ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនស្រី​ទ្រាំ​លែង​បាន​ទ​ង្វើ​ដដែល​ៗ ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​បងប្រុស

2 ឆ្នាំ មុន
  • ភ្នំពេញ

អំពើ​ហិ​.​ង្សា​មួយ​បាន​កើតឡើង ដោយសារ​ឥទ្ធិពល​នៃ​គ្រឿង​.​ញៀន​បាន​ធ្វើ​អោយ​បងប្រុស​ម្នាក់ ចូល​ទៅ​វាយ​កម្ទេច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ រួច​វាយ​ប្អូនស្រី​របស់​ខ្លួនឯង ធ្វើ​អោយរ​ងរ​បួស

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អំពើ​ហិ​.​ង្សា​មួយ​បាន​កើតឡើង ដោយសារ​ឥទ្ធិពល​នៃ​គ្រឿង​.​ញៀន​បាន​ធ្វើ​អោយ​បងប្រុស​ម្នាក់ ចូល​ទៅ​វាយ​កម្ទេច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ រួច​វាយ​ប្អូនស្រី​របស់​ខ្លួនឯង ធ្វើ​អោយរ​ងរ​បួស ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២១ ម៉ោង​០៧​និង​២០​នាទី ចំណុច​ផ្ទះ​ជួល​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​លេខ​២ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ហេង ផាត់​នី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​លេខ​២ សង្កាត់​ស្វាយ​រលំ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មេផ្ទះ (​រង​របួស​ស្នាម​ត្រង់​ភ្នែក​ខាងស្តាំ​) ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ហេង សុខ​ជា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​លេខ​២ សង្កាត់​ស្វាយ​រលំ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ។

បើ​តាម​នគរបាល​ក្រុង​តា​ខ្មៅ បានអោយ​ដឹង​ថា កាលពី​វេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​ខាងលើ ក្រោយ​ពី​បាន​ប្រើប្រាស់​គ្រឿង​.​ញៀន​រួច ក៏​បាន​ដើរមក​រករឿង​ជន​រង​គ្រោះជា​ប្អូនស្រី​ដល់​ក្នុងផ្ទះ​តែ​ម្តង ហើយ​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​មាន​របួស​ស្នាម និង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ប្រើប្រាស់​ក្នុងផ្ទះ​ធ្វើ​ឱ្យ​ខូចខាត​អស់​មួយ​ចំនួន​ទៀត​ផង​។

នគរបាល​ក្រុង​តា​ខ្មៅ បានអោយ​ដឹង​ទៀត​ថា ដោយ​ទ្រាំ​នឹង​ទ​ង្វើ​ដដែល​ៗ​របស់​ជនសង្ស័យ​លែង​បាន ទើប​ជន​រង​គ្រោះជា​ប្អូនស្រី​បាន​ប្តឹង​មក​សមត្ថកិច្ច​ប៉ុស្តិ៍​ស្វាយ​រលំ ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ