ស្ត្រីខ្លះនៅតែមានមន្ទិលតមរួមរ័កពេលខ្លួនកំពុងពពោះ ខ្លាចគ្រោះថ្នាក់ដល់គភ៌ ដែលភាពមន្ទិលនេះនៅតែកើតមានរហូតមកដល់សព្វថ្ងៃជាហេតុបង្កឱ្យប្ដីប្រពន្ធមួយចំនួនមានបញ្ហានឹងគ្នាថែមទៀតផង ។
ចំពោះបញ្ហានេះ តាមការឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មនៃគ្លីនិកអង្គការរ៉ាក់ បានប្រាប់កោះសន្តិភាពថា ពិតណាស់ ការរួមភេទនៅពេលស្ត្រីកំពុងពពោះ គឺអាចប្រព្រឹត្តទៅបានធម្មតារវាងគូស្វាមីភរិយា តែមានករណីហាមឃាត់ខ្លះដែរចំពោះស្ត្រីធ្លាប់មានបញ្ហាមូយចំនួនដូចជា ៖
-ធ្លាប់មានប្រវត្តិរលូតកូនញឹកញាប់
-ធ្លាប់មានប្រវត្តិកើតកូនមិនគ្រប់ខែ
-ធ្លាប់មានប្រវត្តិរំលូតកូនញឹកញាប់
នៅពេលដែលស្ត្រីធ្លាប់កើតមានបញ្ហាទាំងនេះ គូស្វាមីភរិយាគួរតែតមការរួមភេទ នៅក្នុងកំឡុងពេលមានផ្ទៃពោះ នៅក្នុងត្រីមាសទី១ និងត្រីមាសចុងក្រោយ ។ ប៉ុន្តែប្រសិនបើស្ត្រីមិនធ្លាប់កើតមានបញ្ហារលូតកូន ឬកើតកូនមិនគ្រប់ខែ ឬក៏មិនមានការហាមប្រាណពីគ្រូពេទ្យទេនោះ ស្ត្រីអាចរួមរ័កបានធម្មតាទៅតាមស្ថានភាព តែត្រូវប្រុងប្រយ័ត្នផងកុំសម្រុកទៅតាមអារម្មណ៍ពេក ព្រោះកំពុងពពោះ ។
គួរបញ្ជាក់ថា ស្ត្រីមិនគួររួមរ័កឡើយ បើមានការសង្ស័យថា ប្តី ឬដៃគូមានផ្ទុកមេរោគ ព្រោះងាយចម្លងទៅទារកដែលកំពុងនៅក្នុងផ្ទៃខ្លាំងណាស់ ។ ក្នុងករណីសង្ស័យ សូមណែនាំឱ្យបុរសជាប្តី ឬដៃគូទៅធ្វើរោគវិនិច្ឆ័យជាមុនសិន ទើបជាការប្រសើរ ៕
ចែករំលែកព័តមាននេះ