ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករម៉​ន សា​ម៉េ​ត និង​គ្រួសារ ធូរស្រាលពី​ជំងឺ​កូ​វីដ​ ក្រោយ​ទទួល​ការ​ព្យាបាល

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ ​ទាំង​ខ្លួនឯងផ្ទាល់​ ព្រមទាំង​ប្រពន្ធ និង​កូន ពេល​នេះ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​១រូប គឺ​​កីឡាករ​​ម៉​ន សា​ម៉េ​ត និង​ក្រុម​គ្រួសារ…

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ ​ទាំង​ខ្លួនឯងផ្ទាល់​ ព្រមទាំង​ប្រពន្ធ និង​កូន ពេល​នេះ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​១រូប គឺ​​កីឡាករ​​ម៉​ន សា​ម៉េ​ត និង​ក្រុម​គ្រួសារ ចាប់ផ្ដើម​មាន​ភាព​ធូរស្រាល​ឡើង​វិញ​ហើយ ខណៈ​ដែល​កីឡាកររូបនេះ​​ក៏​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ជា​ហូរហែរ​ពី​សម្បុ​រសធម៌ ដើម្បី​សម្រួលការ​លំបាក​។

កីឡាករ ម៉​ន សា​ម៉េ​ត បាន​សរសេរសារបង្ហោះ​​​នៅ​លើ​​បណ្តាញសង្គម​ហ្វេ​ស​ប៊ុ​ក​​ថ្លែងអំណរគុណ​​ចំពោះ​អ្នក​បរិច្ចាគ​​ប្រាក់​ជា​ច្រើន ដែល​បាន​ជួយ​លោក​អោយ​ទទួល​បាន​ថវិកា​ដោះស្រាយ​ជីវភាព ក្នុង​ពេល​ដែល​លោក​កំពុង​ព្យាបាល​ជម្ងឺ​កូ​វីត​១៩​ទាំង​គ្រួសារ ហើយ​មិន​មាន​ចំណូល​ទាល់តែ​សោះ សម្រាប់​ការ​ចំណាយ​បន្ថែម​ពីលើ​ការ​ផ្គត់ផ្គង់​នៅ​កន្លែង​ព្យាបាល​។

​កីឡាកររូបនេះ​​បាន​ប្រកាស​នៅ​បណ្ដាញ​សង្គម​មុន​នេះ​ថា ​រូបលោក​​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដោយ​ប្រពន្ធ និង​កូន​ ព្រមទាំងឪ​ពុក​ក្មេក​ ក៏​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នេះ​ផង​ដែរ​។ លោក​គឺជា​កីឡាករ​ប្រដាល់​ទី​៣ ដែល​បាន​ឆ្លង​ជម្ងឺ​កូ​វីត​១៩ បន្ទាប់​ពី​ប្អូនប្រុស​របស់​លោក គឺ ម៉​ន វិ​រៈ និង​អតីត​ស្ដេច​ប្រដាល់​ អេ ភូ​ថង ដែល​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១១ ​ខែកក្កដា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ផង​។

យ៉ាងណាមិញ ប្អូនប្រុស​របស់​​កីឡាកររូបនេះ​​បានជា​សះស្បើយ​ហើយ តែ​បែរ​ជាម​កកើត​លើ​លោក​ជា​បន្ត ដោយ​ការ​កើត​របស់​លោក​លើក​នេះ គឺ​កើត​ទាំង​ប្រពន្ធ និង កូន​ៗ​តែ​ម្ដង ទើប​ជា​រឿងដ៏​ពិបាក​របស់​គ្រួសារ​ទាំងមូល​។

កីឡាករ​ប្រដាល់​ ម៉​ន សា​ម៉េ​ត បាន​បញ្ជាក់​ថា​ ក្រោយ​រក​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​ប្រពន្ធ​និង​កូន ព្រមទាំង​ឪពុកក្មេក ​របស់លោក​ក៏​វិជ្ជមាន​កូ​វីដ​១៩ គឺ​លោក​ស្លុតចិត្ត​យ៉ាង​ខ្លាំង តែ​លោក​បែរជា​អារម្មណ៍​ធូរចិត្ត​បន្តិច​វិញ ក្រោយ​ទៅ​ទទួល​ការ​ព្យាបាល​បាន​មួយ​រយៈ​។

លោ​កបាន​បញ្ជាក់​ថា​ បច្ចុប្បន្ន ​លោក និង ក្រុម​គ្រួសារ កំពុង​សម្រាក​ព្យាបាល​នៅ​ទីតាំង​ម៉ូ​ឌែ​ន​២ ហើយ​ស្ថានភាព​ក្រោយ​ការ​ព្យាបាល គឺ​លោក និង​គ្រួ​សារបាន​ធូរស្បើយ​ច្រើន​។ ​ជាមួយ​គ្នា​នឹង​ដំណឹង​នេះ​ដែរ គេ​ឃើញ​មាន​បងប្អូន​ជា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​ក៏​បាន​សម្ដែង​ក្តី​ត្រេកអរ និង​ថែម​​ទាំង​ជូនពរ​ឱ្យ​លោក ម៉​ន សា​ម៉េ​ត និង​ក្រុម​គ្រួសារ ឆាប់​បានជា​សះស្បើយ និង ចេញពី​មន្ទីរ​ពេទ្យ​ឆាប់​ៗ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ