ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃសន្ធោសន្ធៅ ស្លា.ប់​៤​នាក់​ ជាច្រើន​នាក់​​ទៀត​ភៀសខ្លួន​ចេញពីភូមិ

2 ឆ្នាំ មុន

បណ្ដា​សារព័ត៌មាន​តួ​ក​គី រាយការណ៍​នា​ថ្ងៃ​ទី​២៩​កក្កដា​ថា ភ្លើង​ឆេះ​ព្រៃ​បាន​រាលដាល​ដល់​បណ្ដា​តំបន់ មាន​មនុស្ស​រស់នៅ ស្ថិត​នៅ​ក្បែរ​ទីតាំង​ទេសចរណ៍​ជា​ច្រើន

ប្រទេស​តួ​ក​គី​៖ បណ្ដា​សារព័ត៌មាន​តួ​ក​គី រាយការណ៍​នា​ថ្ងៃ​ទី​២៩​កក្កដា​ថា ភ្លើង​ឆេះ​ព្រៃ​បាន​រាលដាល​ដល់​បណ្ដា​តំបន់ មាន​មនុស្ស​រស់នៅ ស្ថិត​នៅ​ក្បែរ​ទីតាំង​ទេសចរណ៍​ជា​ច្រើន នា​ភាគ​ខាងត្បូង​តួ​ក​គី​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​៤​នាក់​និង​មានការ​ជម្លៀស​មនុស្ស​ចេញពី​ភូមិ​ជា​ច្រើន​។

ភ្លើង​ឆេះ​ព្រៃ​កើត​មាន​ក្នុង​តំបន់​ព្រៃឈើ​MANAVGAT ALANYA ADANA NERSIN BODRUM​និង MARMARIS​ជិត​បណ្ដា​ទីតាំង​ទេសចរណ៍ នា​ភាគ​ខាងត្បូង​តួ​ក​គី​នោះ បាន​ឆេះ​រាលដាល​យ៉ាង​លឿន​ដល់​បណ្ដា​តំបន់​មាន​មនុស្ស​រស់នៅ មក​ពី​ខ្យល់​បោកបក់​ខ្លាំង​។ តាម​ទូរទស្សន៍​NTV​ភ្លើង​ឆេះ​ព្រៃ​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​៤​នាក់ ក្នុង​នោះ​មាន​បុរស​ម្នាក់​អាយុ​២៥​ឆ្នាំ ដែល​ទៅ​កាន់​កន្លែង​ភ្លើង​ឆេះ​នៅ MARMARIS​។ ផ្ទះ​ជា​ច្រើន​សិប​ខ្នង បណ្ដា​ចំការ​ក្នុងភូមិ​ជា​ច្រើន​ត្រូវ​ភ្លើង​បំផ្លាញ​។ ព័ត៌មាន​នានា​រាយការណ៍​ថា សត្វពាហនៈ​ច្រើន​រយ​ក្បាល​ត្រូវ​ស្លា.ប់ ព្រមទាំង​ផ្ទៃដី​ដាំ​ដុះ ប្រមាណ​ជា​៦០០​ហិ​កតា​ត្រូវ​ភ្លើង​បំផ្លាញ​។

ប្រឈម​មុខ​នឹង​ការ​ឆេះ​រាលដាល​យ៉ាង​លឿន​នៃ​ភ្លើងព្រៃ អាជ្ញាធរ​បាន​ជម្លៀស​មនុស្ស​ចេញពី​ភូមិ​ជា​ច្រើន​សិប​។ សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង ទេសចរណ៍​BODRUM​ក៏​ជម្លៀស​មនុស្ស​ចេញ​ដែរ​។ បណ្ដា​រូបភាព​បង្ហាញ​មនុស្ស​ម្នា​រត់​ជ្រួលច្របល់ ដើម្បី​សង្គ្រោះ​ជីវិត​ពួក​គេ​នៅ​តាម​បណ្ដា​វិ​ថី ដែល​គ្របដណ្ដប់​ដោយ​ពន្លឺ​ក្រហម​នៃ​អណ្ដាតភ្លើង​។ រូបភាព​ទាំងនោះ​ត្រូវ​បាន​ផ្សាយ​ដោយ​បណ្ដា​សារព័ត៌មាន​តួ​ក​គី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ