វ៉ាក់សាំងកូវីដ Johnson & Johnson មកដល់កម្ពុជាលើកទី២ ខណៈគ្រោងចាក់ជូនបងប្អូនជនជាតិភាគតិចនៃភាគឦសាន
3 ឆ្នាំ មុន
ភ្នំពេញ
រាជធានីភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ប្រភេទ Johnson & Johnson ចំនួន ៥០ម៉ឺនដូសទៀតជាជំនួយរបស់សហរដ្ឋអាមេរិកបានដឹកមកមកដល់កម្ពុជា នៅវេលាម៉ោង១២:១៥នាទី រំលងអធ្រាត្រកាលពីយប់ថ្ងៃទី១…
រាជធានីភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ប្រភេទ Johnson & Johnson ចំនួន ៥០ម៉ឺនដូសទៀតជាជំនួយរបស់សហរដ្ឋអាមេរិកបានដឹកមកមកដល់កម្ពុជា នៅវេលាម៉ោង១២:១៥នាទី រំលងអធ្រាត្រកាលពីយប់ថ្ងៃទី១ ឈានចូលថ្ងៃទី២ ខែសីហានេះ ដូចជាការគ្រោងទុក ។
តាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ចំនួន ៥០ម៉ឺនដូសទៀត គឺជាការមកដល់ជំហានទី២ សម្រាប់ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិកសរុបចំនួន ១លានដូសតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ដែលនឹងដឹកមកដល់ប្រទេសកម្ពុជាយើងនៅវេលាម៉ោង១២:១៥នាទីរំលងអធ្រាត្រ ថ្ងៃទី១ ខែ សីហា ឆ្នាំ២០២១នេះ ។
ចែករំលែកព័តមាននេះ