ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Asensio ជួយអេស្ប៉ាញឡើងដណ្តើមមេដាយមាស​អូឡាំពិកជាមួយប្រេស៊ីល(វីដេអូ)

2 ឆ្នាំ មុន

ជប៉ុន ៖ វិញ្ញាសាបាល់ទាត់ក្រុមជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំ រកឃើញក្រុមត្រូវប្រកួតតទល់ដណ្តើមមេដាយមាស

ជប៉ុន ៖ វិញ្ញាសាបាល់ទាត់ក្រុមជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំ រកឃើញក្រុមត្រូវប្រកួតតទល់ដណ្តើមមេដាយមាសព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០។ ដោយក្នុងនោះ អេស្ប៉ាញ ត្រូវប៉ះក្រុមការពារតំណែងជើងឯកប្រេស៊ីល។ ខណៈដែលម្ចាស់ផ្ទះជប៉ុន ត្រូវប៉ះម៉ិកស៊ិក ដើម្បីដណ្តើមមេដាយសំរិទ្ធ។

មុនឈានដល់វគ្គដណ្តើមមេដាយមាស ប្រេស៊ីល បានយកឈ្នះលើម៉ិកស៊ិកទាំងលំបាក ដោយបាល់ប៉េណាល់ទីកាត់សេចក្តីលទ្ធផល ៤-១។ បន្ទាប់ពីបញ្ចប់១២០នាទី គ្មានគ្រាប់ស៊ុតបញ្ចូលទីគ្នា។ ៤គ្រាប់របស់ប្រេស៊ីលស៊ុតបញ្ចូលទីដោយកីឡាករ Dani Alves, Gabriel Martinelli, Bruno Guimaraes និង Jesus Carvalho។ ខណៈ១គ្រាប់របស់ម៉ិកស៊ិកសម្រេចបានដោយកីឡាករ Carlos Rodriguez។

ដោយឡែកអេស្ប៉ាញ ក៏មិនងាយស្រួលប៉ុន្មានដែរ ដោយយកឈ្នះម្ចាស់ផ្ទះជប៉ុន នៅម៉ោងបន្ថែម១៥នាទី២ដងជាមួយលទ្ធផល ១-០។ ហើយ១គ្រាប់ជ័យជម្នះនេះ រកបានដោយខ្សែបម្រើស្លាប Marco Asensio របស់ក្រុមអធិរាជស Real Madrid។

សូមជម្រាបជូនថា  ការប្រកួតដណ្តើមមេដាយមាសរវាងអេស្ប៉ាញ និងប្រេស៊ីល នឹងត្រូវធ្វើឡើងនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ ពោលគឺក្រោយ១ថ្ងៃនៃការប្រកួតដណ្តើមមេដាយសំរិទ្ធរវាងជប៉ុន និងម៉ិកស៊ិក៕

https://www.youtube.com/watch?v=u6wEunjKXZ0
https://www.youtube.com/watch?v=J-EL7pr0rNk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ