ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក​ម្ពុជា​ជ្រើសរើស​យក​គ្រូ​ជនជាតិ​អ៊ី​រ៉​ង់​បង្វឹក​ដល់​ក្រុម​ជម្រើសជាតិ​ចំបាប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​បាន​ធ្វើការ​សម្រេចចិត្ត​ធ្វើការ​ជ្រើសរើស​យក​ជនជាតិ​អ៊ី​រ៉​ង់​មួយរូប គឺ​លោក​Komeil Ghasemi​ ធ្វើ​ជា​គ្រូ

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​បាន​ធ្វើការ​សម្រេចចិត្ត​ធ្វើការ​ជ្រើសរើស​យក​ជនជាតិ​អ៊ី​រ៉​ង់​មួយរូប គឺ​លោក​Komeil Ghasemi​ ធ្វើ​ជា​គ្រូបង្វឹក​ដល់​ក្រុម​ជម្រើសជាតិ​កីឡា​ចំបាប់ ដើម្បី​ត្រៀម​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ ឆ្នាំ​២០២៣​ ។ ​ព្រោះ​រូប​លោក​គឺជា​អ្នកមាន​ស្នាដៃ​ឆ្នើម​នឹង​បទ​ពិសោធន៍​យ៉ាងច្រើន​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​នា​ពេល​កន្លង​មក​។

លោក​ Komeil Ghasemi ​អតីត​កីឡាករ​ម្ចាស់​មេដាយមាស​អូ​ឡាំ​ពិ​ក នឹង​ចំណាយ​រយៈពេល​មួយ​ឆ្នាំ​ដើម្បី​បង្ហាត់​ដល់​ក្រុមកីឡា​ចំបាប់ជម្រើសជាតិ​កម្ពុជា តាម​រយៈ​គម្រោង​អភិវឌ្ឍ​កីឡា​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​។

លោក​Komeil Ghasemi គឺជា​អតីត​ម្ចាស់​ជ័យ​លា​ភី​មេដាយមាស​អូ​ឡាំ​ពិ​ក ២០១២ នៅ​ទីក្រុង​ឡុ​ង​ដុ​ន ​ក្នុង​ប្រទេស​អង់គ្លេស ​លោក​ប្រកួត​ក្នុង​ក្បាច់​ចំបាប់​សេរី​(freesty lewrestling) ​លោក​មាន​ស្នាដៃ​ច្រើន​ក្នុង​វិស័យ​កីឡា​ចំបាប់​អ៊ី​រ៉​ង់​ដោយ​ធ្លាប់​ឈ្នះ​មេដាយមាស​អូ​ឡាំ​ពិ​ក២០១២ ក្នុង​ប្រភេទ​ទំងន់​១២០​គីឡូក្រាម​ មេដាយ​សំរឹទ្ធិ​ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​២០១៦​ នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​ ក្នុង​ប្រភេទ​ទំងន់​១២៥​គីឡូក្រាម​ មេដាយ​សំរឹទ្ធ​ជើងឯក​ពិភពលោក​ឆ្នាំ​២០១៤ នៅ​ទីក្រុង Tashkent ក្នុង​ប្រភេទ​ទំងន់​១២៥​គីឡូក្រាម​។

សម្រាប់​លំដាប់​ទ្វីបអាស៊ី​ លោក​ធ្លាប់​ទទួល​បាន​មេដាយមាស​ជើងឯក​អាស៊ី​នៅ​ទីក្រុង​Astana​កាលពី​ឆ្នាំ​២០១៤​ក្នុង​ប្រភេទ​ទំងន់​១២៥​គីឡូក្រាម​មេដាយ​ប្រាក់ អាស៊ី​កាលពី​ឆ្នាំ​២០១១​ក្នុង​នទី​ក្រុង Tashkent ក្នុង​ប្រភេទ​ទំងន់​១២០​គីឡូក្រាម​មេដាយ​ប្រាក់​អាស៊ី​ក្នុង​ឆ្នាំ​២០១៥​នៅ​ទីក្រុង​ដូ​ហា ក្នុង​ប្រភេទ​ទំងន់​១២៥​គីឡូក្រាម ។

លោក​មក​ធ្វើ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នៅ​វៀតណាម នៅ​ឆ្នាំ​២០២២ និង​អាច​បន្ត​ដល់​ជា​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ