ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ណាស់​! កីឡាករ​​អា​មេ​រិ​ក១រូប​ ឈ្នះ​មេដាយមាស​៥​គ្រឿង​ម្នាក់ឯង

2 ឆ្នាំ មុន

ជប៉ុន ៖ កីឡាករ​ហែល​ទឹក​សហរដ្ឋអាមេរិក Caeleb Dressel ធ្វើ​បាន​យ៉ាង​ល្អ​បំផុត​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ

ជប៉ុន ៖ កីឡាករ​ហែល​ទឹក​សហរដ្ឋអាមេរិក Caeleb Dressel ធ្វើ​បាន​យ៉ាង​ល្អ​បំផុត​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ បន្ទាប់​ពី​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ ឈ្នះ​មេដាយមាស​៥​គ្រឿង​តែ​ម្នាក់ឯង​។

កីឡាករ Caeleb Dressel បាន​ឈ្នះ​មេដាយមាស​៣​គ្រឿង​ផ្សេង​គ្នា ពី​ការ​ប្រកួត​វិញ្ញាសា​ហែល​ឯកត្តជន​។ ដោយ​វិញ្ញាសា​ហែល​សេរី​ចម្ងាយ​៥០​ម៉ែត្រ Dressel ប្រើ​ថ​រិ​វេលា ២១.០៧​វិនាទី ដែល​ជា​កំណត់​ត្រា​ថ្មី​នៅ​អូ​ឡាំ​ពិ​ក ដោយ​ឈ្នះ​កីឡាករ​បារាំង Florent Manaudou និង​កីឡាករ​ប្រេ​ស៊ី​ល Bruno Fratus​។

វិញ្ញាសា​ហែល​សេរី​ចម្ងាយ​១០០​ម៉ែត្រ Dressel ប្រើ​ថ​រិ​វេលា ៤៧.០២​វិនាទី ដែល​ជា​កំណត់​ត្រា​ថ្មី​នៅ​អូ​ឡាំ​ពិ​ក​។ ដោយ​យកឈ្នះ​កីឡាករ​អូស្ត្រាលី Kyle Chalmers និង​កីឡាករ​រុ​ស្ស៊ី Kliment Kolesnikov​។

វិញ្ញាសា​ហែល​មេអំបៅ​ចម្ងាយ​១០០​ម៉ែត្រ Dressel ប្រើ​ថ​រិ​វេលា ៤៩.៤៥​វិនាទី ដែល​ជា​កំណត់​ត្រា​ថ្មី​នៅ​លើ​ពិភពលោក​។ ដោយ​ឈ្នះ​កីឡាករ​ហុង​គ្រី Kristof Milak និង​កីឡាករ​ស្វី​ស Noe Ponti​។

ដោយឡែក​មេដាយមាស​២​គ្រឿង​ទៀត Caeleb Dressel បាន​ឈ្នះ​លើ​វិញ្ញាសា​ហែល​ជា​ក្រុម​។ វិញ្ញាសា​ហែល​បណ្តាក់​សេរី​ចម្ងាយ 4×100 ម៉ែត្រ ក្រុម​សហរដ្ឋអាមេរិក​ដែល​មាន​កីឡាករ Caeleb Dressel, Blake Pieroni, Bowe Becker និង Zach Apple ប្រើ​ថ​រិ​វេលា​សរុប ៣​នាទី និង០៨.៩៧​វិនាទី យកឈ្នះ​ក្រុម​កីឡាករ​អ៊ី​តា​លី និង​ក្រុម​កីឡាករ​អូស្ត្រាលី​។​

ចំណែក​វិញ្ញាសា​ហែល​បណ្តាក់​ចម្ងាយ 4x100M Medley Relay ក្រុម​សហរដ្ឋអាមេរិក​ដែល​មាន​កីឡាករ Ryan Murphy, Michael Andrew, Caeleb Dressel និង Zach Apple ប្រើ​ថ​រិ​វេលា​សរុប ៣​នាទី និង ២៦.៧៨​វិនាទី ជា​កំណត់​ត្រា​ថ្មី​លើ​ពិភពលោក​។ ដោយ​យកឈ្នះ​ក្រុម​កីឡាករ​ចក្រភព​អង់គ្លេស និង​ក្រុម​កីឡាករ​អ៊ី​តា​លី​៕ (​ដកស្រង់​ចេញពី Los Angeles Time)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ