ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះជួយកុមារឱ្យធំឡើងដោយខ្លួនឯង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តើឪពុកម្តាយមានការងារអ្វី ? «ភារកិច្ចចម្បងសម្រាប់ឪពុកម្តាយ គឺជួយកូនៗរបស់ពួកគេឱ្យក្លាយជាមនុស្សល្អបំផុត» ។ ការឆ្លើយតបនេះអាចជាបញ្ហាប្រឈមសម្រាប់ឪពុកម្តាយដែលចង់ចិញ្ចឹមកូនតាមរូបភាព និងគំនិតផ្ទាល់ខ្លួន ។…

រាជធានីភ្នំពេញ ៖ តើឪពុកម្តាយមានការងារអ្វី ? «ភារកិច្ចចម្បងសម្រាប់ឪពុកម្តាយ គឺជួយកូនៗរបស់ពួកគេឱ្យក្លាយជាមនុស្សល្អបំផុត» ។ ការឆ្លើយតបនេះអាចជាបញ្ហាប្រឈមសម្រាប់ឪពុកម្តាយដែលចង់ចិញ្ចឹមកូនតាមរូបភាព និងគំនិតផ្ទាល់ខ្លួន ។ ប្រាកដណាស់ ឪពុកម្តាយចង់ចែករំលែកអ្វីដែលល្អបំផុតរបស់ខ្លួនជាមួយកូនៗពួកគេ ប៉ុន្តែនេះមិនមានន័យថា ពួកគេគួរតែចិញ្ចឹមកូនៗតាមរូបភាពរបស់ពួកគេនោះឡើយ។

ប្រសិនបើឧត្តមភាព គឺជាគុណតម្លៃដ៏រឹងមាំ នោះវាគឺជាគុណតម្លៃដែលអ្នកប្រហែលជាចូលចិត្តឱ្យកូនរបស់អ្នកចែករំលែក ឬធ្វើតាម ។ វាស្តាប់ទៅត្រឹមត្រូវ ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចូលចិត្តកីឡា ប៉ុន្តែកូនរបស់អ្នកបែរមិនចាប់អារម្មណ៍ នោះវាជាការឆ្លាតវៃក្នុងការជួយកូនរបស់អ្នកក្នុងការអភិវឌ្ឍចំណុចខ្លាំង និងការចាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់គេជាជាងរុញពួកគេឱ្យដើរតាមផ្លូវដែលអ្នកបង្កើត ឬអ្វីដែលអ្នកចូលចិត្ត ។

គំនិតខាងក្រោមនេះនឹងណែនាំអ្នកក្នុងការជួយកូនៗឱ្យរីកចម្រើនទៅរកភាពល្អប្រសើរទាំងខ្លួនឯង ទាំងសង្គម និងការសិក្សា ៖

ជំរុញការរុករក ៖ ក្មេងៗ គឺជាអ្នករុករកទឹកដី គំនិត និងអាកប្បកិរិយាដ៏អស្ចារ្យ ។ ការចង់ដឹងចង់ឃើញរបស់ពួកគេ គឺគ្មានព្រំដែននោះទេ ហើយអាចនាំឱ្យពួកគេមានបញ្ហា ។ ក្នុងនាមជាឪពុកម្តាយ សូមធ្វើឱ្យកូនមានសុវត្ថិភាព និងមើលថែទាំពួកគេឱ្យបានដិតដល់ ប៉ុន្តែនេះមិនគួរមានន័យថា យើងបំបាក់ទឹកចិត្ត និងស្មារតីចង់ដឹងចង់ឃើញដែលកុមារមានឡើយ ។

នៅពេលក្មេងៗឈានដល់វ័យជំទង់ វានឹងជំរុញការចង់ដឹង និងសកម្មភាពស្វែងយល់ និងចំណាប់អារម្មណ៍ពិភាក្សាអំពីគំនិត និងប្រធានបទផ្សេងៗគ្នា ហើយបង្កើតទំនាក់ទំនងជាមួយកុមារ និងជំនាន់ផ្សេងៗគ្នា ។

ទាមទារការគ្រប់គ្រងខ្លួនឯង ៖ តើកូនរបស់អ្នកមានប្រតិកម្ម ឬឆ្លើយតបទៅនឹងស្ថានភាពលំបាកដែរ ឬទេ ? តើកូនរបស់អ្នកអាចរង់ចាំពីរបីនាទីដោយមានអាហារនៅចំពោះមុខពួកគេរហូតដល់អ្នកផ្សេងទៀតចូលរួមញ៉ាំជាមួយពួកគេ ឬពួកគេញ៉ាំភ្លាមៗដោយសារតែពួកគេឃ្លាន ? តើកូនរបស់អ្នកចំណាយប្រាក់ហោប៉ៅរបស់ពួកគេដោយខ្លួនឯង ឬតើពួកគេត្រូវបានលើកទឹកចិត្តឱ្យសន្សំប្រាក់ខ្លះសម្រាប់ពេលក្រោយ ? កង្វះការគ្រប់គ្រងអារម្មណ៍ និងអសមត្ថភាពក្នុងការពន្យារពេលការពេញចិត្តរហូតដល់ពេលក្រោយ ជាទូទៅនឹងរារាំងកុមារភាគច្រើនពីការឈានដល់សក្តានុពលពេញលេញរបស់ពួកគេ ។

ការគ្រប់គ្រងខ្លួនឯង គឺដូចជាសាច់ដុំដែលកាន់តែរឹងមាំពេលអ្នកហាត់ពត់លត់ដំ ដូច្នេះ សូមលើកទឹកចិត្តកូនរបស់អ្នកឱ្យដកដង្ហើមនៅពេលខឹង សូមអត់ធ្មត់ និងរង់ចាំទទួលអំណោយនៅពេលចប់ឆ្នាំសិក្សាជាជាងទទួលបានអ្វីគ្រប់យ៉ាងតាមតម្រូវការពួកគេ ។

ការយល់ចិត្តគំរូ ៖ សមត្ថភាពកុមារក្នុងការយល់ចិត្តអ្នកដទៃក្នុងកាលៈទេសៈលំបាក គឺជាជំនាញដែលមិនអាចប៉ាន់ស្មានបាន ។ ឪពុកម្តាយ ជីដូនជីតា និងអ្នកមើលថែត្រូវបានគេដាក់យ៉ាងល្អ ដើម្បីធ្វើជាគម្រូនៃការយល់ចិត្ត ។ នៅពេលក្មេងមកជួបអ្នកដោយមានបញ្ហា ឬក្តីកង្វល់ណាមួយ សូមបញ្ជាក់ការព្រួយបារម្ភរបស់ពួកគេជាមួយនឹងការឆ្លើយតបដូចជា «អូប៉ាម៉ាក់ឃើញថា កូនពិតជាមានការព្រួយបារម្ភចំពោះបញ្ហានេះ» ។ ការឆ្លើយតបបែបនេះនឹងបង្រៀនកុមារនូវ «ភាសាយល់ចិត្ត» ដែលពួកគេអាចប្រើនៅពេលដែលបងប្អូន និងមិត្តភក្តិជួបការលំបាក ។

បង្ហាញការអាណិតអាសូរ ៖ ការអាណិតអាសូរ និងការយកចិត្តទុកដាក់ត្រូវបានលើកស្ទួយនៅក្នុងវិស័យអប់រំ និងការចិញ្ចឹមកូន ដែលជាគុណតម្លៃចម្បងក្នុងការដាំដុះដល់កុមារ និងយុវជន ។ តាមរយៈការអាណិតអាសូរ និងការយកចិត្តទុកដាក់ចំពោះកុមារ យើងបានបង្កើតនូវមូលដ្ឋានគ្រឹះ ដែលមិនត្រឹមតែអារម្មណ៍សហគមន៍ដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សុភមង្គលបុគ្គលដែលបានមកពីការរួមចំណែកដល់អ្វីផ្សេងដែលធំជាងខ្លួនឯងផងដែរ ។

បង្កប់នូវសុខុមាលភាព ៖

យើងកំពុងតែស្វែងយល់ពីការពិតដែលថា សុខភាពផ្លូវចិត្ត និងសុខុមាលភាពល្អ គឺជាកត្តាសំខាន់នៃសុភមង្គល ការងារ និងទំនាក់ទំនងរយៈពេលវែង ។ អ្នកអាចជួយកូនឱ្យមានទម្លាប់សុខុមាលភាពទៅលើការទទួលទានអាហារដែលមានសុខភាពល្អ ការធ្វើលំហាត់ប្រាណ ការគេង បច្ចេកទេសបន្ធូរអារម្មណ៍ ការរស់នៅក្នុងធម្មជាតិ ការដឹងគុណ និងការយកចិត្តទុកដាក់ក្នុងជីវិតគ្រួសារ ។

ការជួយកុមារឱ្យលូតលាស់ទៅរកភាពល្អប្រសើរដោយខ្លួនឯងតម្រូវឱ្យឪពុកម្តាយផ្តោតលើការអភិវឌ្ឍលើអត្តចរិត សមត្ថភាព និងសុខុមាលភាពផ្ទាល់ខ្លួន ។ ការផ្តោតអារម្មណ៍ និងការយល់ដឹងយ៉ាងច្បាស់អំពីអ្វីដែលកូនត្រូវការនឹងជួយថែសុខភាពផ្លូវចិត្តរបស់ពួកគេ ហើយក៏ជួយកុមារឱ្យក្លាយជាយុវជនដែលមានផលិតភាព និងគិតគូរពីសហគមន៍ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០៨/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។