ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ដី​លុប​បឹង​ហើយអាចបើក​​ហាង​ស៊ីផឹក​បាន​ទៀត​?

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​ម​ជ្ឃ​ដ្ឋា​ន​នានា​កំពុង​តែ​មាន​ចម្ងល់យ៉ាង​ខ្លាំង​ដល់​អស់លោក​ ដែល​ជា​ប្រធាន​សុរិយោដី​ខេត្ត ក្រុង ​រួម​ជាមួយនឹង​ប្រធាន​មន្ទីរ​ធន​ធាន​ទឹក​ខេត្ត ​ដែល​បាន​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​រឿង​អតីត​អភិបាលរង​ខេត្តកំពត​ម្នាក់​​ដែល​ធ្លាក់​ពី​តំណែង​បាន​មក​ធ្វើ​សកម្មភាព​សម្រុក​ចាក់​ដី​លុប​ដី​បឹង​បាន​យ៉ាង​រលូន​ ។ មិនតែប៉ុណ្ណោះ ​បុគ្គល​ម្នាក់​នេះ​បានអោយ​គ្រឿងចក្រ​ចាក់​ដី​លុប…

ខេត្តតាកែវ ៖ ​ម​ជ្ឃ​ដ្ឋា​ន​នានា​កំពុង​តែ​មាន​ចម្ងល់យ៉ាង​ខ្លាំង​ដល់​អស់លោក​ ដែល​ជា​ប្រធាន​សុរិយោដី​ខេត្ត ក្រុង ​រួម​ជាមួយនឹង​ប្រធាន​មន្ទីរ​ធន​ធាន​ទឹក​ខេត្ត ​ដែល​បាន​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​រឿង​អតីត​អភិបាលរង​ខេត្តកំពត​ម្នាក់​​ដែល​ធ្លាក់​ពី​តំណែង​បាន​មក​ធ្វើ​សកម្មភាព​សម្រុក​ចាក់​ដី​លុប​ដី​បឹង​បាន​យ៉ាង​រលូន​ ។

Picture

មិនតែប៉ុណ្ណោះ ​បុគ្គល​ម្នាក់​នេះ​បានអោយ​គ្រឿងចក្រ​ចាក់​ដី​លុប និង​ឈូស​ឆាយ​យក​ប្រឡាយ​រំដោះ​ទឹក ​កុំអោយ​ជន់​លិច​ក្រុង​ដូន​កែវ​បាន​យ៉ាង​រំភើយ​ថែមទៀត​ផង​ ។ មន្ត្រីរ​សាលាក្រុង​ដូន​កែវ​ម្នាក់​បាន​ប្រាប់​កោះសន្តិភាព​យើង ​ដោយ​មិន​អោយ​ប្រាប់​ឈ្មោះ​បាន​និយាយ​រៀបរាប់​ថា​ ដី​ដែល​លោកហាស់ សុ​បិ​ន្ត អតីត​អភិបាលរង​ខេត្តកំពត ​ដែល​ធ្លាក់​ពី​ដំណែង​ដោយសារ​មានរឿង​អាស្រូវ​នោះ​គាត់​បាន​ធ្វើ​សកម្មភាព​សម្រុក​ចាក់​ដី​លុប​បឹង​រាប់រយ​ឡាន​ ដោយ​មិន​សម្រាក​សោះឡើយ ​គឺ​ដើម្បី​ធ្វើ​ខ្យូស​អង្គុយ​ដោយ​បើកហាង​ស៊ីផឹក​ មានទីតាំង​​ស្ថិត​ក្នុងភូមិ​ស្នោ​សង្កាត់​រកា ​ក្នុង​ក្រុង​ដូន​កែវ​ ខេត្តតាកែវ​ ។

Picture

មន្ត្រី​សាលាក្រុង​ដូន​កែវ​ដដែល​បាន​បញ្ជាក់​ទៀត​ថា ​ចំពោះ​ដី​បឹង​ដែល​លោកហាស់ សុ​បិ​ន្ត កំពុង​តែ​ចាក់​ដី​លុប​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិនោះ គឺ​មាន​ទំហំ​ប្រមាណ​ជា​​​២​ហិកតា​បូក​រួម​នឹង​ការ​ចាក់​ដី​លុប​យក​ប្រ​ឡាយទឹក ​ដែល​ជា​ប្រឡាយ​មេ​សម្រាប់​រំដោះ​ទឹក​លិច​សាលាក្រុង​ផង​នោះ ​មាន​បណ្តោយ​១៧០​ម៉ែត្រ​នឹង​ទទឹង​៦​ម៉ែត្រ​បាន​យ៉ាង​ល្អ ។ សម័យនេះ​ អោយ​តែ​មាន​លុយ​ហើយ​អាច់​ចាក់​ដី​លុប​យក​បឹង​យក​ប្រឡាយ​មិន​ពិបាក​ឡើយ​ ដោយ​គ្រាន់តែ​សែន​ត្រូវ​ជាមួយ​អាជ្ញាធរ​ខេត្ត ក្រុង​នឹង​មន្ទីរ​ជំនាញ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទាំងអស់​គឺ​ចប់​ហើយ​ ។

Picture

លោក​នួន សុធា ប្រធាន​មន្ទីរ​សុរិយោដី​នឹង​សំណង់​ខេត្ត​បាន​ប្រាប់​អ្នក​សារ​ព៏​ត៌​មាន​យើង​តាម​ទូរស័ព្ទ​ថា​ រឿង​លោកហាស់ សុ​បិ​ន្ត​ចាក់​ដី​លុប​បឹង​នោះ​ លោក​មិន​បានដឹង​ទេ​ ចាំ​គាត់​ចុះ​ទៅ​ស្រាវជ្រាវ​សិន ហើយ​តែបើ​ចង់​ដឹង​ច្បាស់​ទៅ​សួរ​ខាង​សុរិយោដី​នឹង​សំណង់​ក្រុង​ទើប​គាត់​ដឹង​ច្បាស់​ជាង​ ។

Picture

​ចំណែក​លោក​ហ៊ួ​ត ប៊ុ​ន​លី​ម ប្រធាន​ការិយាល័យ​សុរិយោដី​នឹង​សំណង់​ក្រុង​ដូន​កែវ​បាន​ឆ្លើយ​យករួចខ្លួន​ថា ​គាត់​សុរិយោដី​ក្រុង​មែន​តែ​ដី​នោះ​ បាន​ខ្វៀល​ទៅ​អោយ​ខាង​ធន់​ធាន​ទឹក​អស់ហើយ ។ ​រីឯ​លោក​ប៊ុ​ន ហួរ ប្រធាន​មន្ទីរ​ធន់​ធាន​ទឹក​ខេត្ត​បានអោយ​ដឹងផង​ដែរ​ថា ​រឿង​នេះ​មិនមែន​ភារកិច្ច​មន្ទីរ​របស់​លោក​ទេ​ ព្រោះ​កន្លែង​នោះ​មិនមែន​ជា​ដី​បឹង​គឺ​ដី​គេ​ធ្វើស្រែ ​បើ​ដី​បឹង​នោះ​គឺ​ដូច​បឹង​តាកែវ​នោះ ​ហើយ​បើ​ចង់​ដឹង​ច្បាស់​ទៅ​សួ​ខាង​សាលាក្រុង​បានដឹង​ច្បាស់ ។

Picture

លោក​កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ​បានអោយ​ដឹង​ថា ​រឿង​នឹង​ចាំ​រដ្ឋបាល​ក្រុង​ចុះ​ទៅ​ស្រាវជ្រាវ ចំណែក​លោកហាស់ សុបិន ដែល​មាន​លុយ​ជួល​គ្រឿងចក្រ​ដឹក​ដី​លុប​ដី​បឹង​នឹង​លុប​យក​ប្រឡាយ​រំដោះ​ទឹក​ក្រុង កោះសន្តិភាព​យើង​នៅមិន​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​ទេ​នៅថ្ងៃទី៣១ កក្កដា នេះ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

Picture
Picture
Picture