ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! រត់​ល្បឿន​១០០​ម៉ែត្រ​នារី ប្រទេស​ចា​ម៉ៃ​កា​ប្រមូល​មេដាយ​ទាំងអស់

2 ឆ្នាំ មុន

ជប៉ុន ៖ រឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ លើ​ការ​ប្រកួត​វិញ្ញាសារ​រត់​ល្បឿន​ចម្ងាយ​

ជប៉ុន ៖ រឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ លើ​ការ​ប្រកួត​វិញ្ញាសារ​រត់​ល្បឿន​ចម្ងាយ​១០០​ម៉ែត្រ​ផ្នែក​នារី​។ បន្ទាប់​ពី​បញ្ចប់​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២១ កន្លង​ទៅ ដោយ​កីឡាការិនី​របស់​ប្រទេស​ចា​ម៉ៃ​កា​បាន​ប្រមូល​យក​មេដាយ​ទាំងអស់​តែ​ម្តង​។

កីឡាការិនី Elaine Thompson Herah បាន​ឈ្នះ​ម្ចាស់​មេដាយមាស ស្រប​ពេល​ដែល​មិត្ត​រួម​ជាតិ​របស់​គេ​គឺ​កីឡាការិនី Shelly-Ann Fraser-Pryce ទទួល​បាន​មេដាយ​ប្រាក់ និង Shericka Jackson ទទួល​បាន​មេដាយ​សំ​រិ​ទ្ធ​។

Elaine Thompson Herah វ័យ​២៩​ឆ្នាំ ប្រើ​ថិរវេលា ១០.៦១​វិនាទី ដែល​ជា​កំណត់​ត្រា​អូ​ឡាំ​ពិ​ក​សម្រាប់​រយៈពេល​៣៣​ឆ្នាំ និង​បាន​ធ្វើ​ឱ្យ​នាង​ក្លាយជា​កីឡាការិនី​រត់​ល្បឿន​វិញ្ញាសា​១០០​ម៉ែត្រ​លឿន​បំផុត​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​។ បន្ទាប់​ពី​កីឡាការិនី​អា​មេ​រិ​ក Florence Griffith Joyner ដែល​ប្រើ​ថិរវេលា ១០.៤៩​វិនាទី នៅ​អូ​ឡាំ​ពិ​ក​ទីក្រុង​សេ​អ៊ូ​ល​ឆ្នាំ​១៩៨៨​។ ប៉ុន្តែ​សោកស្តាយ​លោកស្រី​បាន​ទទួលអនិច្ចកម្ម​កាលពី​ឆ្នាំ​១៩៩៨​។

ដោយឡែក​កីឡាការិនី Shelly-Ann Fraser-Pryce វ័យ​៣៤​ឆ្នាំ ទទួល​មេដាយ​ប្រាក់ បាន​ប្រើ​ថិរវេលា ១០.៧៤​វិនាទី​។ ខណៈ​ដែល​ម្ចាស់​មេដាយ​សំ​រិ​ទ្ធ Shericka Jackson វ័យ​២៧​ឆ្នាំ ប្រើ​ថិរវេលា ១០.៧៦​វិនាទី​។ នៅ​ក្នុង​ការ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​ដែល​រួម​មាន​កីឡាការិនី​កូដ​ឌី​វ័​រ Marie-Josée Ta Lou, កីឡាការិនី​ស្វី​សទាំង​ពីរ Ajla Del Ponte និង Mujinga Kambundji, កីឡាការិនី​សហរដ្ឋអាមេរិក Teahna Daniels និង​កីឡាការិនី​ចក្រភព​អង់គ្លេស Daryll Neita៕ (​ដកស្រង់​ចេញពី BBC)

ម្ចាស់​មេដាយ​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ​១០០​ម៉ែត្រ​ទាំង​៣​រូប​របស់​ចា​ម៉ៃ​កា
កីឡាការិនី Elaine Thompson Herah

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ