ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​គោ​-​ក្របី ឈឺ​ដោយសារ​ជំងឺ​ដុំ​ពក​លើ​ស្បែក ត្រូវ​បាន​មន្ត្រី​បសុពេទ្យ​ចុះ​ពិនិត្យ​ព្យាបាល

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​សត្វ​គោ និង​សត្វ​ក្របី​ជា​ច្រើន​ក្បាល​បាន​កើត​ជំងឺ​ដុំ​ពក​លើ​ស្បែក មិនដឹង​ថា​ឆ្លង​រោគ​នេះ​មកពីណា​ទេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​គោក្របី​មានការ​ព្រួយបារម្ភ ដោយសារ​នៅ​ក្នុងភូមិ​កំ​ពោ​ធ​ទូក ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយ​ទាប មាន​សត្វ​គោ…

ខេត្តស្វាយរៀង ៖ មាន​សត្វ​គោ និង​សត្វ​ក្របី​ជា​ច្រើន​ក្បាល​បាន​កើត​ជំងឺ​ដុំ​ពក​លើ​ស្បែក មិនដឹង​ថា​ឆ្លង​រោគ​នេះ​មកពីណា​ទេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​គោក្របី​មានការ​ព្រួយបារម្ភ ដោយសារ​នៅ​ក្នុងភូមិ​កំ​ពោ​ធ​ទូក ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយ​ទាប មាន​សត្វ​គោ និង​សត្វ​ក្របី​ពួក​គាត់​ប្រលែង​ទៅ​ឲ្យ​ស៊ី​ស្មៅ​នៅ​តាម​វាលស្រែ និង​មាន​ហ្វូងគោ ហ្វូង​ក្របី​ជា​ច្រើន​ក្បាល​ដើរ​ស៊ី​ស្មៅ​ជុំ​គ្នា ហើយ​ពេល​ល្ងាច​ទើប​បែក​ហ្វូង​ដេញ​ចូល​ក្រោល​ជា​ធម្មតា​រៀងខ្លួន ដូច្នេះ​ម្ចាស់​គោក្របី​ទាំងអស់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។

ចំណែក​មន្ត្រី​ជំនាញ​សង្ស័យ​ថា សត្វ​គោ និង​សត្វ​ក្របី កើត​ជំងឺ​ដុំ​ពក​លើ​ស្បែក​នេះ​គឺ​ឆ្លង​មក​ពី​សត្វ​គោ​ពូជ​ដែល​ប្រជាពលរដ្ឋ​ទិញ​តាម​អន​ឡាញ ដែល​នាំ​មក​ពី​ប្រទេស​វៀតណាម និង​ទិញ​មក​ពី​ក្រៅ​ខេត្ត​។ ទាក់ទិន​ករណី​នេះ​លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ ថា​ករណី​កើត​ជំងឺ​ដុំ​ពក​លើ​ស្បែក​សត្វ​គោ សត្វ​ក្របី ជា​ច្រើន​ក្បាល នៅ​ក្នុងភូមិ​ចំនួន ០៦​ភូមិ គឺ​ភូមិ​កំ​ពោ​ធ​ទូក ភូមិ​ព្រៃ​តា​អី ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយ​ទាប និង​ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ ភូមិ​ព្រះ​ទន្លេ ភូមិ​សង្ឃ័រ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ភូមិ​របោះ​ព្រីង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង សរុប​ប្រមាណ​ជាង​១០​ក្បាល​។

លោក ប៉ែន ច​ន្ធី បន្ត​ថា មូលហេតុ​មាន​ជំ​ងឹ​ដុំ​ពក​លើ​ស្បែក​សត្វ​គោ និង​សត្វ​ក្របី​នេះ​ដោយសារ​ប្រជាពលរដ្ឋ​យើង​លោក​ទិញ​គោ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ និង​ទិញ​មក​ពី​បណ្ដា​ខេត្ត​ខាងលិច​ៗ ដូច​ជា​ខេត្តព្រៃវែង ខេត្តកណ្ដាល និង​ខ្លះ​ទៀត​ទិញ​គោ​មក​ពី​ប្រទេស​វៀតណាម ដែល​ជា​ពូជ​គោកូនកាត់​។ ហើយ​ក្នុង​ចំណោម​ដែល​សត្វ​ឈឺ​ចំនួន​១០​ក្បាល​នោះ មន្ត្រី​បសុពេទ្យ​របស់​លោក​បាន​ចុះ​ពិនិត្យ​ព្យាបាល​អោយ​ជា​ចំនួន​៥​ក្បាល​ហើយ នៅ​សល់​កំពុង​ព្យាបាល​ចំនួន​៤​ក្បាល​ទៀត និង​ងាប់​កូន​គោ​១​ក្បាល​។

លោក​បន្ថែម​ទៀត​ថា ជំងឺ​ដុំ​ពក​លើ​ស្បែក​សត្វ​គោ និង​សត្វ​ក្របី​នេះ​បើ​កើត​លើ​គោ​សាច់ ឬ​មេគោ​ងាយ និង​ព្យាបាល​បន្តិច ប្រើ​រយៈពេល​៣​ថ្ងៃ ទៅ​៥​ថ្ងៃ​នឹង​អាច​ព្យាបាល​ឲ្យ​ជា តែ​ចំពោះ​គោ​ញី​ផើម និង​កូន​គោ​ពិបាក​ព្យាបាល ដោយ​រដ្ឋាភិបាល​យើង​ពុំ​ទាន់​មាន​វ៉ាក់សាំង​ចាក់​បង្កា​ជំងឺ​នេះ​ទេ​។ ទោះបីជា​យ៉ាងណា​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ផលិតកម្ម និង​ប​សុ​ព្យា​ល​មន្ទីរ​កសិកម្ម​កំពុង​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ហើយ​៕ ដោយ ៖ វ៉ា​ន់​ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ