ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជំនួបពិភាក្សា​គឺ​សុំ​ឱ្យ​ខាង​យោធា​ថៃ ​ត្រូវបង្កើន​​ការ​ត្រួត​ពិនិត្យ​តាម​​បន្ទាត់​​ព្រំដែនឱ្យតឹងរឹង​​បំផុត

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ​៖ ​អភិបាល​ខេត្តបន្ទាយមានជ័យ​​សុំ​អោយ​កម្លាំងយោធា​ថៃ​ ត្រូវតែ​បង្កើន​ការ​ត្រួតពិនិត្យ​តាម​បន្ទាត់​ព្រំដែន​ ឱ្យបានខ្ពស់បំផុត កាលពី​រសៀល​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០២១ ក្នុងជំនួបរវាងភាគីទាំងពីរស្ថិត​នៅ​ច្រកព្រំដែន​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​…

ខេត្តបន្ទាយ​មាន​ជ័យ​ ​៖ ​អភិបាល​ខេត្តបន្ទាយមានជ័យ​​សុំ​អោយ​កម្លាំងយោធា​ថៃ​ ត្រូវតែ​បង្កើន​ការ​ត្រួតពិនិត្យ​តាម​បន្ទាត់​ព្រំដែន​ ឱ្យបានខ្ពស់បំផុត កាលពី​រសៀល​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០២១ ក្នុងជំនួបរវាងភាគីទាំងពីរស្ថិត​នៅ​ច្រកព្រំដែន​អូរ​បី​ជាន់ ស្រុក​អូរ​
ជ្រៅ​ ។​

Picture

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បានអោយ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​យកចិត្តទុកដាក់ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​កូ​វី​ដ-១៩​ប្រភេទ​ដែល​តា ហើយ​ត្រូវ​បាន​បិទ​ខ្ទប់​ក្នុងភូមិ​សា​ស្គ្រ​ចំនួន​៨​ខេត្ត​ ក្នុង​នោះ​ខេត្តបន្ទាយមានជ័យ​ និង​ខេត្ត​ជាប់​ព្រំប្រទល់​ខេត្ត​ និង​តាម​បន្ទាត់​ព្រំដែន​ ដែល​លើកលែងតែ​រថយន្ត​ដឹក​ទំនិញ​ចូល​ពី​ប្រទេស​ថៃ​ ដែល​ត្រូវ​យក​សំណាក​លើអ្នក​បើកបរ ​និង​ព្រូ​ដែល​ត្រូវ​បាន​អនុវត្ត​ជា​បណ្តោះអាសន្ន ក្នុង​រយៈពេល​១៤​ថ្ងៃ​ចាប់ពី​ម៉ោង​២៣.៥៩​នាទី​យប់​ថ្ងៃ​ទី​២៩ ខែ​ក​ក្ត​ដា ឆ្នាំ​២០២១​រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ សំដៅ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ដែល​បណ្តាល​មក​ពី​មេរោគ​កូ​វី​ដ​.១៩​ប្រភេទ​ដែល​តា​ ។

Picture

ក្នុង​ជំនួបកិច្ច​ប្រជុំ​រវាង​អភិបាល​ខេត្តបន្ទាយមានជ័យ ​ឯកឧត្តម អ៊ុំ រាត្រី ​និង​ចូលរួម​មន្ត្រី​ស្ថាប័ន​ពាក់​ព័ន្ធ និង​កម្លាំង​ទា​ហាន​ឈុត​ខ្មៅ​ថៃ សុំ​អោយ​រួម​សហការ​គ្នា​រវាង​កងកម្លាំង​កម្ពុជា​.​ថៃ​បង្កើន​ការ​ពិនិត្យ​ និង​ពង្រឹង​បន្ថែម​ការ​ត្រួតពិនិត្យ​កិច្ចការ​ព្រំដែន​កម្ពុជា​-​
ថៃ​ ។

Picture
Picture