ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​យក​សំណាកអាជីវករ និង​ពលរដ្ឋ នៅ​ផ្សារ​ទូល​សង្កែ ពាក់ព័ន្ធ​​កូ​វី​ដ​បំប្លែង​ថ្មី ដែល​តា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០២ ខែសីហា​ ឆ្នាំ២០២១នេះ ក្រុម​គ្រូពេទ្យបាន​និង​កំពុង​ចុះ​យក​សំណាក​អាជីវករ និង​ប្រជាពលរដ្ឋ នៅ​ផ្សារ​ទូល​សង្កែ ស្ថិត​នៅ​មូលដ្ឋាន​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០២ ខែសីហា​ ឆ្នាំ២០២១នេះ ក្រុម​គ្រូពេទ្យបាន​និង​កំពុង​ចុះ​យក​សំណាក​អាជីវករ និង​ប្រជាពលរដ្ឋ នៅ​ផ្សារ​ទូល​សង្កែ ស្ថិត​នៅ​មូលដ្ឋាន​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ បន្ទាប់​ពី​បាន​រក​ឃើញ​ថា មានការ​ពាក់​ព័​ន្ធ​ជាមួយ​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី ប្រភេទ​ដែល​តា Delta នេះ​បើ​តាម​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​-១៩ ។

សូម​ជម្រាប​ថា នៅ​រាជធានី​ភ្នំពេញ បាន​រក​ឃើញអ្នក​ឆ្លង​វីរុស​កូ​វី​ដ ប្រភេទ Delta ចំនួន៥​ករណី រួចមកហើយរួម​មាន ៖

កាលពី​ថ្ងៃ​ទី​៣១ កក្កដា រក​ឃើញ ១​ករណី នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ៖ លើ​អ្នកជំងឺ​ខាង​រោគ​ស្ត្រី ។ និង​ថ្ងៃ​ទី​១ សីហា រក​ឃើញ ៤​ករណី នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ៖ បុគ្គលិក​អនាម័យ និង​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់ សរុប​២​នាក់​, ពលករ​មក​ពី​ថៃ ១​នាក់ និង​អ្នកដំណើរ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ១​នាក់ សរុប២​នាក់​ទៀត ។ ទាំងអស់ ៥​នាក់​ នៅ​រាជធានី​ភ្នំពេញ ។

សូម​បងប្អូន​បង្កើត​ការ​ប្រុង​ប្រយ័ត្ន ហើយ​កុំ​គិត​ថា មិន​អី ព្រោះ​មេរោគ​កូ​វី​ដ​បំប្លែង​ថ្មី ​ប្រភេទ Delta ដ៏​សាហាវ និង​គ្រោះថ្នាក់​បំផុត បាន​ឆ្លង​ចូល​ក្នុង​សហគមន៍របស់​យើង​ជា​បណ្តើរ​ៗ​ហើយ សូម​ពាក់​ម៉ាស រក្សា​គម្លាត និង​ឧស្សាហ៍​លាងដៃ ប្រសិនបើ​មិន​ចាំបាច់ សូមកុំ​ចេញពីផ្ទះ បើ​ចេញពីផ្ទះ សូម​មេត្តា​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​មាន​ទទួលខុសត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ