ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«សំណង់ និងរើសអេតចាយ» ជាចំណូលពលរដ្ឋក្រីក្រនៅភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រប់ការងារទាំងអស់ គឺជាចំណូលចិញ្ចឹមជីវិតគ្មានការងារណាដែលគ្មានតម្លៃនោះឡើយ ។ មានការងារចិញ្ចឹមជីវិត ជីវិតមានន័យ ពោរពេញដោយមោទកភាព ។ នៅភ្នំពេញគេសង្កេតឃើញការងារសំណង់…

រាជធានីភ្នំពេញ ៖ គ្រប់ការងារទាំងអស់ គឺជាចំណូលចិញ្ចឹមជីវិតគ្មានការងារណាដែលគ្មានតម្លៃនោះឡើយ ។ មានការងារចិញ្ចឹមជីវិត ជីវិតមានន័យ ពោរពេញដោយមោទកភាព ។ នៅភ្នំពេញគេសង្កេតឃើញការងារសំណង់ និងដើររើសអេតចាយ ទិញអេតចាយ ជាប្រភេទការងារសម្រាប់ពលរដ្ឋដែលពុំទទួលបានការអប់រំ និងវ័យចាស់ ។ 

លោក មុត រិទ្ធ អ្នកស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាអតីតជាងសំណង់ម្នាក់ ។ លោកបានចំណាយពេលច្រើនឆ្នាំជាមួយការងារដោយកម្លំាង និងហាលថ្ងៃនេះ ប៉ុន្តែមកទល់ពេលនេះនៅពេលវ័យរបស់លោកឈានដល់ ៦០ ឆ្នាំ កម្លាំងក៏ខ្សោយ ស្មារតីក៏បាត់បង់ លោកបានសម្រេចចិត្តបោះបង់ការងារជាជាងសំណង់ មកចាប់យកមុខរបរថ្មីដើរទិញអេតចាយវិញ ។ ថ្វីដ្បិតតែមុខរបរចុងក្រោយនេះ រកប្រាក់កម្រៃបានតិច តែលោកថា ជាជម្រើស និងលទ្ធភាពរបស់លោកនៅក្នុងការបន្តដំណើរជីវិតនៅក្រុងនឹងគេ ។ 

លោក មុត រិទ្ធ បាននិយាយថា ការងារសំណង់ត្រូវការកម្លំាង មានសុខភាពល្អ ពីព្រោះជាប្រភេទការងារធ្ងន់ ដែលលោកបារម្ភពីការដែលអាចវិលមុខ ឬងងឹតមុខ នាំឲ្យមានការប្រឈមនិងគ្រោះថ្នាក់ដល់អាយុជីវិតទើបប្តូរមកទិញអេតចាយវិញ ។ សព្វថ្ងៃលោកស្នាក់នៅផ្ទះជួលជាមួយប្រពន្ធ និងកូនម្នាក់ រួមនិងចៅៗ នៅម្ដុំផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ជារៀងរាល់ថ្ងៃលោក បានចាកចេញពីផ្ទះជួលតាមម៉ូតូសណ្ដោងរ៉ឺម៉ក កញ្ចាស់ ១ គ្រឿងធ្វើដំណើរចូលរាជធានីភ្នំពេញ ពីកន្លែងមួយទៅកន្លែងមួយច្រើនគីឡូម៉ែត្រ ដើម្បីស្វែងរកទិញអេតចាយ ។ ប្រសិនបើប្រទះឃើញ អេតចាយដូចជាក្រដាស់ សំបកដប ឬសំបកកំប៉ុងភេសជ្ជៈ គេបោះចោលតាមផ្លូវក៏ឈប់រើស ។ «មិនសូវបានប្រទះរបស់ដែលរើសអត់ចំណាយទុនទេឥឡូវនេះ ពីព្រោះមានអ្នករើសអេតចាយច្រើន ។ បើរើសបានរបស់ច្រើនដោយមិនចំណាយដើមទុន គឺចំណេញ» លោក រិទ្ធ បញ្ជាក់ ។ 

បុរសវ័យ ៦០ ឆ្នាំរូបនេះបានប្រាប់ឲ្យដឹងទៀតថា ទោះបីទិញអេតចាយមិនសូវប្រើកម្លំាង តែការធ្វើដំណើរផ្លូវឆ្ងាយ ជូនកាលលោកមានអាការមិនស្រួដែរ ។ «ប៉ុន្តែនេះជាមុខរបរដែលអាចរកប្រាក់បានប្រចាំថ្ងៃ ទោះបីជាតិច ឬច្រើនតែមានភាពសុច្ចរិតថ្លៃថ្នូរ មិនមែនដើរលួច ឆក់ ប្លន់ ឬពុំចាំបាច់លើកដៃសំពះ សុំទានអ្នកដ៏ទៃឡើយ ។ ប្រាក់ចំណូលដែលបានមកពីមុខរបរមួយនេះក្នុង ១ ថ្ងៃត្រឹម ១ ម៉ឺនទៅ ៣ ម៉ឺនរៀលប៉ុណ្ណោះ ដើម្បីទ្រទ្រង់ជីវភាពបានមានតែនាំប្រពន្ធកូន សន្សំចាយត្បិតត្បៀតបំផុតធ្វើឲ្យតែមានលុយបង់ផ្ទះនិងអាហារហូបបានហើយ» ។

លោក មុត រិទ្ធ ហាក់រីករាយ និងទទួលយកអ្វីដែលគាត់កំពុងមាន ។ លោកថា ជីវិតលោកលំបាកដោយសារលោកមិនបានរៀនសូត្រខ្ពង់ខ្ពស់ ដូច្នេះរបរទិញអេតចាយនាពេលបច្ចុប្បន្ននេះ ក្រៅពីការចំណាយប្រចំាថ្ងៃ លោកបានផ្គត់ផ្គង់ដល់ចៅៗរបស់លោកសម្រាប់ការសិក្សាផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ