ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​លោក អេ ភូ​ថង បង្ហោះ​សារ​ដៀមដាម ក្រោយ​ប្តី​ចេញពី​ពេទ្យ​ព្យាបាល​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្លាម​ៗ​ក្រោយ​ពី​អតីត​អ្នក​ប្រដាល់ «​កែង​ឆេះ ជង្គង់​ហោះ​» លោក អេ ភូ​ថង ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ឱ្យ​ចាក​

រាជធានី​ភ្នំពេញ ៖ ភ្លាម​ៗ​ក្រោយ​ពី​អតីត​អ្នក​ប្រដាល់ «​កែង​ឆេះ ជង្គង់​ហោះ​» លោក អេ ភូ​ថង ត្រូវ​បាន​ក្រុម​គ្រូពេទ្យអនុញ្ញាតឱ្យ​ចាក​ចេញពី​កន្លែង​សម្រាក​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ស្រាប់តែ​គេ​ឃើញ​ភរិយា​របស់​លោក បាន​បង្ហោះ​សារ​មាន​លក្ខណៈ​សម្តែង​ការ​អន់ចិត្ត ឬ​ចង់​ដៀមដាម​ដល់​មិត្តភាព​ក្លែងក្លាយ​មួយ​ចំនួន តែ​អ្នក​នាង​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំ​ៗ​ទៅ​បុគ្គល​ណាមួយ​ឡើយ ។

ភរិយា​អតីត​កីឡាករ​ប្រដាល់​ឆ្នើម​រួប​នេះ គឺ​អ្នកស្រី សុ​ម៉ា​លី កាលពី​ថ្ងៃ​ទី ៣ សីហា ឆ្នាំ​២០២១ បាន​សរសេរ​ថា លោក អេ ភូ​ថង បាន​ចេញពី​មន្ទីរពេទ្យ​ហើយ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​ជម្ងឺ​កូ​វីត​១៩ នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក​។ បន្ថែម​ពី​ការ​ជូនដំណឹង​ពី​ការ​ជា​សះស្បើយ​របស់​ស្វាមី អ្នកស្រី ក៏​បង្ហាញ​ថា កំឡុង​ពេល​ព្យាបាល​កូ​វី​ដ​-១៩ ឱ្យ​ស្វាមី ធ្វើ​ឱ្យ​អ្នកស្រី​បានដឹង​ច្បាស់​ថា​មនុស្ស​មួយ​ចំនួន គឺ​គ្រាន់តែ​ជា​មិត្តភាព​ក្លែងក្លាយ​តែ​ប៉ុណ្ណោះ ។

អ្នកស្រី សុ​ម៉ា​លី បាន​បង្ហោះ​សារ​លក្ខណៈ​ដៀមដាម​មាន​ខ្លឹមសារ​ថា «​ពេល​ខ្ញុំ​នៅ​ក្នុង​ពេទ្យ​ខ្ញុំ​បាន​ជួប​មិត្ត​ភាពល្អ​ៗ​និង​មិត្តភាព​ចែករំលែក​និង​មិត្តភាព​ស្មោះ​ចេញពី​ចិត្ត និង​មិត្តភាព​មិន​សម្ដែង មិត្តភាព​ពិត​ៗ ។ មិន​ដូច​មិត្តភាព​ខ្ញុំ ពេល​នៅ​ខាងក្រៅ​ទេ ល្អ​តែ​នៅ​នឹង​មុខ ក្រោយខ្នង​ចប់​តែ​មិនបាច់​និយាយ​ទេ វា​ជា​រឿង​របស់​រំដួល​ទេ​» ។ ខ្ញុំ​ស្រលាញ់​មិត្តភាព​នឹង​ណាស់​ ​សុបិ​ន្ដ​ល្អ​ទាំងអស់​គ្នា​ណា​» ។

ជាមួយនឹង​ការ​បង្ហោះ​របស់​អ្នកស្រី ធ្វើ​អោយ​គេ​អាច​កាត់​ស្មាន​បាន​ថា អ្នកស្រី​មាន​អារម្មណ៍​តូចចិត្ត​នឹង​ទំនាក់ទំនង​ជាមួយ​មិត្ត​មួយ​ចំនូ​ន ដែល​មិន​បាន​អើពើ​​កំលុង​ពេល​អ្នកស្រី និង ស្វាមី កំពុង​ស្ថិត​នៅ​មន្ទីរពេទ្យ​ព្យាបាលកូវីដ-១៩ នោះ ។

យ៉ាងណាមិញ​អ្នកស្រី​មិន​បាន​បញ្ជាក់​ថា តើ​អ្នកស្រី​មិន​សប្បាយចិត្ត​ជាមួយ​អ្នក​ណា​នោះ​ទេ ដោយ​អ្នកស្រី​គ្រាន់តែ​អះអាង​ថា ពេល​នេះ​ស្វាមី​របស់​អ្នកស្រី បានជា​សះស្បើយ និង​បាន​ចេញពី​មន្ទីរពេទ្យ ។ ជាមួយ​គ្នា​នោះ អ្នកស្រី​កំពុង​តម្រូវ​អោយ​ស្វាមី បន្ត​មើលថែ​សុខភាព​នៅផ្ទះ​បន្ត​ទៀត​ដោយ​មិន​ទាន់​អោយ​ស្វាមី​ដើរហើរ​ឡើយ ។ ក្នុង​នោះ​សូ​ម្បី​តែ​រូប​អ្នកស្រី​ផ្ទាល់ ក៏​ត្រូវ​នៅផ្ទះ​ដូច​គ្នា​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​ចូល​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ រយ​:​ពេល​ជិត​១​ខែ​មកនេះ អតីត​ស្តេច​ប្រដាល់ អេ ភូ​ថង បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០២១ នេះ ។

ជាមួយ​ដំណឹង​នៃ​ការ​ព្យាបាល​ជា​សះស្បើយ​របស់​អតីត​ស្តេច​ប្រដាល់ អេ ភូ​ថង ក៏​ទទួល​បានការ​អបអរសាទរ​ពី​មហាជន​និង​អ្នកគាំទ្រ​រូ​ព​លោក​ជា​ច្រើន ។ ក្នុង​នោះ គេ​សង្កេត​ឃើញ គណនី​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ Chhany meun បាន​បញ្ជាក់​មុន​នេះ​បន្តិច អម​ដោយ​រូបភាព​នៃ​ស្នាម ញញឹម​ថា រួមសុខទុក្ខ​ជាមួយ​គាត់​ជិត​១​ខែ​ហើយ ឥឡូវនេះ​គាត់​បាន​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​ហើយ ជាមួយ​ស្នាមញញឹម​ទៅ​ជួប​ក្រុម​គ្រួសារ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​សម័យកាល​នេះ បើ​ថែទាំ​សុខភាព​បាន​ល្អ គឺជា​ជោគជ័យ​មួយ​ដ៏​ធំធេង​ណាស់​ទៅ​ហើយ​។ រូបភាព​អនុស្សាវរីយ៍​ក្នុង​បន្ទប់ ICU ជាមួយ​ស្តេច​ប្រដាល់​ស្រុក​ខ្មែរ អេ ភូ​ថង ពី​មណ្ឌល​កូ​វី​ដ​-១៩​អូ​ឡាំ​ពិ​ក​។

លោក អេ ភូ​ថង បាន​បង្ហោះ​ពី​ការ​អរគុណ​ចំពោះ​បងប្អូន​ទាំងឡាយ​ដែល​បាន​បារម្ភ​ពី​លោក ហើយ​លោក​ក៏​នឹង​ប្រឹងប្រែង​ថែទាំ​សុខភាព​របស់​ខ្លួន​ក្នុងអំឡុងពេល​បន្ទាប់​ពី​ជា​នេះ អោយ​ប្រាកដ​មួយ​រយ​ភាគរយ​ថា ពិតជា​មាន​សុខភាព​ល្អ​១០០​ភាគរយ​ផង​ដែរ​។ លោក​ថា ក្នុង​ពេល​បន្ទាប់​គឺ​លោក​នឹង​ប្រឹង​រត់​ហាត់ប្រាណ និង ធ្វើ​សកម្មភាព​បង្វឹក​សិស្ស​អោយ​មាន​ចលនា​ឡើង​វិញ តែ​នៅ​ក្នុង​ពេល​នេះ គឺ​លោក​នៅ​ថែរក្សា​សុខភាព​អោយ​ល្អ​សិន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ