ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មនុស្ស​៥​នាក់ និង​រណា​យន្ត​៤​គ្រឿង ពាក់ព័ន្ធ​ករណី​កា.ប់​បំផ្លាញ​ព្រៃឈើ

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មនុស្ស​ចំនួន​៥​នាក់​ត្រូវ​បាន​ឃាត់​ដោយ​កម្លាំង​ជំនាញ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បញ្ជូន​មក​កាន់​មន្ទីរ​បរិស្ថាន​ដើម្បី​សាកសួរ និង​ធ្វើ​កំណត់ហេតុ​ពាក់ព័ន្ធ​នឹង​ករណី​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ លោក ម៉​ម ដា​រ៉ា…

ខេត្តស្ទឹងត្រែង ៖ មនុស្ស​ចំនួន​៥​នាក់​ត្រូវ​បាន​ឃាត់​ដោយ​កម្លាំង​ជំនាញ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បញ្ជូន​មក​កាន់​មន្ទីរ​បរិស្ថាន​ដើម្បី​សាកសួរ និង​ធ្វើ​កំណត់ហេតុ​ពាក់ព័ន្ធ​នឹង​ករណី​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ លោក ម៉​ម ដា​រ៉ា ប្រធាន​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២១ ក្នុង​គ្រា​ដែល​មន្ត្រី​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​។

លោក​ថា ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ មន្ត្រី​ជំនាញ​ក៏​បាន​បញ្ជូន​មក​កាន់​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា មន្ត្រី​ដែនជម្រកសត្វព្រៃ​(​ព្រៃ​ឡង់​) ក៏​បាន​បញ្ជូន​បន្ត​មក​កាន់​មន្ទីរ​បរិ​ស្ថា​ខេត្ត​ដើម្បី​ចងក្រង​សំណុំ​ឯកសារ​ត្រៀម​បញ្ជូន​ទៅ​កាន់​តុលាការ​។ ប្រធាន​ស្នាក់​ការ​រូប​នេះ​បន្ត​ថា​ករណី​ខាងលើ​នេះ​គឺ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក ស្រេង ជា​ហេង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ដើម្បី​បង្ក្រាប​ទប់ស្កាត់ បទល្មើស​ធនធានធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ​ផង​ដែរ​។ ចំណែក​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​ដែរ​ជំនាញ​ធ្វើ​ឡើង​នៅ​ត្រង់​ចំណុច​ព្រៃ​ស្រះ​បី​ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​អន្លង់​ជ្រៃ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខណៈ​ជនសង្ស័យ​ទាំង​៥​នាក់ កំពុង​ធ្វើ​សកម្មភាព​កាប់​រំលំ​ដើមឈើ និង​ជ្រៀក​ឈើ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​(​ព្រៃ​ឡង់​)​។

លោក​បន្ត​ថា ជនសង្ស័យ​ទាំង​៥​នាក់​ដែល​ឃាត់ខ្លួន​នោះ​មាន​ទី​១.​ឈ្មោះ កែវ លី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទី​២.​ឈ្មោះ មាស ហាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទី​៣.​ឈ្មោះ ឌី ហឿ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទី​៤.​ឈ្មោះ ទេ​ត ខេ​ម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ទី​៥.​ឈ្មោះ វាយ ធុន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។ ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​រស់នៅ​ភូមិ ច្រេ​ត ឃុំ​ច្រេ​ត ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។ ក្នុង​នោះ​កម្លាំង​ជំនាញ​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មា​នរណា​យន្ត​៤​គ្រឿង យក​មក​កាន់​មន្ទីរ​បរិស្ថាន​ខេត្ត​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ រ៉ូ សាលី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ