ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោថ្លែងបញ្ជាក់មូលហេតុមិនចេញទៅទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ របស់អាមេរិក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបញ្ជាក់ថាយ៉ាងច្បាស់ថា សម្តេចចេញទៅទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលជំនួយទ្វេរភាគីប៉ុណ្ណោះ ។ ជាក់ស្តែងនៅថ្ងៃទី៤ ខែសីហា ខាងមុខនេះសម្តេចនឹងទៅអញ្ជើញវ៉ាក់សាំងជាជំនួយរបស់អង់គ្លេស។…


រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបញ្ជាក់ថាយ៉ាងច្បាស់ថា សម្តេចចេញទៅទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលជំនួយទ្វេរភាគីប៉ុណ្ណោះ ។ ជាក់ស្តែងនៅថ្ងៃទី៤ ខែសីហា ខាងមុខនេះសម្តេចនឹងទៅអញ្ជើញវ៉ាក់សាំងជាជំនួយរបស់អង់គ្លេស។

សម្តេចតេជោបានថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំនៅថ្ងៃទី១ខែសីហាឆ្នាំ២០២១ថា ៖ «ខ្ញុំសូមបញ្ជាក់ថាខ្ញុំចេញតែទៅទទួលវ៉ាក់សាំងទ្វេរភាគីតែប៉ុណ្ណោះ ចំណែកវ៉ាក់សាំងតាមរយៈយន្តការកូវ៉ាក់ជាពហុភាគី ដែលកម្ពុជា ជាសមាជិកដែរ ។ ដូច្នេះខ្ញុំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលទៅទទួល»។


សម្តេចក៏បានលើកឡើងថាជំនួយវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលជាជំនួយទ្វេភាគី ដូចជារបស់ប្រទេសចិន អង់គ្លេស ជប៉ុន សម្តេចបានអញ្ជើញទៅទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ ប៉ុន្តែជំនួយ វ៉ាក់សាំងកូវីដ របស់រដ្ឋអាមេរិកកន្លងមកនេះសម្តេចមិន បានទៅដោយ សារវ៉ាក់សាំងនេះជាវ៉ាក់សាំងផ្តល់ដោយពហុភាគីតាមរយៈអង្កការកូវ៉ាក់។ សម្តេចតេជោក៏បានលើកឡើងថាវាល់វ៉ាក់សាំងដែលដល់កម្ពុជាមិនអាចចាក់ជូនប្រជាជនទាំងអស់តែម្តងនោះទេ ពីព្រោះថាវ៉ាក់សាំងត្រូវ ការចាក់វ៉ាក់សាំងលើកទី២ ។

រូបភាពសម្តេចតេជោ អញ្ជើញទៅទទួលវ៉ាក់សាំងជាជំនួយរបស់ប្រទេសជប៉ុន


ជាងនេះ ក្នុងនាមអ្នកដឹកនាំប្រទេសសម្តេចធ្វើការប្រាកដប្រជាក្នុងការគ្រប់គ្រងវ៉ាក់សាំងជូនប្រជា ពលរដ្ឋ។ មានបណ្តាប្រទេសមួយចំនួនបានប្រើយុទ្ធនាការចាក់ វ៉ាក់សាំងទាំងអស់តែម្តងដែលពេលខ្លះធ្វើឲ្យវ៉ាក់សាំងក៏មាន។ ជាមួយគ្នានោះដែរសម្តេចបានអះអាងថាកម្ពុជាមានប្រភពយកវ៉ាក់សាំងច្បាស់លាស់ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺពីប្រទេសចិន។តែកម្ពុជាក៏អរគុណចំពោះបណ្តា ប្រទេសដែលផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជាផងដែរ ។

សូមបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយវ៉ាក់សាំង Johnson & Johnson ចំនួន១,០៦០,១០០ដូសដើម្បីប្រឆាំងជំងឺកូវីដ១៩ ដល់កម្ពុជាតាមរយៈយន្តការកូវ៉ាក់។ ក្នុងនោះវ៉ាក់សាំងចំនួន៤៥០,៥០០ដូសបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី ៣០ ខែកក្កដា កន្លងទៅ ៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអញ្ជើញទៅទទួលយកវ៉ាក់សាំងរបស់អាមេរិក តាមរយៈយន្តការ Covax

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ