ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូជា​ស.ព​លោក ស្រី បណ្តូល ស្ថាបនិក​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ មរណៈ ​ដោយសារ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សព​លោក ស្រី បណ្តូល ជា​ស្ថាបនិក​មួយ​រូប ក្នុង​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ត្រូវ​បាន​រៀបចំ​បូជា រួចរាល់​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៥…

ខេត្តបាត់ដំបង ៖ សព​លោក ស្រី បណ្តូល ជា​ស្ថាបនិក​មួយ​រូប ក្នុង​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ត្រូវ​បាន​រៀបចំ​បូជា រួចរាល់​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២១ ។ សូម​វិញ្ញាណក្ខន្ធ​របស់​លោក​បាន​ទៅ​កាន់​សុគតិភព ។

លោក​សាស្ត្រាចារ្យ ស្រី បណ្តូល បាន​ទទួលមរណភាព កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២១​នេះ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។ ពិតជា​មាន​សេចក្ដី​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់បង់​លោក​សាស្ត្រាចារ្យ និង​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​គ្រួសារ​របស់​លោក​សាស្ត្រាចារ្យ​ផង​ដែរ ។

សូម​បញ្ជាក់​ថា លោក ស្រី បណ្តូល គឺជា​គ្រូបង្រៀន​គំនូរ​និង​ជា​សិល្បករ​គំនូរ​ដ៏​ល្បីឈ្មោះ​មួយ​រូប ពិសេស​គំនូរ​សហ​សម័យ ។ លោក ស្រី បណ្តូល បាន​រស់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​សាយ​ធូ ព្រំដែន​ខ្មែរ​-​ថៃ ដែល​នៅ​ទីនោះ កាលពី​ឆ្នាំ ១៩៨៦ រូប​លោក និង​មិត្តភក្តិ ជា​ច្រើន​នាក់ ដែល​ត្រូវ​បាន​អ្នកគ្រូ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ Veronique Decrop បង្ហាត់បង្រៀន​ឲ្យ​ចេះ​គូរគំនូរ​ពី​ឆ្នាំ​១៩៨៦ ដល់​ឆ្នាំ​១៩៩២ ។

បន្ទាប់​ពី​សង្គ្រាមស៊ីវិល​អស់​ជា​ច្រើន​ទស​វត្ស អតីត​និស្សិត​ទាំងនោះ​បាន​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​ហើយ​បាន​សំរេចចិត្ត​បង្កើត​សាលា​សិល្បៈ​មួយ គឺ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ។ គោលបំណង​របស់​ពួក​គេ​គឺ​ចាប់ផ្តើម​កសាង​ឡើង​វិញ​នូវ​វប្បធម៌​ក្នុងស្រុក​ដែល​ត្រូវ​បាន​បំផ្លាញ និង ចាប់ផ្តើម​ពី​មេរៀន​គំនូរ​ជា​មូលដ្ឋាន​នៅ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​រហូត​បាន​រីក​ចម្រើន​បន្តិច​ម្តង ៗ​និង​បាន​ចាប់ផ្តើម​លើកកម្ពស់​ការ​យល់​ដឹង​អំពី​អត្តសញ្ញាណ​ខ្មែរ​តាម​រយៈ​សិល្បៈ​ផ្សេង ។

ហ្វារ គឺជា​អង្គការក្រៅរដ្ឋាភិបាល ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៤ ដោយ​សហ​ស្ថា​និក​៩​នាក់ ដែល​បាន​រស់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​សាយ​ធូ ។ សព្វថ្ងៃ​អង្គការ​នេះ នៅ​តែ​ផ្តល់​ឱកាស​ឲ្យ​កុមារ​ក្រីក្រ និង​កុមារ​មាន​វិបត្តិ​រាប់​ពាន់​នាក់ បាន​ចូល​រៀន​សិល្បៈ និង​ចំណេះដឹង​ទូទៅ អនុវត្ដ​ដូច​ជា ការ​គូររូប ជីវ​ចលនា ការ​ថតរូប ការ​រចនា​ក្រា​ហ្វិ​ច និង​ខ្សែភាពយន្ត បន្ថែម​ពីលើ​សិល្បៈ​សម្តែង​ដូច​ជា តន្ត្រី ល្ខោន របាំ និង​ការ​លោត​ហក់​(​កីឡា​)​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ