ពលរដ្ឋទីទ័លក្ររស់ក្រោមដើមឈើទទួលអំណោយពីចលនាយុវជនកម្ពុជាក្រុម១៥៧
ខេត្តព្រះសីហនុ ៖ ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ ដែលមានលោក ទៀ សុខា ជាប្រធានសាខា នៅព្រឹកថ្ងៃទី៣០ ធ្នូ នេះ បានដឹកនាំសមាជិក សមាជិកា
ខេត្តព្រះសីហនុ ៖ ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ ដែលមានលោក ទៀ សុខា ជាប្រធានសាខា នៅព្រឹកថ្ងៃទី៣០ ធ្នូ នេះ បានដឹកនាំសមាជិក សមាជិកា
ខេត្តព្រះសីហនុ ៖ ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ ដែលមានលោក ទៀ សុខា ជាប្រធានសាខា នៅព្រឹកថ្ងៃទី៣០ ធ្នូ នេះ បានដឹកនាំសមាជិក សមាជិកា ចុះចែកអំណោយដល់ប្រជាពលរដ្ឋទីទ័លក្រដែលគ្មានជម្រកស្នាក់នៅចំនួន២គ្រួសារ នៅភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ ។
ប្រជាពលរដ្ឋក្រីក្រទាំង២គ្រួសារខាងលើ មាន គ្រួសារទី១ ជាគ្រួសារស្ត្រីមេម៉ាយឈ្នោះ ប៉ន ខាត់ អាយុ៣៥ឆ្នាំ មានកូនតូចចំនួន៥នាក់ក្នុងបន្ទុក មិនបានចូលសាលាទេ ដោយរស់នៅក្រោមដើមឈើ ។ ចំណែកគ្រួសារទី២ ដែលមានឪពុកឈ្មោះ សុខ គូ ប្រពន្ធឈ្មោះ ផា រឿន មានកូនតូច៥នាក់ក្នុងបន្ទុក គ្មានផ្ទះសំបែង សព្វថ្ងៃរស់នៅអគារស្នាក់ការភូមិចាស់ដែលទុកចោល និងគ្មានមុខរបរពិតប្រាកដ ។
គួរបញ្ជាក់ថា អំណោយដែលយកទៅចែកជូននាពេលនេះ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ៥០គីឡូ មី២កេស ត្រីខកំប៉ុង២យួរ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ប្រេងឆា ២ដប អំបិល២គីឡូក្រាម ប៊ីចេង២កញ្ចប់ ប្រាក់៨០ម៉ឺនរៀល ។ ក្រៅអំពីនោះ លោក យស ស៊ីវុត្ថា សមាជិកចលនាយុវជនកម្ពុជាក្រុម១៥៧ខេត្ត បានជួយឧបត្ថម្ភកង់មួយគ្រឿង និងជួយជាប្រាក់១៥ម៉ឺនរៀលក្នុង១ខែ រយៈពេល២ឆ្នាំ ។ ទន្ទឹមនឹងនោះ លោក ហ៊ត សីហា ក៏បានជួយឧបត្ថម្ភកង់មួយគ្រឿងផងដែរ ទៅដល់គ្រួសារស្ត្រីមេម៉ាយដើម្បីផ្គត់ផ្គង់ដល់ការសិក្សារបស់កុមាទាំង៥នាក់ ។
នាឱកាសនេះដែរ លោក ទៀ សុខា និងគណៈប្រតិភូក៏បានទៅពិនិត្យផ្លូវមួយខ្សែប្រវែងជាង១០០ម៉ែត្រ ចូលវិទ្យាល័យហ៊ុន សែន ស្មាច់ដែង ដែលស្ថាបនាជិតរួចរាល់និងជាអំណោយរបស់ចលនាយុវជនកម្ពុជាក្រុម១៥៧ផងដែរ ៕
ចែករំលែកព័តមាននេះ