ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ប្រកួត​ប្រដាល់​នៅ​លើ​រេញ​ទូរទស្សន៍ CTN​-​TV៥ និង​បាយ័ន

14 ឆ្នាំ មុន

យុគ យក្ស​គី​ល ផ្ដួល ម៉​ន គឹ​ម​ឡុ​ង សន្លប់​ទឹក​ទី​៣ ខណៈ ម៉ី សុភាព​ឈ្នះ​ពិន្ទុ ពេជ្រ សម្បត្ដិ ទាំង​លំបាក​នៅ​សង្វៀន​ទូរទស្សន៍ CTNយុគ យក្ស​គី​ល មក​ពី​ក្លឹ​ប​ក្រុង​ប៉ាយ​ប៉ែ​ត បាន​ប្រើ​ស្នៀត​កណ្ដាប់ដៃ​វាយ​ផ្ដួល​ម៉​ន គឹ​ម​ឡុ​ង មក​ពី​ក្លឹ​ប​ព្រែក​ឯង​កីឡា ឱ្យ​សន្លប់ នៅ​ត្រឹម ទឹក​ទី​៣​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​គ្នា ឥ​នៅ​លើ សង្វៀន​ស្ថានីយទូរទស្សន៍​CTN កាលពី​ថ្ងៃ

យុគ យក្ស​គី​ល ផ្ដួល ម៉​ន គឹ​ម​ឡុ​ង សន្លប់​ទឹក​ទី​៣ ខណៈ ម៉ី សុភាព​ឈ្នះ​ពិន្ទុ ពេជ្រ សម្បត្ដិ ទាំង​លំបាក​នៅ​សង្វៀន​ទូរទស្សន៍ CTN

យុគ យក្ស​គី​ល មក​ពី​ក្លឹ​ប​ក្រុង​ប៉ាយ​ប៉ែ​ត  បាន​ប្រើ​ស្នៀត​កណ្ដាប់ដៃ​វាយ​ផ្ដួល​ម៉​ន គឹ​ម​ឡុ​ង មក​ពី​ក្លឹ​ប​ព្រែក​ឯង​កីឡា ឱ្យ​សន្លប់ នៅ​ត្រឹម ទឹក​ទី​៣​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​គ្នា ឥ​នៅ​លើ សង្វៀន​ស្ថានីយទូរទស្សន៍​CTN កាលពី​ថ្ងៃ អាទិត្យ​ទី​១០ មក​រា​កន្លង​មកនេះ ។នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​គឹ​ម​ឡុ​ង ត្រូវ​យក្ស​គី​ល​វាយ​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​។ ប្រកួត​លើក​ទី​១​កាលពី​ជាង​១​ខែ​មុន​នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​បាយ័ន គឹ​ម​ឡុ​ង ក៏​ត្រូវ​យក្ស​គី​ល​វាយ ឱ្យ​សន្លប់​នៅ​ទឹក​ទី​២​ម្ដង មក​ហើយ​ដែរ ។ តាម​ពិត គឹ​ម​ឡុ​ង​កាយ សម្បទា​ល្អ​ជាង​យក្ស គី​ល និង​មានកំ​ពស់​ខ្ពស់ ជាង​ទៀត ប៉ុន្ដែ​ចិត្ដ​គឹ​ម​ឡុ​ង​មិនសូវ​ហ៊ាន ទាល់តែ​សោះ​កណ្ដាប់ដៃ​វាយ​ចេញ​មិន សូវ​បាន​ល្អ ចំណែក​ស្នៀត​ជើង​វិញ​ក៏​កាន់តែ អន់​ខ្សោយ​ថែម​ទៀត​។ យក្ស​គី​ល មាឌ​របស់ គេ​ធំ​ហើយ​ទាប​តែ​គេ​មានចិត្ដ​ហ៊ាន​ស្នៀត ជើង​មិនសូវ​ល្អ​ទេ តែបើ​និយាយ​ពី​ស្នៀត កណ្ដាប់ដៃ​វិញ​គឺ​អាច​វាយ​ចេញ​បាន​ល្អ​ខ្លាំង ណាស់  ហើយ​ទម្ងន់ដៃ​ដែល​វាយ​ចេញ​ទៅ​បើ ត្រូវ​គឺ​មិន​ស្រាល​ឡើយ ។ម៉ី សុភាព មក​ពី​ក្លឹ​ប​ព្រះខ័នរាជ្យ បាន យកឈ្នះ​ពេជ្រ សម្បត្ដិ មក​ពី​ក្លឹ​ប​កីឡា ប្រដាល់​ក្រសួងការពារជាតិ  ដោយ​ពិន្ទុ​ទាំង វេទនា​បំផុត​។ ប្រវត្ដិ​ម៉ី សុភាព ធ្លាប់​ជួប​គ្នា ច្រើន​លើក​រួច​មក​ហើយ ប៉ុន្ដែ​មិន​ដែល​យក ឈ្នះ​សម្បត្ដិ​បាន​ឡើយ ។ ការ​ប្រកួត​លើក នេះ សុភាព​ពិតជា​ធ្វើ​បាន​ល្អ​មែន​។  នៅ​ទឹក​ទី ១ សុភាព​មិន​ទាន់​ហ៊ាន​វាយ​សំរុក​ទៅ​លើ សម្បត្ដិ​ភ្លាម​ទេ ព្រោះ​គេ​នៅ​មានការ​កោត ញញើត​សម្បត្ដិ​ខ្លះ ។ លុះ​ចូល​ដល់​ទឹក​ទី​២ សុភាព​វាយ​ចេញ​មុន​ទាំង​ស្នៀត​កណ្ដាប់ដៃ និង​ស្នៀត​ជើង តែ​ការ​វាយ​ចេញ​ស្រាល​ៗ បំផុត ហើយ​ក៏​ត្រូវ​សម្បត្ដិ​វាយបក​សង​មក វិញ​ភ្លាម​ៗ​។ នៅ​ក្នុង​ទឹក​ទី​៣ និង​ទឹក​ទី​៤ កំលាំង​សុភាព​ហាក់ដូចជា​ធ្លាក់​ចុះ​ជាង សម្បត្ដិ​បន្ដិច ប៉ុន្ដែ​គេ​អាច​វាយ​ចេញ​បាន​ច្រើន ជាង​សម្បត្ដិ ។ លុះ​ចូល​ដល់​ទឹក​ទី​៥ សម្បត្ដិ ដកថយ​ច្រើន​ជាង​ការ​វាយលុក​ធ្វើ​ឱ្យ​គេ​មិន អាច​ទទួល​បាន​ជ័យ​ជំនះ​ឡើយ សំរាប់​ការ ប្រកួត​ជាមួយ​សុភាព​លើក​នេះ ។ខុន ឆៃ​លាង មក​ពី​ក្លឹ​ប​សិង្ហ​កីឡា ប្រកួត ឈ្នះ​ពិន្ទុ​សំ ពិសិដ្ឋ មក​ពី​ក្លឹ​ប​យុវជន​អង្គរ​។ វង្ស សុខ​ពិសី មក​ពី​ក្លឹ​ប​បុរី​នាគរាជ ប្រកួត ឈ្នះ នី ឈុ​ន មក​ពី​ក្លឹ​ប​យុវជន​អង្គរ​ដោយ ពិន្ទុ ។ ចាន់ វិបុល មក​ពី​សមាគម​កីឡា ក្រសួងមហាផ្ទៃ ប្រកួត​ជា​លក្ខណៈ​សាកល បាន​យកឈ្នះ​ឡុ​ង ឡាំ​ដា មក​ពី​ក្លឹ​ប​សាល វ័​ន្ដ​កីឡា ដោយ​ពិន្ទុ និង​កីឡាករ​ជាម ដេ​វី​ដ មក​ពី​ក្លឹ​ប​ឃ្លាំងមឿង​កីឡា ប្រកួត​ឈ្នះ​ឌី លី ណា មក​ពី​ក្លឹ​ប​ពន្លឺ​ថ្មី នៅ​ទឹក​ទី​២ ។

កែវ ប៊ុ​ន​ហេង និង កែវ រំ​ចង់ រក បាន​ម្នាក់​៣​ពិន្ទុ​ដណ្ដើម​ខ្សែក្រវាត់ K​-cement

ការ​ប្រកួត​ប្រដាល់​ដើម្បី​ឈាន​ទៅ ដណ្ដើម​ខ្សែក្រវាត់ K​-cement ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម នៅ​លើ​សង្វៀន​ស្ថានីយ ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បាន​ចាប់ផ្ដើម​កាលពី រសៀល​ថ្ងៃអាទិត្យ ទី​១០ មក​រា ហើយ​អ្នក ប្រដាល់​ដែល​ត្រូវ​ប្រកួត​បើក​ឆាក​មាន​ចំនួន​២ គូ ស្ថិត​នៅ​ក្នុង​ពូ​ល A ។ លទ្ធផល​នៃ​ការ ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នេះ គូ​ទី​១ កែវ ប៊ុ​ន ហេង ក្លឹ​ប​ព្រះខ័នរាជ្យ​ឈ្នះ​ពិន្ទុ​សា​រិ​ឹ​ម វ៉ា​ន់​ថន មក​ពី​ក្លឹ​ប​ក្រសួងការពារជាតិ ។ គូ​ទី​២ កែវ រំ​ចង់ មក​ពី​ក្លឹ​ប​កងពលតូច​អន្ដរាគមន៍​លេខ​៨ ឈ្នះ​ពិន្ទុ​ឡឹ​ក វិបុល មក​ពី​ក្លឹ​ប​និរោធ​មាន ជ័យ ។រវាង​កែវ ប៊ុ​ន​ហេង និង​សា​រឹម វ៉ា​ន់​ថន ចាប់ពី​ទឹក​ទី​៣ ទៅ​វ៉ា​ន់​ថន ចាញ់​ប្រៀប​ស្នៀត ជង្គង់​របស់​កែវ ប៊ុ​ន​ហេង ខណៈ​ពេល​ដែល ពួក​គេ​ចូល​កៀក​គ្នា ប៉ុន្ដែ​នៅ​ពេល​ប្រកួត​ជា ប្រយោល​ប៊ុ​ន​ហេង ក៏​ទទួល​រង​នូវ​កណ្ដាប់ដៃ របស់​វ៉ា​ន់​ថន ធ្ងន់ធ្ងរ​ដែរ ។ ទឹក​ទី​៣ វ៉ា​ន់​ថន មាន​ឈាម​ហូរ​ចេញពី​រន្ធ​ច្រមុះ ប៉ុន្ដែ​មិន​រំខាន ដល់​ការ​ប្រកួត​ទេ ។ ចំណែក​ឡឹ​ក វិបុល និង កែវ រំ​ចង់​វិញ មុន​ពេល​ប្រកួត​ទោះបី​គេ​មាន ជំនឿ​លើ​វិបុល យ៉ាងណា​ក៏​ដោយ ប៉ុន្ដែ​ទី បំផុត​វិបុល ជា​អ្នក​ចាញ់ ។ កែវ រំ​ចង់ ធ្វើ​ព្យុះ ធ្វើ​ភ្លៀង​យ៉ាង​ខ្លាំង ខណៈ​ឡឹ​ក វិបុល ហាក់ ដូច​ជា​ខ្លាច ហើយ​វាយ​មិន​ចេញ ។ នៅ​ពាក់ កណ្ដាល​ទឹក​ទី​៥ ឡឹ​ក វិបុល ត្រូវ​អាជ្ញា កណ្ដាល​រាប់​៨ បន្ទាប់​ពី​ត្រូវ​ជង្គង់ និង​ការ ទាត់​ចូល​កណ្ដៀតក្អម​របស់​កែវ រំ​ចង់ ។ កែវ ប៊ុ​ន​ហេង និង​កែវ រំ​ចង់ ទទួល​បាន​ម្នាក់​៣​ពិន្ទុ សំរាប់​ការ​ប្រកួត​បើក​ឆាក​នោះ​ឈាន​ទៅ ដណ្ដើម​ខ្សែក្រវាត់ K​-cement រីឯ​សា​រឹម វ៉ា​ន់ ថន និង​ឡឹ​ក វិបុល ទទួល​បាន​ម្នាក់​១​ពិន្ទុ ប៉ុណ្ណោះ ។ក្រៅពី​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខុន ស៊ី ច​ន មក​ពី​ក្លឹ​ប​កងពលតូច​អន្ដរាគមន៍​លេខ​៨ ប្រកួត​ឈ្នះ​ពិន្ទុ​លុយ សំ​រិ​ទ្ធ មក​ពី​ក្លឹ​ប​ខេ​ម​រិ​ន្ទ មាន​ឫទ្ធិ ។ អាំង សំអាត មក​ពី​ក្លឹ​ប​តា​ព្រហ្ម មាន​ជ័យ​ផ្ដួល​យិ​ន បូ​រិ​ន មក​ពី​ក្លឹ​ប​សិង្ហ​កីឡា ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ។ យិ​ន បូ​រិ​ន អាច​មាន លទ្ធភាព​តតាំង​ជាមួយ​អាំង សំអាត បាន​ល្អ ត្រឹម​១​ទឹក​ដំបូង​ប៉ុណ្ណោះ ចាប់ពី​ទឹក​ទី​២ ទៅ ត្រូវ​សំអាត វាយ​ស្ទើរ​ទក់​សាច់ ។ យិ​ន បូ​រិ​ន ត្រូវ​រាប់​៨​ដល់​ទៅ​២​លើក គឺ​ក្នុង​ទឹក​ទី​២ និង ទឹក​ទី​៣ ហើយ​សារភាព​ចុះចាញ់​តែ​ម្ដង ។ រីឯ ការ​ប្រកួត​ជា​លក្ខណៈ​សាកល​ណុ​ប សូ​ដា មក ពី​ក្លឹ​ប​ក្រសួងការពារជាតិ​ប្រកួត​ឈ្នះ​ពិន្ទុ​យ៉ា​ន់ កុយ មក​ពី​ក្លឹ​ប​តា​ឡី​ដំរី​ព្រេច ។

ខុ​ម ពិសិដ្ឋ បំបាក់ ពុទ្ធ អា​រុណ ត្រឹម ៣​ទឹក ខណៈ ផុ​ន ផា​ន់​ណា ព្រមាន​សិង្ហ សា​វ៉​ន ស្ទើរ ទក់​សាច់

ខុ​ម ពិសិដ្ឋ អ្នក​ប្រដាល់​មក​ពី​ក្លឹ​ប​អូ​ដឹ​ម កីឡា​បាន​បំបាក់​ពុទ្ធ អា​រុណ មក​ពី​ក្លឹ​ប​ពុទ្ធ សេរី​វង្ស ព្រែក​តា​ទែន ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​៣ ក្នុង​ការ​ប្រកួត​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ ទស្សន៍​បាយ័ន កាលពី​រសៀល​ថ្ងៃអាទិត្យ ទី ១០ មក​រា ឆ្នាំ​២០១០ ។សំរាប់​២​ទឹក​ដំបូង អា​រុណ ហាក់ដូចជា មានឱកាស​វាយបក​ទៅ​លើ​ពិសិដ្ឋ​បាន​ល្អ ប៉ុន្ដែ គេ​ត្រូវ​ភ្លាត់ស្នៀត​ក្នុង​ទឹក​ទី​៣ ដោយ​ខុ​ម ពិសិដ្ឋ ចាប់​ទាញ​ក្បាល​អុក​ត្រូវ​១​ជង្គង់ បណ្ដាល​ឱ្យ​សន្លប់​តែ​ម្ដង ។ មុន​ពេល​ត្រូវ​ត្រង់ ក្បាល​១​ជង្គង់​នោះ ពុទ្ធ អា​រុណ ក៏​ត្រូវ​បាន ខុ​ម ពិសិដ្ឋ អុក​ត្រូវ​ពោះ​ទឹក​ច្រើន​ជង្គង់​ដែរ ដែល​ជាដើម​ហេតុ​នាំ​ឱ្យ​គេ​ស្ទើរ​បាត់បង់ ឱកាស​ទាំងស្រុង ។ផុ​ន ផា​ន់​ណា មក​ពី​ក្លឹ​ប​ក្រសួង​ការពារ ជាតិ​បាន​បំបាក់​សិង្ហ សា​វ៉​ន ក្លឹ​ប​សិង្ហ​កីឡា ស្ទើរ​ទក់​សាច់​ទាំង​៥​ទឹក ។ សិង្ហ សា​វ៉​ន ជា​អ្នក លេង​ស្នៀត​ជង្គង់ និង​ទាត់​ល្អ​ម្នាក់​ដែរ ប៉ុន្ដែ ប៉ះ​ចំ​គេ​ល្អ​ជាង បែរជា​វាយ​ចេញ​មិន​រួច ។ ចាប់ពី​ទឹក​ទី​៣ ទៅ​សិង្ហ សា​វ៉​ន ស្ថិត​ក្នុង ស្ថានភាព​ដុនដាប​មែនទែន រហូត​ត្រូវ​អាជ្ញា កណ្ដាល​រាប់​៨​ក្នុង​ទឹក​ទី​៥​ទៀត​ផង ។ ទោះបី ជា​យ៉ាងណា​ក្ដី សា​វ៉​ន ប្រឹង​ត្រដរ​រហូត​ចប់​ទឹក ទី​៥ ហើយ​ត្រូវ​ចាញ់​ដោយ​ពិន្ទុ​ដាច់​តែ​ម្ដង ។វ៉​ន សា​វី មក​ពី​ក្លឹ​ប​ឃ្លាំងមឿង​កីឡា ផ្ដួល ប្រាក់ មក​រា មក​ពី​ក្លឹ​បរ​ស្មី​កុមារ​កំព្រា​ឱ្យ​ចុះ ចាញ់​ក្នុង​ទឹក​ទី​៣ ។ គ្រាន់តែ​ចាប់ផ្ដើម​ភ្លាម វ៉​ន សា​វី បាន​ស្វាគមន៍​ដោយ​ជង្គង់​ទៅ​លើ ប្រាក់ មក​រា ខណៈ​ពេល​ដួល​ផ្ទប់​ខ្សែ​រេញ ។ បន្ទាប់​ពី​រាប់​ដល់​៨ ទៅ​លើ​ប្រាក់ មក​រា លោក អាជ្ញាកណ្ដាល​ងាក​មក​ព្រមាន​វ៉​ន សា​វី ក្នុង ករណី​ដៃគូ​ដួល​ហើយ​វាយ​ថែម ។ ទោះបី ប្រាក់ មក​រា ខិតខំ​យ៉ាងណា​ក្ដី​ក៏​មិន​អាច​ធ្វើ​អ្វី សា​វី​បាន​ទេ ផ្ទុយ​ទៅ​វិញ​ត្រូវ​សា​វី វ៉ៃ​ឱ្យ អាជ្ញាកណ្ដាល​រាប់​បន្ដ​ទៀត ហើយ​ទីបំផុត បាន​សារភាព​ចុះចាញ់​តែ​ម្ដង ។ចំណែកឯ​ម ស៊ី​ថា មក​ពី​ក្លឹ​ប​គ្រុឌ​មាន​ជ័យ ប្រកួត​ឈ្នះ​ពិន្ទុ​ជាតិ វណ្ណៈ មក​ពី​ក្លឹ​ប​បាក់​ខែង កីឡា និង​ចាន់ សុភា មក​ពី​ក្លឹ​ប​កងទ័ព​ជើង គោក​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​កែវ រិ​ទ្ធី មក​ពី​ក្លឹ​ប ប្រដាល់​ក្រុង​ប៉ោយ​ប៉ែ​ត​ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី ៣ ៕