ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​កូ​វី​ដ​ ជំនួប​រវាង​ក​ម្ព​ជា​និង​កោះ​ហ្គា​ម​ត្រូវធ្វើ​នៅ​ទឹក​កណ្តាល​ទាំង​២​ជើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​បាន​ឱ្យ​ដឹង​ថា​ សម្រាប់​ព្រឹត្តិការណ៍​Asian Cup

រាជធានី​ភ្នំពេញ​ ៖ ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​បាន​ឱ្យ​ដឹង​ថា​ សម្រាប់​ព្រឹត្តិការណ៍​Asian Cup 2023 «ដោយសារស្ថានភាព​ជម្ងឺ​កូ​វី​ដ​១៩ ​នៅ​កម្ពុជា​ និង​កោះ​ហ្គា​ម​មានការ​រី​ល​រាលដាល​ខ្លាំង​ ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​ចេញចូល​មានការ​លំបាក ហេតុនេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីបអាស៊ី​សម្រេច​រៀបចំ​ការ​ប្រកួត​រវាង​កម្ពុជា​ជាមួយ​កោះ​ហ្គា​ម​សម្រាប់​វគ្គ​AFC Asian Cup 2023 Play-Off ត្រូវធ្វើ​នៅ​ប្រទេស​បា​រ៉ែ​ន​ទាំង​២​ជើង» ។

សម្រាប់​ការ​ប្រកួត​នេះ​នឹង​ធ្វើ​នៅ​កីឡដ្ឋាន​Khalifa Sport City ទាំង​២​ជើង​តែ​ម្ដង ។ ​តាម​ការ​គ្រោងទុក​ជើង​ទី​១​ត្រូវធ្វើ​នៅ​ថៃ​ទី​៧​ ខែកញ្ញា​ តែ​ពេល​នេះ​ត្រូវ​ពន្យារ​ទៅ​ប្រកួត​នៅ​ថ្ងៃ​ទី​៩ ​ខែតុលា​វិញ​ ។ ​ចំពោះ​ជើង​ទី​២​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១២ ​តុលា​នោះ​ គឺ​មិន​មានការ​ប្រែប្រួលកាលបរិច្ឆេទ​ឡើយ ។

ក្រុម​ដែល​បាន​ទទួល​ជ័យ​ជំនះ​ក្នុង​វគ្គ​Play-Off​នេះ​នឹង​បាន​ឡើង​ទៅ​វគ្គ​ចែក​ពូ​ល​សម្រាប់​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ ​ដែល​នឹង​ត្រូវ​ប្រកួតនូវ​ឆ្នាំ​២០២២​ ដើម្បី​ឈាន​ទៅ​ប្រជែង​កៅអី​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ចិន​នា​ឆ្នាំ​២០២៣ ដើម្បី​ប្រជែង​យក​ជា​ក្រុម​ជើងឯក​នៃ​ព្រឹត្តិការណ៍ «AFC Asian Cup China 2023» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ