ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេះ​ជា​ច្រើនក្បាល​​នៅ​អូ​ឡាំ​ពិ​ក​​ខ្លាច​រូបសំណាក​ចំបាប់ Sumo

2 ឆ្នាំ មុន

​​ជប៉ុន ៖ អត្ត​ព​លិ​ក​កីឡា​ជិះសេះ​មួយ​ចំនួន​ហាក់​មិន​ពេញចិត្ត ជាមួយ​បញ្ហា​ប្រឈម​ពួក​គេ​នៅ​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដែល​

​​ជប៉ុន ៖ អត្ត​ព​លិ​ក​កីឡា​ជិះសេះ​មួយ​ចំនួន​ហាក់​មិន​ពេញចិត្ត ជាមួយ​បញ្ហា​ប្រឈម​ពួក​គេ​នៅ​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដែល​ជា​បញ្ហា​មូលដ្ឋាន​វប្បធម៌​របស់​ជប៉ុន ដែល​បាន​ដាក់​តាំង​រូបសំណាក​កីឡាករ​ចំបាប់​ស៊ូ​ម៉ូ (Sumo) ធ្វើ​ឱ្យ​សេះ​ជា​ច្រើន​មានការ​ភ័.យ​ខ្លា.ច​។

របាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យ​ដឹង​ថា អត្ត​ព​លិ​ក​កីឡា​ជិះសេះ​មួយ​ចំនួន​ជឿជាក់​ថា រូបសំណាក​កីឡាករ​ចំបាប់ Sumo ទំហំ​ប៉ុន​មនុស្ស ដែល​ខាង​អ្នក​រៀបចំ​របស់​ម្ចាស់ផ្ទះ​ជប៉ុន ដាក់​តាំងនៅ​ក្បែរ​របង​ឧបសគ្គ​ទី​១០ លើ​ទីលាន​ប្រកួត បាន​ធ្វើ​ឱ្យ​សេះ​ជា​ច្រើន​បែក​អារម្មណ៍ និង​ភ័.យ​ខ្លា.ច អំឡុង​ការ​ប្រកួត​ជម្រុះ​វិញ្ញាសា​ឯកត្តជន Equestrian Individual Jumping កាលពី​យប់​ថ្ងៃ​ទី​៣ ខែសីហា កន្លង​ទៅ​។

កីឡាករ Harry Charles មក​ពី​ចក្រភព​អង់គ្លេស​បាន​អះអាង​ថា «​នៅ​ពេល​អ្នក​ដឹកសេះ​មក​ដល់​ឧបសគ្គ​មាន​តាំង​រូប Sumo អ្នក​ច្បាស់​ជា​ឃើញ​គូទ​របស់​រូប​មនុស្ស​ធំ​ម្នាក់​នោះ​។ ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា​សេះ ៤-៥ ក្បាល ពិតជា​មានការ​ភ័យ​ខ្លា.ច​យ៉ាង​ខ្លាំង​»​។
ការ​លើក​ឡើង​នេះ កើតឡើង​ក្រោយ​កីឡាករ Harry Charles ទទួល​បរាជ័យ​ក្នុង​ការ​ប្រកួត​វិញ្ញ​សា​នេះ​។ ដោយ​ក្នុង​នោះ​ម្ចាស់​មេដាយមាស​បាន​ទៅ​លើ​កីឡាករ​រួម​ជាតិ Ben Maher​។ ខណៈ​ដែល​មេដាយ​ប្រាក់​បាន​លើ​កីឡាករ​ស៊ុ​យ​អែ​ត Peder Fredricson និង​សំ​រិ​ទ្ធ​បាន​លើ​កីឡាករ​ហូ​ឡង់ Maikel van der Vleuten៕ (​ដកស្រង់​ចេញពី CSB Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ