ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ! ​ចាប់ផ្តេីម​ចាក់​វ៉ាក់​សាំង​ដល់​កុមារ​ និង​យុវ​វ័យ​អាយុ​១២​ដល់​១៧ឆ្នាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​នាព្រឹក​ថ្ងៃទី​១ សីហា ឆ្នាំ​២០២១​​នេះ​ ដំណើរការ​ចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ​​១៩ ដល់​​ក្មេង​អាយុ​១២​ឆ្នាំទៅ​អាយុ​១៧​

រាជធានី​ភ្នំពេញ ៖ ​នាព្រឹក​ថ្ងៃទី​១ សីហា ឆ្នាំ​២០២១​​នេះ​ ដំណើរការ​ចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ​​១៩ ដល់​​ក្មេង​អាយុ​១២​ឆ្នាំទៅ​អាយុ​១៧​ឆ្នាំ​ នៅ​មណ្ឌល​សុខភាព​​នានា​ ក្នុង​រាជធានីភ្នំពេញ បាន​​ដំណើរការទៅ​​​​យ៉ាង​​រលូន​ ដោយ​មាន​អាណាព្យាបាល​បាន​នាំ​កូនចៅ​ទៅ​ចាក់​វាក់​សាំង​​យ៉ាងច្រើន​កុះករ​។

ដោយឡែកនាព្រឹកនេះដែរ នៅ​មុខមណ្ឌល​សុខភាព​ទឹកថ្លា ​ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ​មាន​ក្មេងៗ​យ៉ាងច្រើនកុះករ​​បាន​មក​​តម្រង់​ជា​ជួរ​ ដើម្បី​ចាក់វ៉ាក់សាំង ​ដោយ​មានការ​រៀបចំ​ពី​កម្លាំង​អាជ្ញាធ​សង្កាត់​និង​សមត្ថកិច្ច​។

តាម​លោក​តាន់ ណា​វិ​ន ​ចៅសង្កាត់​ទឹកថ្លា​ បានអោយ​ដឹង​ថា​ នៅ​ក្នុង​មូលដ្ឋាន​សង្កាត់ទឹក​​ថ្លា​មាន​ក្មេង​អាយុ​១២​ទៅ​១៧​ឆ្នាំ​ចំនួន​៤៨២៧​នាក់​ដែល​ត្រូវ​ចាក់​វាក់​សាំង​នៅ​ក្នុង​យុទ្ធនាការ​។

តាម​ការ​គ្រោងទុក​សម្រាប់​មណ្ឌល​នេះ​ក្នុង​១​ថ្ងៃ​ចាក់​អោយ​បាន​ចំនួន​៣៥០​នាក់​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា​ ក្នុង​ដំណើរ​នេះ​ហាក់​មាន​យឺតយ៉ាវ​បន្តិច​ដោយសារ​តែ​មាន​អ្នកជំនាញ​ប​ញ្ជូ​ល​ទិន្នន័យ​តែ​២​នាក់​ប៉ុណ្ណោះ​ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ