ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តឹងគេថាយកដីប្រឡាយ តែដល់ពេលពិនិត្យឃើញបែរជាខ្លួនឯងជាអ្នកប្តឹងគេនោះយកដីប្រឡាយទៅវិញ

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រោយពីមានរឿងរា៉វនៃការប្តឹងចោទប្រកាន់ថា លោកហាស់ សុ​បិ​ន្ត អតីត​អភិបាលរង​ខេត្តកំពត កំពុង​តែ​ចាក់​ដី​លុប​យក​ប្រ​ឡាយទឹក ​ដែល​ជា​ប្រឡាយ​មេ​សម្រាប់​រំដោះ​ទឹក​លិច​សាលាក្រុង នោះ ក៏ឈានដល់ការចុះវាស់វែង…

ខេត្តតាកែវ ៖ ក្រោយពីមានរឿងរា៉វនៃការប្តឹងចោទប្រកាន់ថា លោកហាស់ សុ​បិ​ន្ត អតីត​អភិបាលរង​ខេត្តកំពត កំពុង​តែ​ចាក់​ដី​លុប​យក​ប្រ​ឡាយទឹក ​ដែល​ជា​ប្រឡាយ​មេ​សម្រាប់​រំដោះ​ទឹក​លិច​សាលាក្រុង នោះ ក៏ឈានដល់ការចុះវាស់វែង ហើយលទ្ធផលចេញមកគឺបង្ហាញថាភាគីអ្នកប្តឹង គឺជាអ្នករំលោភចូលប្រឡាយទៅវិញ ។


លោក ហាស់ សុ​បិ​ន្ត បាន​បញ្ជាក់​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២១​នេះ​ថា បន្ទាប់​ពី​រង​នៅ​ភាព​អាម៉ាស់​ដោយសារ​តែ​ការ​ចោទប្រកាន់​បំភ្លៃ​ខុស​ពី​ការ​ពិត​មក​លើ​រូប​លោក​ថា បាន​ចាក់​អាច​ម៌​ដី​រំលោភ​យក​ប្រឡាយ​រំដោះ​ទឹក​ពី​សំណាក់​អ្នក​ជិតខាង​ឈ្មោះ សួន គឹ​ម​ជ្រិ​ន ដែល​មានមុខ​ងារ ជា​នាយករង​រដ្ឋបាល​សាលាខេត្ត​តាកែវ ។

Picture

ឥឡូវនេះ ក្រោយ​ពី​ការ​ចុះ​ពិនិត្យ​ផ្ទាល់ ដោយ​មាន​មន្ត្រី​ជំនាញ​ធនធានទឹក មន្ត្រី​ជំនាញ​ភូមិបាល​ក្រុង អាជ្ញាធរ​ភូមិ​ឃុំ និង​អភិបាលក្រុង​ដូន​កែវ លោក កង អាណា​ន់ ចុះ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២១ បាន​ធ្វើការ​វាស់វែង​ជាក់ស្តែង​លើ​ទីតាំង​ដី​របស់​លោក​រួច ដោយ​បញ្ជាក់​ថា មិន​មាន​រំលោភ​យក​ប្រឡាយ​រំដោះ​ទឹក​នោះ​ទេ ស្រាប់តែ​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ថា អ្នក​ជិតខាង​ដែល​ជា​អ្នក​ស្នើ​សុំ​ឲ្យ​ជំនាញ​ចុះ​ពិនិត្យ ហើយ​មាន​ព្រំ​ដី​ជាប់​រូប​លោក ហាស់ សុ​បិ​ន្ត​នោះ ជា​អ្នក​ចាក់​ដី​រំលោភ​យក​ប្រឡាយ​រំដោះ​ទឹក​ស្អុយ​ចេញពី​ក្រុង​ដូន​កែវ​ទៅ​វិញ (​ប្តឹង​ទៅ​ជំនាញ​ថា គេ​រំលោភ​យក​ប្រឡាយ តែ​ដល់​ពេល​ពិនិត្យ​ជាក់ស្តែង​គេ​មិន​បាន​រំលោភ​យក បែរជា​រក​ឃើញ​ថា ខ្លួនឯង​ដែល​ជា​អ្នក​ប្តឹង​គេ​នោះ ជា​អ្នក​រំលោភ​យក​ដី​ប្រឡាយ​រំដោះ​ទឹក​ទៅ​វិញ ) គួរ​ឲ្យ​អស់សំណើច​ណាស់​ហើយ​ចំណេះ​ជិះ​ក​ឯង ។

Picture

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធាន​ទឹកបាន​បញ្ជាក់​ក្នុង​ថ្ងៃ​ចុះ​ពិនិត្យ​នោះ ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា អ្នក​ដែល​រំលោភ​យក​ប្រលាយ​រំដោះ​ទឹក​ដែល​មាន​ព្រំ​ដី​ជាប់​ជាមួយ​លោក ហាស់ សុ​បិ​ន្ត ខាងលើ​មន្ទីរ​ជំនាញ​ធនធានទឹក និង​ធ្វើ​លិខិត​ទៅ​អាជ្ញាធរ​ខេត្ត ដើម្បី​ស្នើ​សុំ​ភាគី​ខាងលើ​ធ្វើការ​ដោះស្រាយ​នៅ​បញ្ហា​ចាក់​ដី​លុប​យក​ប្រឡាយ​ទឹក​នេះ ព្រោះ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​ក្រុង​ដូន​កែវ​នេះ​ជា​ប្រឡាយ​សំខាន់​មួយ​ក្នុង​ការ​រំដោះ​ទឹកភ្លៀង និង​ទឹក​ស្អុយ​បញ្ចៀស​ការ​ជន​លិច​ក្រុង​នា​រដូវភ្លៀង​ធ្លាក់ រដូវវស្សា ។

Picture

ដោយឡែក​លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ បាន​ឲ្យ​ដឹង​ថា លោក​នឹង​បន្ត​ពិនិត្យ​ការ​ពាក់ព័ន្ធ​នេះ​បន្ត​ទៀត ដើម្បី​ធ្វើការ​បើកមុខ​ប្រឡាយ​រំដោះ​ទឹក​នេះ​ចេញ​វិញ ដើម្បី​បញ្ចៀស​ការ​ជន​លិច​ទឹក​ក្នុង​ក្រុង​ដូន​កែវ ខណៈ​ដែល​ការ​ពិនិត្យ​នា​ពេល​នោះ គឺ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ឯកភាព​ព្រម​រួម​គ្នា ដើម្បី​ស្តារ​ពង្រីក​ប្រឡាយ​រំដោះ​ទឹក​ចាស់​ដែល​មាន​ទំហំ ៣​ម៉ែត្រ ឲ្យ​មាន​ទំហំ​ធំ​ជាង​មុន គឺ​ស្មើ​១៤​ម៉ែត្រ ដោយ​វាស់​ចេញពី​អ័ក្ស​នៃ​មាត់​ប្រឡាយ​ចាស់ ចេញ ៧​ម៉ែត្រ​សងខាង ។

Picture

ទាក់ទិន និង​បញ្ហា​នេះ​លោក សួន គឹ​ម​ជ្រិ​ន បាន​ឲ្យ​ដឹង​តាម​ការ​សម្ភាសន៍តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា​នេះ​ថា ដី​ខាងលើ​ដែល​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ថា បាន​រក​ឃើញ​ដី​របស់​លោក​រំលោភ​យក​ប្រឡាយ​នោះ គឺជា​ដី​របស់​លោកឪពុក​ក្មេក​របស់​គាត់ ដែល​បាន​ទិញ​ចំនួន​២​ប្លង់ តែ​ប្លង់​នៃ​សន្លឹក​ប័ណ្ណ​នោះ​នៅ​មិន​ទាន់​បាន​សម្រេច​ចុះចូល​ជា​ប្លង់​ប្រព័ន្ធ​នៅឡើយ​ទេ ជាមួយ​គ្នា​នេះ​ដែរ បើសិនជា​មន្ត្រី​ជំនាញ និង​អ​ជ្ញា​ធរ​ពាក់ព័ន្ធ​ថា ដី​របស់​ឪពុកក្មេក​លោក​បាន​រំលោភ​យក​ប្រឡាយ​រំដោះ​ទឹក​នោះ គឺ​រូប​លោក​នឹង​ធ្វើការ​កាយ​ចេញ​ទៅ​តាម​គោលការណ៍​កំណត់​របស់​គណៈ​ក​ម្មា​ការ​រៀបចំ​វាស់វែង​ដី ដែល​មានការ​ប៉ះពាល់​ដោយសារ​តែ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​ក្រុង​ដូន​កែវ​នេះ ។

Picture

លោក​បញ្ជាក់​ថា ពី​មុន​មក​លោក​ធ្លាប់​កាយ​ប្រឡាយ​ទឹក​មួយ​ដៃ​អេ​ស្កា​វិច​ទ័​រ ក្នុង​ដី​របស់​លោក​ចំងាយ​ជាង​១០០​ម៉ែត្រ ដើម្បី​ទាញ​ទឹក​យក​មក​បូម​ដាក់​សម្រាប់​ធ្វើស្រែ​ផង​ដែរ ៕

Picture
Picture