ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ផ្តន្ទាទោស​អ្នកគ្រូ​បឋម​សិក្សា​ម្នាក់​​ដាក់​ពន្ធនាគារ​១៨​ខែ​ ករណីស៊ីដាច់​ប្រាក់​ជាង​១៤​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​បរិ​ច្ចេ​ទ​របស់​ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៣ ​សីហា ឆ្នាំ​២០២១ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស អ្នកគ្រូ​បង្រៀន​សាលា​បឋម​សិក្សា​ម្នាក់​(​ជា​មេ​តុងទីន​)​ស៊ីដាច់​ប្រាក់​អ្នកគ្រូ​ដូច​គ្នា​ជាង​១៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដាក់​ពន្ធនាគារ​កំណត់​១៨​ខែ និង​តម្រូវ​ឲ្យ​សង​លុយ​ទៅ​ដើមបណ្តឹង​វិញ…

រាជធានី​ភ្នំពេញ ៖ តាម​ការ​បរិ​ច្ចេ​ទ​របស់​ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៣ ​សីហា ឆ្នាំ​២០២១ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស អ្នកគ្រូ​បង្រៀន​សាលា​បឋម​សិក្សា​ម្នាក់​(​ជា​មេ​តុងទីន​)​ស៊ីដាច់​ប្រាក់​អ្នកគ្រូ​ដូច​គ្នា​ជាង​១៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដាក់​ពន្ធនាគារ​កំណត់​១៨​ខែ និង​តម្រូវ​ឲ្យ​សង​លុយ​ទៅ​ដើមបណ្តឹង​វិញ តាម​ចំនួន​ទឹកប្រាក់​រៀងខ្លួន ។ សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍ បើសិនជា​ភាគី​ណាមួយ​មិន​ពេញចិត្ត​ចំពោះ​ការ​ការ​ក្តី​នេះ ។ ជនជាប់ចោទ​មាន​ឈ្មោះ ឈុ​ន ថា​រី​ណែ​ត ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​មួយ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

សូម​ជម្រាប​ថា កាល​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ ដែល​មាន​ជន​ត្រូវ​ចោទ​ជា​អ្នកគ្រូ​បង្រៀន​សាលា​បឋម​សិក្សា​.​ម្នាក់ រង​នូវ​បណ្តឹង​ពី​សំណាក់​អ្នកគ្រូ​បង្រៀន​ដូច​គ្នា ប្តឹង​ពី​បទ​.​ក្លែងបន្លំ​លិខិតឯកជន និង​បទ​.​ឆបោក​ប្រាក់ តាម​រូបភាព​លេង​(​តុងទីន​) មក​បើក​សវនាការ​ផ្តន្ទាទោស ។ ប៉ុន្តែ​នៅ​ពេល​សវនាការ​សាកសួរ​ដេញដោល​ជន​ត្រូវ​ចោទ និង​ដើមបណ្តឹង​ចប់​សព្វគ្រប់​ហើយ ចៅក្រម​ជំនុំជម្រះ បាន​លើក​ពេល​ប្រកាស​សាលក្រម សំណុំរឿង​នេះ​ទៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២១ ខាង​មុខ ។ ជន​ត្រូវ​ចោទ​មាន​ឈ្មោះ ឈុ​ន ថា​រី​ណែ​ត មុខរបរ​ជា​គ្រូបង្រៀន នៅ​សាលា​បឋម​សិក្សា​មួយ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ សវនាការ​បាន​ធ្វើ​ឡើងជា​សាធារណៈ​ដែល​មាន​ចៅក្រម​ជំនុំជម្រះ​គឺ​លោកស្រី សម័យ លី​ន​ដា និង​តំណាង​អយ្យការ​គឺ​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​អ្នកគ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​៣​នាក់ តំណាង​ឲ្យ​អ្នកគ្រូ​បង្រៀន​ចំនួន​២១ នាក់​ដែល​ជា​សមាជិក​លេង​តុងទីន​ដូច​គ្នា បាន​ដាក់​ពាក្យបណ្តឹង​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ប្តឹង​ពី​ឈ្មោះ ឈុ​ន ថា​រី​ណែ​ត ភេទ​ស្រី អាយុ​៣៩ ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន (​មេ​តុងទីន​) ស្នាក់​នៅផ្ទះ​លេខ​១១៧D ផ្លូវ​លេខ​១២២ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ពី​បទ​.​ក្លែង​លិខិតឯកជន និង​ឆ​បោ​ប្រាក់​ចំនួន​១៤២ ០០៩ ដុល្លារ​អា​មេ​រិ​ក ។ តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ទៀត​ថា កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៦ ឈ្មោះ ឈុ​ន ថា​វី​ណែ​ត (​ជន​ត្រូវ​ចោទ​) បាន​ដើរ​ឃោសនា​គៀងគរ​រក​សមាជិក​ឲ្យ​លេង​តុងទីន​ជាមួយ ចំនួន​៦​ខ្សែ ដោយ​ខ្សែ​ទី​១​មាន​សមាជិក​ចំនួន​៦៧ នាក់ ក្នុង​១​ខ្សែ ១​ក្បាលមាន​ទឹកប្រាក់​៥០ ដុល្លារ​អា​មេ​រិ​ក ដោយ​ដេញ​១​ខែ​ចំនួន​២​ដង ក្នុង​នោះ​ខ្សែ​៥០ ដុល្លារ​មាន​៣ ខ្សែ និង​៣០ ដុល្លារ​អា​មេ​រិ​ក​មាន​ចំនួន​៣​ខ្សែ ដេញ​១​ខែ​ចំនួន​២​ដង ។

ដោយ​សំអាង​ថា ឈ្មោះ ឈុ​ន ថា​រី​ណែ​ត ជា​គ្រូបង្រៀន មានមុខ​របរ​ត្រឹមត្រូវ ទើប​អ្នកគ្រូ​ជាដើម​បណ្តឹង​ទាំងអស់​គ្នា បាន​សម្រេច​ចិត្ត​លេង​តុងទីន​ជាមួយ ។ ក្រោយ​ពី​បាន​ចូល​លេង​ជា​សមាជិក​រួច​ហើយ ក៏​មាន​អ្នកខ្លះ​ដេញ​បាន​ប្រាក់ ដែល​ខ្លះ​បាន​បង់​ឲ្យ​មេ​គ្រប់​ចំនួន ឯ​ចំណែក​ឈ្មោះ ឈុ​ន ថា​រី​ណែ​ត (​ជន​ត្រូវ​ចោទ​) បាន​ក្លែង​លិខិត​ឈ្មោះ​ខ្មោច​លក់​មក​ឲ្យ​សមាជិក​(​ដើមបណ្តឹង​)​បន្ថែម​ទៀត ដោយ​សមាជិក​ទាំងអស់​ពុំ​បានដឹង​ឡើយ ហើយ​បាន​បោះពាក្យ​ថា បើ​ចង់​ប្តឹង​ទៅ​ណា​ប្តឹង​ទៅ គេ​មិន​ខ្លាច​ទេ ព្រោះ​មាន​ខ្នង​ប្តី​ជា​ប៉ូ​លី​ស​ដែរ ។ ចំពោះ​ប្រាក់​ដែល​ជន​ត្រូវ​ចោទ​បាន​ឆបោក បាន​យក​ពី​សមាជិក​ជាដើម​បណ្តឹង​២៤ នាក់​នោះ​ទៅ​សរុប ១៤២.០០៩ ដុល្លារ​អា​មេ​រិ​ក (​ដប់​បួន​ម៉ឺន​ពីរ​ពាន់​ប្រាំបួន​ដុល្លារ​អា​មេ​រិ​ក​) ។

ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ដូច​បាន​រៀបរាប់​ខាងលើ​នេះ សមត្ត​កិច្ច​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​កោះ​អញ្ជើញ​លោកស្រី​គ្រូបង្រៀន​រង​នូវ​ការ​ប្តឹង​ចោទប្រកាន់​នោះ​ទៅ​សាកសួរ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០ ២០ នៅ​ពេល​នគរបាល​ព្រហ្មទណ្ឌ​អញ្ជើញ​លោកស្រី​គ្រូបង្រៀន​ទៅ​សាកសួរ ទើប​រក​ឃើញ​ថា អ្នកគ្រូ​ពិតជា​ជាប់​ពាក់​ពន្ធ​បទ​ល្មើ​ស ដូច​ពាក្យបណ្តឹង​នោះ ដូច្នោះ​សមត្ត​កិច្ច​ក៏​បាន​កសាង​សំណុំ រឿង​បញ្ជូន​ជនសង្ស័យ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើ​ម្បី​ឲ្យ​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវ បន្ទាប់​មក​ចៅ​ក្រ​ម​ស៊ើបសួរ ក៏​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគា​រ​ព្រៃ​ស​(​មណ្ឌល​អប់រំ​កែប្រែ​ម​២) ​រហូត​ដល់​ថ្ងៃ​បើក​សវនាការ​នេះ ៕ ​

អត្ថបទសរសេរ ដោយ