ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​ចិន​២​រូប ​ប្រឈម​ការ​ពិន័យ​ពី IOC ពាក់ព័ន្ធ​រឿងពាក់ស្លាកបង្ហាញសញ្ញាមួយ​

2 ឆ្នាំ មុន

ជប៉ុន ៖ កីឡាការិនី​ចិន Bao Shanju និង Zhong Tianshi ដែល​ជា​ម្ចាស់​មេដាយមាស​វិញ្ញាសា​ប្រណាំង​កង់​ជា​ក្រុម (​ប្រណាំង​កង់​ក្នុង​

ជប៉ុន ៖ កីឡាការិនី​ចិន Bao Shanju និង Zhong Tianshi ដែល​ជា​ម្ចាស់​មេដាយមាស​វិញ្ញាសា​ប្រណាំង​កង់​ជា​ក្រុម (​ប្រណាំង​កង់​ក្នុង​សាល​) សម្រាប់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ អាច​នឹង​ប្រឈម​ការ​ពិន័យ​។ បន្ទាប់​ពី​បាន​បំពា.ន​ច្បាប់​អូ​ឡាំ​ពិ​ក អំឡុង​ពិធី​បំពាក់​មេដាយ កាលពី​ថ្ងៃ​ទី​២ ខែសីហា កន្លង​ទៅ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Reuters​។

កីឡាការិនី​ចិន​ទាំង​២​នាក់ បាន​យកឈ្នះ​ក្រុមកីឡា​ការិនី​អា​ល្លឺ​ម៉​ង់​ម្ចាស់​មេដាយ​ប្រាក់ និង​ក្រុមកីឡា​ការិនី​រុ​ស្ស៊ី​ម្ចាស់​មេដាយ​សំ​រិ​ទ្ធ​។

ទោះ​យ៉ាងណា អំឡុង​ពិធី​បំពាក់​មេដាយ កីឡាការិនី​ចិន​ទាំង​២​នាក់ បាន​ពាក់​ស្លាក​សញ្ញា​បង្ហាញ​រូប​អតីត​មេដឹកនាំ​កំពូល​ចិន ម៉ៅ សេ​ទុង ដែល​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​បង្ហាញ​ឧបករណ៍​នយោបាយ​ក្នុង​វិស័យ​កីឡា ហើយ​ទ​ង្វើ​នេះ គឺជា​ការ​រំលោ.ភ​បំពា.ន​លើ​មាត្រា​ទី​៥០ នៃ​ធម្មនុញ្ញ​កីឡា​អូ​ឡាំ​ពិ​ក​។ ខណៈ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ IOC កំពុង​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​។

ទន្ទឹម​នឹង​នោះ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​បាន​បញ្ជាក់​ថា ពួក​គេ​ក៏​កំពុង​ស៊ើបអង្កេត​ករណី​ដាច់​ដោយឡែក​មួយទៀត លើ​កាយវិការ​របស់​កីឡាការិនី​អា​មេ​រិ​ក Raven Saunders ម្ចាស់​មេដាយ​ប្រាក់​វិញ្ញាសា​ចោលដុំដែក ដែល​លើកដៃ​ជា​សញ្ញា​អក្សរ X អំឡុង​ពេល​ពិធី​បំពាក់​មេដាយ​។ ទ​ង្វើ​នេះ ត្រូវ​បាន​មើលឃើញ​ថា ជា​កាយវិការ​នយោបាយ​ផង​ដែរ​។ កាយវិការ Saunders ដែល​លើកដៃ​ជា​អក្សរ X នៅ​ពីលើ​ក្បាល​របស់​នាង គឺ​ចង់​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​អ្នក​ដែល​ត្រូវ​បាន​គេ​ជិះជាន់​។

ប៉ុន្តែ​បើ​តាម​ការ​អះអាង​ពី​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​សហរដ្ឋអាមេរិក (USOPC) បានឱ្យ​ដឹង​ថា កាយវិការ​នេះ មិន​បាន​រំលោ.ភ​លើ​ច្បាប់​របស់​ខ្លួន​ឡើយ ព្រោះ​វា​ជា​ការ​បញ្ចេញមតិ​ដោយ​សន្តិវិធី​គាំទ្រ​យុត្តិធម៌​ជាតិ​សាសន៍ និង​សង្គម​ដែល​គោរព​គូប្រជែង​របស់​នាង​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ