ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តជា​ធម្មជាតិ​ល្អិត​បំផុត

2 ឆ្នាំ មុន

គាថា​ធម្មបទ​ត្រង់​ជំពូក​ចិត្ត​វគ្គ ព្រះ​ជិនស្រី​ត្រាស់​ថា ចិត្តជា​ធម្មជាតិ​ល្អិត​បំផុត​មិន​ងាយ​អប់រំ​ឱ្យ​លុះ​ទៅ​ក្នុង​អំណាច​របស់​ខ្លួន​យើង​បាន​ឡើយ ហើយ​តែង​ធ្លាក់​ទៅ​ក្នុង​អារម្មណ៍​ដែល​ជាទី​ប្រាថ្នា​ទាំងឡាយ ។ ការ​ទូន្មាន​ចិត្ត​ដែល​ហាមឃាត់​បាន​ដោយ​កម្រ ជា​ធម្មជាតិ​ស្រាល​មាន​ប្រក្រតី​ធ្លាក់​ចុះ​ទៅ​ក្នុង​អារម្មណ៍​ដែល​ជាទី​ប្រាថ្នា ជាទី​ប្រសើរ ព្រោះថា ចិត្ត​ដែល​គេ​អប់រំ​បាន​ល្អ​ហើយ…

គាថា​ធម្មបទ​ត្រង់​ជំពូក​ចិត្ត​វគ្គ ព្រះ​ជិនស្រី​ត្រាស់​ថា ចិត្តជា​ធម្មជាតិ​ល្អិត​បំផុត​មិន​ងាយ​អប់រំ​ឱ្យ​លុះ​ទៅ​ក្នុង​អំណាច​របស់​ខ្លួន​យើង​បាន​ឡើយ ហើយ​តែង​ធ្លាក់​ទៅ​ក្នុង​អារម្មណ៍​ដែល​ជាទី​ប្រាថ្នា​ទាំងឡាយ ។

ការ​ទូន្មាន​ចិត្ត​ដែល​ហាមឃាត់​បាន​ដោយ​កម្រ ជា​ធម្មជាតិ​ស្រាល​មាន​ប្រក្រតី​ធ្លាក់​ចុះ​ទៅ​ក្នុង​អារម្មណ៍​ដែល​ជាទី​ប្រាថ្នា ជាទី​ប្រសើរ ព្រោះថា ចិត្ត​ដែល​គេ​អប់រំ​បាន​ល្អ​ហើយ តែង​នាំ​សេចក្ដីសុខ​មក​ឱ្យ ។

ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកមាន​ប្រាជ្ញា​គប្បី​រក្សា​ចិត្ត​ដែល​មើលឃើញ​បាន​ដោយ​លំបាក​ល្អិត​បំផុត​នេះ​ឱ្យ​ជា​ចិត្ត​ដែល​គេ​គ្រប់គ្រង​បាន​ល្អ​ហើយ រមែង​ជា​ចិត្តស្ងប់​ចាក​គ្រឿង​សៅហ្មង​ទាំងឡាយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ