖ កុមារជាច្រើនមិនចូលចិត្តឱ្យគេប្រាប់ពីអ្វីដែលពួកគេគួរធ្វើនោះទេ ។ កុមារទាំងនេះមិនមានអាកប្បកិរិយាមិនត្រឹមត្រូវនោះទេ ពួកគេគ្រាន់តែចង់មានអារម្មណ៍ថា ពួកគេមានការគ្រប់គ្រងខ្លួនឯង ដែលមានន័យថា ពេលខ្លះ សភាវគតិដើម្បីទប់ទល់ ឬការរឹងទទឹងរបស់ពួកគេធំជាងការចង់ធ្វើតាម ។ ជំនួសឱ្យការប្រាប់កូនរបស់អ្នកពីអ្វីដែលពួកគេត្រូវធ្វើ សូមឱ្យកូនរបស់អ្នកដឹងអំពីអ្វីដែលអ្នកនឹងធ្វើ ។

វាជាការផ្លាស់ប្តូរដ៏ប៉ិនប្រសប់ ឧទាហរណ៍ ៖-សាកល្បងនិយាយថា “ប៉ាម៉ាក់ចង់និយាយថា រាត្រីសួស្តីឥឡូវនេះ” ជាជាងនិយាយថា “ចូលគេងឥឡូវនេះភ្លាម” ។

-សាកល្បងនិយាយថា “ប៉ាម៉ាក់នឹងដាក់អាហារនៅលើតុ ពេលចម្អិនរួច” ជាជាងនិយាយថា “ញ៉ាំបាយភ្លាម”

-សាកល្បងនិយាយថា “ប៉ាម៉ាក់នឹងនាំកូនទៅសាលារៀននៅម៉ោង ៧ ព្រឹក” ជាជាងនិយាយថា “ត្រៀមខ្លួនទៅសាលានៅម៉ោង ៧ ព្រឹក ។

ចៀសវាងការបញ្ចប់ការណែនាំដោយអវិជ្ជមាន ៖ ការបញ្ចប់ការណែនាំដោយ “អវិជ្ជមាន” នឹងអាចជំរុញឱ្យកើតមានអាកប្បកិរិយាអវិជ្ជមានកាន់តែជ្រៅទៅក្នុងស្មារតី និងអារម្មណ៍កូនរបស់អ្នក ។ ការនិយាយថា “កុំស្រែកដាក់បង” នឹងធានាថា កូនរបស់អ្នកនឹងបន្តស្រែកម្តងហើយម្តងទៀត ។ ផ្ទុយទៅវិញ ចូរនិយាយអំពីអាកប្បកិរិយាដែលអ្នកចង់បានក្នុងន័យវិជ្ជមាន ។ ឧទាហរណ៍សូមនិយាយថា “និយាយថ្នមៗទៅបងប្រុសរបស់កូន” ជាជាងនិយាយថា “កុំស្រែកដាក់បងប្រុសកូន” ។ ប្រសិនបើកូនមិនអាចលុបបំបាត់ “កុំ” សូមបង្កើតទម្លាប់បញ្ចប់ការណែនាំដោយភាពវិជ្ជមាន ។ ឧទាហរណ៍ ៖ “កុំស្រែកដាក់បងប្រុសកូន ចូរនិយាយដោយស្ងៀមស្ងាត់” ។

ពាក្យសម្តី គឺសំខាន់ ៖ ជម្រើសនៃពាក្យរបស់អ្នកអាចធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងធេងទាក់ទងនឹងការទទួលបានកិច្ចសហការពីក្មេងៗដែលមានការប្រកួតប្រជែង ។ជាការពិត ឪពុកម្តាយខ្លះជឿជាក់ថា កូនៗរបស់ពួកគេគួរតែធ្វើដូចដែលពួកគេនិយាយ ដូច្នេះភាសារបស់ពួកគេត្រូវបានបំពេញដោយភាពដាច់ខាត និងអវិជ្ជមាន ។ ការធ្វើបែបនេះនឹងបង្កើតឱ្យមានការតស៊ូ ការប្រឆាំង និងការរឹងទទឹង ហើយអាចនាំឱ្យមានការតបត ឬឈ្លោះគ្នារវាងឪពុកម្តាយ និងកូន ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០៨/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។