ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗសរសើរ​លទ្ធ​ផល​​កីឡាករ ហែម ប៉ុ​ច ទោះ​​បរា​ជ័យ​នៅអូឡាំពិក​

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បើ​ទោះជា​លទ្ធផល​ដែល​បាន​បញ្ចប់ទៅ​ នៅ​តែ​បាន​បង្ហាញ​ថា ​កីឡាករ​កម្ពុជា​មិន​អាច​ឈ្នះ​មេដាយ​ណាមួយ​តាម​

រាជធានីភ្នំពេញ ៖ បើ​ទោះជា​លទ្ធផល​ដែល​បាន​បញ្ចប់ទៅ​ នៅ​តែ​បាន​បង្ហាញ​ថា ​កីឡាករ​កម្ពុជា​មិន​អាច​ឈ្នះ​មេដាយ​ណាមួយ​តាម​ការ​ចង់បាន​នៅ​ក្នុង​ការ​ប្រកួត​ដ៏​ធំ​មួយ​នេះ តែ​លទ្ធផល​ដែល​កីឡាករ ហែម ប៉ុ​ច ធ្វើ​បាន គឺ​ចាត់​ទុក​ថា​ជា​កម្ពុជា​មានការ​ឈាន​ឡើង និង​ត្រូវ​បាន​អ្នកគាំទ្រ​លាន់មាត់​។

​កីឡាករ ហែម ប៉ុច ​បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​សម្រាប់វិញ្ញាសា​ហែល​ទឹក ចម្ងាយ​៥០​ម៉ែត្រ នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង តូ​ក្យូ ឆ្នាំ​២០២០ (Tokyo Olympic Games 202 0) កាលពី​វេលា​ម៉ោង​១៧​ល្ងាច​ថ្ងៃ​ទី​៣១ កក្កដា ដោយ​ឈរ​លេខរៀង​ទី៤ ដោយ​ប្រើ​ថិរវេលា២៤និង​៩១​វិនាទី ដែល​នេះ​គឺជា​ថេរវេលា​ល្អ​ជាង​កំណត់​ត្រា​ចាស់​។ ម្នាក់​ៗ​មាន​ការ​សរសើរ​មិន​តិច​ទេ ដែល​កីឡាករ ហែម ប៉ុ​ច បានបំបែក​ឯតទគ្គ​កម្ម​ចាស់​របស់​ខ្លួន ដែល​ធ្លាប់​ធ្វើ​បាន​ចុង​ក្រោយ​លើ​វិញ្ញាសា៥០​ម៉ែត្រ សេរី​បែប​នេះ​ដូច​គ្នា ដែល​កាលពីមុន គឺ​ប្រើ​ថេរវេលា​២៤​និង​៩១​វិនាទី ។

ឯតទគ្គ​កម្ម​នេះ ជា​កំណត់​ត្រា​ខ្ពស់​បំផុត​សម្រាប់​អត្ត​ព​លិ​ក​ហែល​ទឹក​កម្ពុជា ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​វិញ្ញាសា ហែល​៥០​ម៉ែត្រ សេរី​បុរស​កន្លង​មក ដ្បិត​លោក ហែម គិរី អតីតកីឡាករ​ហែល​ទឹក​ជម្រើសជាតិ ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​សហព័ន្ធ​ហែល​ទឹក លោក​ធ្លាប់​ធ្វើ​បាន​ល្អ​បំផុត ក៏​បាន​ត្រឹមតែ​ក្នុង​ថេរវេលា ២៦និង​៤១​វិនាទី កាលពី​ឆ្នាំ​២០០០ និង​កីឡាករ ហែម ថុ​ន​ពន្លឺ ធ្លាប់​ធ្វើ​បាន ក្នុង​ថិរវេលា​២៧​និង​០៣​វិនាទី កាលពី​ឆ្នាំ​២០០៨ ប៉ុណ្ណោះ​។ ការ​ឈាន​ឡើង​របស់​លោក បាន​ធ្វើ​អោយ​បរទេស​ភ្ញាក់ផ្អើល ព្រោះ​តួលេខ​ដែល​លោក​ធ្វើ​បាន​គឺ​នាំមុខ​កីឡាករ​មក​ពី​ប្រទេស​ជា​ច្រើន ដែល​នេះ​គឺជា​លទ្ធផល​វិជ្ជមាន ដែល​សហព័ន្ធ​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ចង់បាន​។

លោក វ៉ា ត់ ចំរើន នាយ​បេសកកម្ម​បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍ និង​ថា នេះ​គឺជា​លទ្ធផល​ល្អ​បំផុត ព្រោះ​លោក​បានដឹង​រួច​ទៅ​ហើយ​ថា កម្ពុជា​មិន​ងាយ​ដណ្ដើម​មេដាយ​នៅ​ក្នុង​ការ​ប្រកួត​នេះ​ទេ ប៉ុន្តែ​អ្វី​ដែល​លោក​ចង់បាន គឺ​សុំ​អោយ​បំបែក​នូវ​កំណត់​ត្រា​ចាស់​។

លោក​បាន​ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​ឡិច (Telegra​m) ពី​ទីក្រុង​តូ​ក្យូ ឲ្យ​ដឹង​ថា វា​ជា​មោទនភាព​ដែល​កីឡា​ហែល​ទឹក​ទទួល​បាន​លទ្ធផល​ល្អ ដោយ​កីឡាករ ហែម ប៉ុ​ច ហែល បាន​ក្នុង​វិញ្ញាសា​៥០​ម៉ែត្រ​ សេរី ហើយ​ធ្វើ​បាន​ក្នុង​ថិរវេលា​២៤និង៩១នាទី​ ដែល​ជា​លទ្ធផល​បំបែក ថិ​រវេ​លា​ចាស់​ដែល​ធ្លាប់​ធ្វើ​បាន​នៅ​ស៊ី​ហ្គេ​ម នៅ​ហ្វី​លី​ពី​ន​ ។ លោក​ថា ការ​ប្រកួត​ដែល​ទើប​បញ្ចប់ កីឡាករ ហែម ប៉ុ​ច ប្រើ​ពេល​ត្រឹម​តែ​២៤និង៩២វិនាទី​ហើយ​បាន​ឡើង​មក​ដល់​ចំណាត់​លេខ​៤ ក្នុង heat ក្នុង​ចំណោម​ចំណាត់ថ្នាក់ រួម​គឺ​៥២ ក្នុង​ចំណោម​កីឡាករ​៧៣​នាក់​។

យ៉ាងណាមិញ​ លោក​ថា កម្ពុជា មិន​អាច​បន្ត​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់​ទេ តែ​នេះ​គឺជា​មុខមាត់​មួយ​។ សម្រាប់​កីឡាការិនី ឃឿ​ន ប៊ុ​ន ពេជ្រ​មរកត ហែល​ក្នុង​វិញ្ញាសា​៥០​ម៉ែត្រ​ សេរី ធ្វើបានថិរ​វេលា ២៩និង៤២វិនាទី​ បំបែក​ថិរវេលាចាស់ ២៩និង​៩៩ នៅ​ស៊ី​ហ្គេ​ម​ហ្វី​លី​ពី​ន ទទួល​បាន​ចំណាត់​លេខ​៣ ក្នុង heat ហើយ​មាន​ចំណាត់ថ្នាក់​រួម​ទី​៦៥ ក្នុង​ចំណោម​៨១​នាក់ មិន​អាច​បន្ត​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ