អត្តពលិកបេឡារុស្សម្នាក់បដិសេធត្រឡប់ទៅប្រទេសកំណើត ក្រោយរិះគន់មន្ត្រីកីឡាខ្លួន
ជប៉ុន ៖ កីឡាការិនីរត់ប្រណាំងបេឡារុស Krystsina Tsimanouskaya បានបដិសេធឡើងយន្តហោះចាកចេញពីប្រទេសជប៉ុន ដើម្បី
ជប៉ុន ៖ កីឡាការិនីរត់ប្រណាំងបេឡារុស Krystsina Tsimanouskaya បានបដិសេធឡើងយន្តហោះចាកចេញពីប្រទេសជប៉ុន ដើម្បី
ជប៉ុន ៖ កីឡាការិនីរត់ប្រណាំងបេឡារុស Krystsina Tsimanouskaya បានបដិសេធឡើងយន្តហោះចាកចេញពីប្រទេសជប៉ុន ដើម្បីត្រឡប់ទៅប្រទេសកំណើតនាងវិញ កាលពីថ្ងៃទី១ ខែសីហា។ បន្ទាប់ពីមានរឿងរកាំរកូសជាមួយគ្រូបង្វឹក និងមន្ត្រីកីឡារបស់ខ្លួន អំឡុងនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០។
កីឡាការិនីវ័យ២៤ឆ្នាំរូបនេះ បានប្រកួតលើវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រ តែមិនទទួលជោគជ័យ ហើយនឹងគ្រោងប្រកួតសម្រាប់វិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្របន្តទៀត។ ប៉ុន្តែនាងត្រូវបានដកចេញពីក្រុម ក្រោយធ្វើការរិះគន់យ៉ាងបើកចំហរលើគ្រូបង្វឹក និងមន្ត្រីកីឡារបស់ខ្លួន។
Tsimanouskaya បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការមិនពេញចិត្តរបស់នាងកើតឡើង នៅពេលដែលនាងត្រូវបានដាក់បញ្ចូលក្នុងការប្រកួតវិញ្ញាសារត់បណ្តាក់ 4×400 Relay ទាំងដែលនាងមិនបានដឹងពីមុនមកសោះ។ កីឡាការិនីរូបនេះបានបន្តថា គ្រូបង្វឹកក៏បានមកដល់បន្ទប់នាងនៅភូមិកីឡាអូឡាំពិក នាយប់ថ្ងៃទី១ ខែសីហា ហើយប្រាប់នាងឱ្យរៀបចំឥវ៉ាន់ ដើម្បីត្រឡប់ទៅបេឡារុស្សវិញ។
ទោះយ៉ាងណា នៅពេលទៅដល់អាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ នាងបានបដិសេធមិនព្រមឡើងយន្តហោះ និងស្នើការការពារពីមន្ត្រីប៉ូលីសនៅទីនោះផងដែរ។ ហើយបានប្រាប់ទីភ្នាក់ងារ Reuters ថា នាងមិនត្រឡប់ទៅវិញទេ នាងនឹងដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោននៅអឺរ៉ុប។
ដំណឹងចុងក្រោយតាមរយៈទូរទស្សន៍ Sky News បានឱ្យដឹងថា បច្ចុប្បន្ន Tsimanouskaya កំពុងស្ថិតក្រោមការការពារដោយអាជ្ញាធរជប៉ុន។ ហើយជាមួយគ្នានោះ ប៉ូឡូញគឺជាប្រទេសដំបូងគេដែលផ្តល់ទិដ្ឋាការមនុស្សធម៌ដល់កីឡាការិនីរូបនេះ ដោយកាលពីព្រឹកថ្ងៃទី២ ខែសីហា នាងត្រូវបានគេប្រទះឃើញចូលទៅស្ថានទូតប៉ូឡូញប្រចាំទីក្រុងតូក្យូផងដែរ។
ប្រទេសប៉ូឡូញដែលមានការរិះគន់យ៉ាងច្រើន ចំពោះបេឡារុស្សក្រោមការដឹកនាំរបស់ប្រធានាធិបតី Alexander Lukashenko បានសម្រេចផ្តល់ជំនួយដល់កីឡាការិនី Tsimanouskaya ដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Marcin Przydacz ដែលបានបង្ហោះលើបណ្តាញ Twitter ដោយបញ្ជាក់ថា Tsimanouskaya បានទទួលទិដ្ឋាការមនុស្សធម៌ហើយ៕
ចែករំលែកព័តមាននេះ