ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំណត់ភូមិ​ចំបក់​​​ ស្រុក​ម៉ា​ឡៃ​​(ជាប់​ព្រំដែនថៃ)​គឺ​ជា​តំបន់​​​ក្រហម​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​​សម្រេច​កំណ​ត់ទី​តាំង​ភូមិ​ចំបក់​ ស្រុក​ម៉ា​ឡៃ​ (ជាប់​ព្រំដែនថៃ) គឺ​ជា​តំបន់​ក្រហម​ ហើយបើអ្នក​មិន​គោរព​វិធាន​ទប់ស្កាត់នេះ នឹងត្រូវផាក​វិន័យ​អន្តរការណ៍​​គិតចាប់ពី​ថ្ងៃ​ទី​០៤ ​សីហា​ តទៅ…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​​សម្រេច​កំណ​ត់ទី​តាំង​ភូមិ​ចំបក់​ ស្រុក​ម៉ា​ឡៃ​ (ជាប់​ព្រំដែនថៃ) គឺ​ជា​តំបន់​ក្រហម​ ហើយបើអ្នក​មិន​គោរព​វិធាន​ទប់ស្កាត់នេះ នឹងត្រូវផាក​វិន័យ​អន្តរការណ៍​​គិតចាប់ពី​ថ្ងៃ​ទី​០៤ ​សីហា​ តទៅ ​។

រដ្ឋបាល​សាលា​ខេត្ត​បន្ទាយមានជ័យ​ បាន​ប្រកាស​ព័ត៌មាន​សេចក្តីសម្រេច​​ត្រូវ​បាន​កំណត់​ទីតាំង​ភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ដែល​មាន​ព្រំប្រទល់​និង​ភូមិ​រូង ភូមិ​ជ្រៃ និង​ព្រំដែន​កម្ពុជា​.​ថៃ​ ជា​(​តំបន់​ក្រហម​)​ ដែល​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​.១៩​ធ្ងន់ធ្ងរ​ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​វិធាន​រដ្ឋបាល​ជា​បណ្តុះ​អាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​.១៩​នៅ​ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ម៉ា​ឡៃ​ខេត្តបន្ទាយមានជ័យ​។

​​រដ្ឋបាល​ស្រុក​ម៉ា​ឡៃ ដើម្បី​បង្កើត​ក្រុមការងារ​ប្រចាំការ​ក្នុងភូមិ​សា​ស្គ្រ​តំបន់​ក្រហម ​សម្រាប់​ទទួល​បន្ទុក​អនុវត្ត​និង​សម្របសម្រួល​លើ​ការងារ​ចាំបាច់​រួម​មាន​៖ ​ការងារ​ផ្នែក​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ ការងារ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​កន្លែង​លក់​ម្ហូប​អា​ហារ​និង​ហាង​ទំនិញ និង​ការ​ផ្គត់ផ្គង់​ទំនិញ ការងារ​ទំនាក់ទំនង​នឹង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ជា​អាទ៍​ការ​យក​សំណាក់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​.១៩​និង​ចាក់​វ៉ាក់សាំង​ជាដើម​។

រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​សម្រេច​ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​ដែល​មិន​គោរព​វិធានការ​រដ្ឋបាល​ក្នុង​ការ​ទប់​ស្កាត់​​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​.១៩ និង​ជម្ងឺឆ្លង​កាច​សហាវ​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ទៀត​ក្នុងភូមិ​សា​ស្គ្រ​ខេត្ត​បន្ទាយមានជ័យ​។ ត្រូវ​បាន​កំណត់​ចំនួន​ទឹកប្រាក់​ពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល​ដែល​រាជរដ្ឋាភិបាល​និងរ​ដ្ឋា​បាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់​ចេញ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​.១៩​ទៅ​តាម​វិធានការ​រដ្ឋបាល​នីមួយ​ៗ​ខាងក្រោម​៖

១-​បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​ការ​រឹតត្បិត​ ឬ​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ដូច​មាន​ចេ​ង​ក្នុង​មាត្រា​៤​នៃ​អនុ​ក្រិ​ត្យ​ពិន័យ​ទឹកប្រាក់​ចំនួន​១.០០០.០០០​រៀល រយៈពេល​បង់លុយ​៣០​ថ្ងៃ ។ ២-បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​ការ​រឹតដ្បិតឬ​ការ​ហាម​ឃាត់​ការ​ជួបជុំ​ឬ​ការ​ប្រមូលផ្តុំ​មនុស្ស​ដូច​មាន​ចែង​ក្នុង​មាត្រា​៥​នៃ​អនុ​ក្រិ​ត្យ​ពិន័យ​ទឹកប្រាក់​ចំនួន​៣.០០០.០០០​រៀល រយៈពេល​បង់លុយ​៣០​ថ្ងៃ ៣-បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​ការ​ហាមឃាត់​សកម្មភាព​ការងារ​មុខ​របប​ឬ​អា​ចីវ​កម្ម ដូច​មាន​ចែង​ក្នុង​មាត្រា​៦​នៃ​អនុ​ក្រិ​ត្យ​ពិន័យ​ទឹកប្រាក់​ចំនួន​៣.០០០.០០០​រៀល រយៈពេល​បង់លុយ​៣០​ថ្ងៃ និង៤-បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​ការ​រឹត ត្បិត ​ឬ​ការ​ហាមឃាត់​ការ​ធ្វើ​ចរាច​ឬ​ណ៍​ចេញ-ចូល​តំបន់​ឬ​កន្លែង​មាន​ឆ្លង​រាលដាល​កូ​វី​ដ​.១៩​ដូច​មាន​ចែង​ក្នុង​មាត្រា​៧​នៃ​អនុ​ក្រិ​ត្យ​ពិន័យ​ទឹកប្រាក់​ចំនួន​៣.០០០.០០០​រៀល រយៈពេល​បង់លុយ​៣០​ថ្ងៃ​៕​

អត្ថបទសរសេរ ដោយ