ដើមខែថ្មីបីថ្ងៃប្រុសស្រីកើតឆ្នាំទ្រព្យទាំង៦ ថោះ មមែ ខាល ជូត ច ឆ្លូវ មានសំណាងធំប្រជុំលាភសក្ការៈហូរចូលផ្ទះពេញពោរ តាមកំពូលហោរចិនសែបានទស្សន៍ទាយថា ឆ្នាំលាភសំដៅយកឆ្នាំដែលមានឫទ្ធិអំណាចខ្លាំងក្លា មានមហាសំណាងតាំងពីកំណើតមក លុះមានវ័យវឌ្ឍនាការធំឡើងកាលណាតែងមានមន្ត្រីតូចធំអ្នកមុខអ្នកការរាប់អានកាន់តែច្រើន ជួយទំនុកបម្រុង ជួយជ្រោមជ្រែងលើកតម្កើងគ្រប់កាលៈទេសៈ ។ រាល់កិច្ចការដែលខ្លួនត្រូវបំពេញហើយ ទោះជាមានឧបសគ្គខ្លះកើតឡើង ក៏នៅតែអាចទម្លុះទម្លាយបានជោគជ័យ និងទទួលផលល្អ ។ កំពូលហោរបានលាតត្រដាងបង្ហាញអំពីឆ្នាំលាភទាំង៦នេះថា លោកអ្នកមានលេខលាភធំ២៦៩សំណាងធំបំផុតដែលមិនធ្លាប់មានក្នុងជីវិតលោកអ្នកនៅក្នុងរង្វង់បីថ្ងៃ អង្គារ ពុធ ព្រហស្បតិ៍ ទី៣,៤,៥ ដើមខែថ្មីខែសីហានេះ ។
ឆ្នាំថោះ រាសីខ្ពស់ត្រដែត ដំណើរជីវិតរបស់លោកអ្នកនៅក្នុងរង្វង់បីថ្ងៃដើមខែសីហានេះល្អប្រសើរខ្លាំងណាស់ ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយឃើញថាជឿនលឿនទៅមុខយ៉ាងគាប់ប្រសើរ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរឃើញថាមានភាពលូតលាស់ជាលំដាប់ ហើយបើចង់ធ្វើអ្វីមួយដែលថ្មីតែងឆ្លើយតបជាផ្លែផ្កាជាផលប្រយោជន៍មកវិញជានិច្ច ។ អ្នកប្រកបរបររកស៊ីជួញដូរ ការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អ ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការរីកលូតលាស់ទៅមុខ និងកំពុងផ្អែមល្ហែមរកគ្នាប្រពៃណាស់ ។
ឆ្នាំមមែ ពណ៌នាំលាភ បៃតង នៅក្នុងរង្វង់បីថ្ងៃដើមខែនេះជាឱកាសមាសឱកាសប្រាក់ មានលាភមានជ័យមានលុយចូលហូរហៀរ ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ ។
ឆ្នាំខាល នៅក្នុងរង្វង់បីថ្ងៃដើមខែសីហា ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរខ្លាំង ដូចនេះជាវេលាផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារ ផលល្អៗតែងហុចមកវិញយ៉ាងកក់ក្តៅ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកចម្រើនលូតលាស់ទៅមុខលឿន ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត ។ ការធ្វើដំណើរទៅទីជិតឆ្ងាយ ជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។
ឆ្នាំជូត ពណ៌នាំលាភ ខៀវ នៅក្នុងរង្វង់បីថ្ងៃដើមខែថ្មីនេះលោកអ្នកមានលាភមានសំណាងធំប្រជុំចូលគ្រប់ទិស ។ ការងារអ្វីៗបានសម្រេចដូចបំណងប្រាថ្នា លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានកាក់កបខ្លាំងណាស់ ប្រាក់ចូលមកមិនដាច់ ។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញលើសលប់ និងជោគជ័យគ្រប់កិច្ចការទាំងអស់ ។ ចំណែកសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្អែម និងយល់ចិត្តគ្នាល្អណាស់ ។
ឆ្នាំច លុយចូលឈឹបៗនៅក្នុងរង្វង់បីថ្ងៃដើមខែថ្មីខែសីហានេះ លោកអ្នកមានលាភមានសិរីសួស្តីសុខសប្បាយជានិច្ច ង៉ូវហេងខ្លាំង សំណាងខ្ពស់ មាសប្រាក់ហូរចូលមកឯង ។ ពណ៌នាំសំណាង ខៀវ ក្រហម ស សំណាងក្នុងរឿងការងារ និងការរកទទួលទាន កិច្ចការសព្វរពើរីកចម្រើនទៅមុខដោយរលូន ។ សំណាងក្នុងរឿងប្រាក់កាស កាក់កបកាន់តែខ្លាំង ។ សំណាងក្នុងរឿងស្នេហា គូស្នេហ៍មានភាពល្អូកល្អិនល្អប្រសើពន់ពេក ។
ឆ្នាំឆ្លូវ រាសីខ្ពស់ លុយចូលឈឹបៗនៅក្នុងរង្វង់បីថ្ងៃដើមខែថ្មីនេះ លាភសំណាងខ្ពស់ លាភលុយហូរចូលកាន់តែខ្លាំង ។ អ្នកកើតឆ្នាំនេះ ធាតុទឹកអម្រឹត ចិត្តជាបុណ្យ ។ ពណ៌នាំសំណាង ប្រផេះ សំណាងក្នុងរឿងការងារ និងការរកទទួលទានមានលាភចូលច្រើន កិច្ចការទាំងឡាយរីកចម្រើនទៅមុខជាប់ជានិច្ច សំណាងក្នុងរឿងមាសប្រាក់ កាក់កបប្រសើរខ្លាំងណាស់, សំណាងក្នុងរឿងស្នេហា ប្រុសស្រីមានតែភាពល្អូកល្អិន និងយល់ចិត្តគ្នាកាន់តែខ្លាំង ជីវិតស្រស់ថ្លា ៕ សាន សារិន
ចែករំលែកព័តមាននេះ