ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩​ផ្តាច់ជីវិត​របរ​ម៉ាស្សា

2 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ អ្នក​នាង យ៉ា​ន ពិដោ អាយុ​៣១​ឆ្នាំ​ម្ចាស់​ហាង​ម៉ាស្សា​មួយ នៅ​ម្តុំ​ផ្សារ​សាមគ្គី ក្នុង​ខណ្ឌទួលគោក​និយាយ​ឱ្យ​ដឹង​ថា កូ​វី​ដ​១៩​កំពុង​ផ្លា​ច់​ជីវិត​របរ​ម៉ាស្សា​។ អ្នក​នាង​បញ្ជាក់​ថា គាត់​បាន​បញ្ឈប់​អាជីវកម្ម​ម៉ាស្សា​ចំនួន…

រាជធានីភ្នំពេញ​៖ អ្នក​នាង យ៉ា​ន ពិដោ អាយុ​៣១​ឆ្នាំ​ម្ចាស់​ហាង​ម៉ាស្សា​មួយ នៅ​ម្តុំ​ផ្សារ​សាមគ្គី ក្នុង​ខណ្ឌទួលគោក​និយាយ​ឱ្យ​ដឹង​ថា កូ​វី​ដ​១៩​កំពុង​ផ្លា​ច់​ជីវិត​របរ​ម៉ាស្សា​។ អ្នក​នាង​បញ្ជាក់​ថា គាត់​បាន​បញ្ឈប់​អាជីវកម្ម​ម៉ាស្សា​ចំនួន ៥ ខែ​ម្តង ហើយ​កាលពី​ឆ្នាំ​២០២០​។ នៅ​ក្នុង​ឆ្នាំ​២០២១​នេះ គាត់​បាន​បញ្ឈប់​ការ​ទទួល​អតិថិជន ចាប់ពី​ដើមខែ​មីនា​មក នៅ​ក្រោយ​ផ្ទុះ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មក​ដល់​ពេល​នេះ គាត់​នៅ​មិន​ទាន់​ហ៊ាន​បើក​អាជីវកម្ម​នេះ​ឡើង​វិញ​នៅឡើយ ស្រប​ពេល​អាជ្ញាធរ​ទើប​ចេញ​បម្រាម មិន​អនុញ្ញាត​ឱ្យ​របរ​នេះ​បើក​ដំណើរ​វិញ​នោះ​។

ពិដោ រៀបរាប់​ឱ្យ​ដឹង​ថា​៖ «​ជា​សំណាង​ដែល​ខ្ញុំ​មិន​បាន​ជួល​ផ្ទះ​គេ​បើក​អាជីវកម្ម​។ ខ្ញុំ​រកស៊ី​ក្នុងផ្ទះ​ខ្លួនឯង​ដូច្នេះ​មិន​មាន​បន្ទុក​ចំណាយ​ថ្លៃ​ជួល​ផ្ទះ​ទេ ប៉ុន្តែ​អ្នក​ជាង អ្នកធ្វើការ​ឲ្យ​ខ្ញុំ​ពួក​គាត់​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ខ្លាំង​ណាស់ នៅ​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​ដែល​ការ​រក​ចំណូល​មិន​បាន​នោះ​។ ពួក​គាត់​ម្នាក់​មាន​បន្ទុកគ្រួសារ​ទៀត​»​។

ចំណែក ម្ចាស់​តូប​ម៉ាស្សា​មួយ​កន្លែង​ទៀត ស្ថិត​ក្នុង​ផ្សារ​កណ្តាល និយាយ​សុំ​មិន​ឱ្យ​បង្ហាញ​អត្តសញ្ញាណ បានឱ្យ​ដឹង​ថា​៖ «​គាត់​បាន​ជួល​កន្លែង​គេ​ក្នុង​តម្លៃ ២០០ ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ប្រកប​របរ​ម៉ាស្សា តុបតែង​មុខ ដែល​ក្នុង​នោះ​មាន​សេវា ម៉ាស្សា ធ្វើ​សក់ ផាត់មុខ ជាដើម​។ មុន​ពេល​មិន​ទាន់​ផ្ទុះ​ជំងឺ​កូ​វី​១៩ មុខរបរ​នេះ​កាក់កប​គ្រាន់បើ អាច​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន ប៉ុន្តែ​ក្រោយ​ពី​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​មក ហើយ​ផ្សារ​កណ្តាល បាន​បិទ​ខ្ទប់​ចំនួន​ពីរ​លើក​នោះ បាន​ធ្វើ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី​ជា​ខ្លាំង​។ ផ្សារ​កណ្តាល​ឥឡូវ​មិនសូវ​មាន​ចេញចូល​ទេ ពលរដ្ឋ​ក្លា​ច​កូ​វី​ដ​១៩ ។ ម៉ូយ​របស់ខ្ញុំ​ជា​ច្រើន​នាក់​បាន​បាត់ មិន​ហ៊ាន​មក​តុបតែង​ខ្លួន​ឡើយ​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​មុខរបរ​ម៉ាស្សា​ធ្លាក់​យ៉ាង​ខ្លាំង​រក​លុយ​ទិញ​បាយ​ហូប​មិន​បាន​ផង​រីឯ​លុយ​ឈ្នួល​តូប​កាន់តែ​យ៉ាប់​ទៅ​ទៀត​»​។

អ្នកស្រី​បាន​បញ្ជាក់​ថា​ប្រសិនបើ​ស្ថានភាព ជំងឺ​កូ​វី​ដ​១៩​មិន​ថមថយ​ទេ​នោះ គាត់​អាច​ផ្អាក​ប្រកប​មុខរបរ​នេះ​មួយ​រយៈ ព្រោះ​គ្មាន​លុយ​បង់ថ្លៃ​តូប​ប្រចាំខែ​ឡើយ​។

ម៉ាស្សា​មិន​ថា​ម៉ាស្សា​មុខ ម៉ាស្សា​ខ្លួន​នោះ​ទេ ជា​របរ​មួយ​ដែល​មនុស្ស និង​មនុស្ស​នៅ​ជិត​គ្នា ជាប់​គ្នា ដែល​ងាយ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។ នៅ​ក្នុង​ឱកាស​ប្រកាស បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ដល់​កុមារ​និង​យុវវ័យ​អាយុ​ពី ១២ ដល់ ១៧ ឆ្នាំ​នៅ​ព្រឹក​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា អ្នក​ប្រក​របរ​អាជីព​ម៉ាស្សា​ឬ​មាន​បំណង​ចង់​ចាប់​អាជីព​នេះ​គួរ​ផ្លាស់​ប្តូរ ពីព្រោះ​វា​មិន​សប​ស្រប នៅ​ក្នុង​បរិបទ​កូ​វី​ដ​១៩​រាតត្បាត​នេះ ទេ​។ សម្តេច​បាន​ទឿ​ន​រំឭក​ពលរដ្ឋ​រស់នៅ ក្នុង​គន្លង​ថ្មី​នៃ​ការ​ការពារ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ជីវភាព​ជា​ប្រក្រតី ដូច​ជា​ត្រូវ​រក្សា​គម្លាត ពាក់​ម៉ាស លាង​សម្អាត​ដៃ មិន​កាត់​បន្ថយ​ការ​ជួបជុំ ការ​ជិត​ស្និទ្ធ​គ្នា​នោះ​។

អ្នកស្រី យី ឡា​ង វ័យ​ជាង​៤០​ឆ្នាំ​កំពុង​ឈរ​កក់សក់​ឱ្យ​ភ្ញៀវ នៅ​ក្នុង​តូប​ម៉ាស្សា​របស់​គាត់​នា​ផ្សារ​កណ្តាល បាន​និយាយ​ថា តូប​ម៉ាស្សា​ក្នុង​ផ្សារ​កណ្តាល​មួយ​ណា ក៏​ដូច​មួយ​ណា​ដែល ពេល​នេះ​បាត់បង់​អតិថិជន​អស់​។ កូ​វី​ដ​១៩​បាន​បំផ្លាញ​មុខរបរ​នេះ​។ អ្នកស្រី​ឡា​ង​បាន​ត្អូញត្អែរ​ថា​៖ «​ជំងឺ​កូ​វី​ដ​១៩​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​យើង​។ ខ្ញុំ​ប្រកប​មុខរបរ​ម៉ាស្សា​នេះ​ជាង​៧​ឆ្នាំ​មក​ហើយ ដោយ​ជួល​តូប​គេ​ក្នុង​១​ខែ​២៥០​ដុល្លារ ពេល​មុខ​អាច​រក​ចំណូល​យ៉ាងតិច​៤០​ដុល្លារ ក្នុង​មួយ​ថ្ងៃ តែ​ឡូ​វ​ថ្ងៃ​ខ្លះ​មិន​បាន​មួយ​រៀល​ផង​»៕

អត្ថបទសរសេរ ដោយ