ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិជ្ជា​គន្ថធុរៈ​និង​វិបស្សនាធុរៈ​មិន​អាច​ខ្វះ​គ្នា​បាន

2 ឆ្នាំ មុន

បុគ្គល​អ្នក​សិក្សា​រៀនសូត្រ​វិជ្ជា​ផ្នែក​ពុទ្ធសាសនា​ទាំង​ពីរ​ផ្នែក​គឺ គន្ថធុរៈ និង​វិបស្សនាធុរៈ គឺ​តោង​មានការ​ប្រតិបត្តិ​ទន្ទឹម​គ្នា​ទើប​ទទួល​បាន​ផលប្រយោជន៍​ពេញលេញ ប្រៀប​ឧបមា​ដូច​ជា​សត្វ​បក្សាបក្សី ដែល​ត្រូវការ​ស្លាប​ទាំង​សង​ខាង​ឱ្យ​មាន​ទំហំ និង​កម្លាំង​ស្មើគ្នា ដើម្បី​មាន​លំនឹង​អាច​ហោះហើរ​ទៅ​មុខ​បាន​ខ្ពស់​លឿន​ល្អ​យ៉ាង​ដូច្នោះ​ដែរ ។ វិជ្ជា​ពុទ្ធសាសនា…

បុគ្គល​អ្នក​សិក្សា​រៀនសូត្រ​វិជ្ជា​ផ្នែក​ពុទ្ធសាសនា​ទាំង​ពីរ​ផ្នែក​គឺ គន្ថធុរៈ និង​វិបស្សនាធុរៈ គឺ​តោង​មានការ​ប្រតិបត្តិ​ទន្ទឹម​គ្នា​ទើប​ទទួល​បាន​ផលប្រយោជន៍​ពេញលេញ ប្រៀប​ឧបមា​ដូច​ជា​សត្វ​បក្សាបក្សី ដែល​ត្រូវការ​ស្លាប​ទាំង​សង​ខាង​ឱ្យ​មាន​ទំហំ និង​កម្លាំង​ស្មើគ្នា ដើម្បី​មាន​លំនឹង​អាច​ហោះហើរ​ទៅ​មុខ​បាន​ខ្ពស់​លឿន​ល្អ​យ៉ាង​ដូច្នោះ​ដែរ ។

វិជ្ជា​ពុទ្ធសាសនា ការ​សិក្សា​គន្ថធុរៈ បាន​ដល់​ផ្នែក​បរិយត្តិ ឬ​ទ្រឹស្ដី​ផ្សេង​ៗ​ទៀត និង​វិបស្សនាធុរៈ បាន​ដល់​ផ្នែក​បដិបត្តិ ឬ​ការ​អនុវត្ត​ជាក់ស្ដែង គឺជា​វិស័យ​ពីរ​ដែល​មាន​សារសំខាន់​ស្មើគ្នា​មិន​អាច​ខ្វះ​បាន ។ ការ​យល់​ដឹង​ពី​ទ្រឹស្ដី វិន័យ ក្បួនច្បាប់ នឹង​ជួយ​តម្រង់​ទិស​ក្នុង​ការ​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ មិន​ឱ្យ​ឃ្លាត​ចាក​ពី​មាគ៌ា​នៃ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ ។

ប៉ុន្តែ​ការ​មានចំណេះ​ដឹង​តែ​ផ្នែក​ទ្រឹស្ដី ផ្នែក​វិន័យ​ដោយ​មិន​បាន​ឈាន​ដើរ សូ​ម្បី​តែ​មួយ​ជំហាន​លើ​មាគ៌ា​នៃ​ការ​បដិ​បត្តិ​ដុសខាត់​សីល សមាធិ បញ្ញា ឱ្យ​បាន​ចម្រើន​ឡើងជា​លំដាប់ ដើម្បី​លះ​ការ​ប្រកាន់​ភាព​អញ​និយម លះ​លោភៈ ទោសៈ មោហៈ​ទេ​នោះ នឹង​មិន​អាច​ជួយ​បុគ្គល​ឱ្យ​ទទួល​បាន​នូវ​ផលប្រយោជន៍​ដ៏​ឧត្ដម​ជា​សេចក្ដីសុខ​ទីបំផុត​ក្នុង​ជីវិត​បាន​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ