ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានព្រះសង្ឃ១៦អង្គបានឆ្លងជំងឺវីរុសកូវីដ១៩ និងតាជី,យាយជី រួមជាមួយប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលជំងឺផ្សេងៗចំនួន០៨នាក់ បានឆ្លងកូវីដ១៩ ក្នុងចំណោម២៥នាក់ នៅវត្តព្រៃម្លូ ឃុំក្រពុំឈូកស្រុកកោះអណ្តែត ។
លោក គិន ភក្ដី អភិបាលស្រុកកោះអណ្ដែតបានប្រាប់កោះសន្តិភាពយើងអោយដឹង នៅរសៀលថ្ងៃទី៣០ ខែកក្កដានេះថា នៅវត្តព្រែម្លូរនេះ ពិតជាបានផ្ទុះជំងឺកូវីដ១៩ ឆ្លងដល់ព្រះសង្ឃ,តាជី,យាយជី,រួមជាមួយនឹងប្រជាពលរដ្ឋដែលបានមកមើលថែ ឬមកសម្រាកព្យាបាលជំងឺៗផ្សេងៗ នៅក្នុងវត្តនេះពិតប្រាកដមែនដោយអាជ្ញាធរស្រុកបានសហការជាក្រុមគ្រូពេទ្យបង្អែកស្រុកបានធ្វើតេស្តយកសំណាករហ័សប្រើប្រាស់ឧបករណ៍ Rapid Test។
លោក គិន ភក្តី អភិបាលស្រុកបានបន្តទៀតថា ភ្លាមៗនោះអាជ្ញាធរបានសម្រេចផ្អាកជាបណ្ដោះអាសន្នការចេញ ឬចូលបរិវេណវត្ត និងក្រុមគ្រូពេទ្យបាននឹងកំពុងបន្តយកសំណាកនៅក្នុងវត្តព្រៃម្លូ ។ ព្រះសង្ឃដែលគង់នៅវត្តព្រៃម្លូមួយនេះមានចំនួន ៥៩អង្គផងដែរ ក្នុងចំណោមនោះមានព្រះសង្ឃ១៦អង្គបានឆ្លងកូវីដ១៩ ។
គួបញ្ជាក់ផងដែរថា នៅក្នុងវត្តព្រែម្លូរនេះ មានព្រះសង្ឃ១អង្គព្រះនាម អ៊ុក រី លោកចេះព្យាបាលជំងឺគ្រប់ប្រភេទពូកែស័ក្តសិទ្ធណាស់ ដោយព្យាបាលអ្នកជំងឺដែលខាងនៅមន្ទីរពេទ្យនានាព្យាបាលមិនជាដោយចំណាយលុយរាប់ម៉ឺនដុល្លារមិនជា លុះមកព្យាបាលនៅវត្តព្រែម្លូរនេះបានជាសះស្បើយជាច្រើននាក់ រហូតអ្នកជំងឺដែលព្រះសង្ឃព្យាបាលទៅជាបានទិញឡានប្រគេនព្រះសង្ឃព្យាបាលជំងឺជាថែមទៀតផង ៕
ចែករំលែកព័តមាននេះ