មាតា-បិតា សូមបំពេញឯកសារនេះជាមុនកុំឱ្យកកស្ទះពេលយកកូនៗទៅចាក់វ៉ាក់សាំងកូវីដ-១៩
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុពី ១២ ឆ្នាំ ដល់ ១៧…
រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុពី ១២ ឆ្នាំ ដល់ ១៧…
រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ នាថ្ងៃអាទិត្យ ទី ១ ខែសីហានេះ ។ ព្រមជាមួយគ្នានោះ ថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានណែនាំឱ្យមាតា-បិតា និងអាណាព្យាបាលក្មេងៗគួរបំពេញឯកសារឱ្យហើយជាមុន និងកាន់យកទៅកន្លែងចាក់វ៉ាក់សាំងនៅតាមទីតាំងខណ្ឌ និងមន្ទីរពេទ្យដែលក្រសួងបានរៀបចំជួន ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ឱ្យដឹងថា ក្រសួងបានដាក់ឱ្យមានទំរង់ឯកសារសម្រាប់មាតា បីតា អាណាព្យាបាល អាចបំពេញលិខិតព្រមព្រៀងចាក់វ៉ាក់សាំងកូវីដ-១៩ (ឈ្មោះ ស៊ីណូវ៉ាក់) ។ ដូច្នេះសូមបងប្អូនសុំបំពេញឱ្យហើយ រួចកាន់ទៅជាមួយនៅពេលទៅចាក់វ៉ាក់សាំង ដើម្បីសម្រួលបញ្ហាកុំឱ្យមានការកកស្ទះ។
យោងតាមឯកសារដែលលោកជំទាវវេជ្ជបណ្ឌិតបានចែកចាយ គឺជាទម្រង់ឯកសារ «លិខិតព្រមព្រៀងចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះ ស៊ីណូវ៉ាក់» ដោយក្នុងនោះ គឺមានការពន្យល់លម្អិតអំពីផលរំខានក្រោយការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក៏ដូចជាបានបញ្ជាក់ថា មានករណីត្រូវប្រុងប្រយ័ត្នមួយចំនួន រូមមាន ៖ អ្នកកំពុងទទួលការព្យាបាលបែបបន្ថយប្រព័ន្ធភាពសុំារយៈពេលខ្លី (ឧទាហរណ៍ ថ្នាំប្រឆាំងមហារីក) គូររង់ចាំដល់ចប់ការព្យាបាលសិន ។ មួយករណីទៀត បើបច្ចុប្បន្ន មិនមានភស្តុតាងវិទ្យាសាស្ត្រគ្រប់គ្រាន់ទាក់ទងនឹងការប្រើវ៉ាក់សាំងនេះលើសស្ត្រីមានផ្ទៃពោះទេ ។
យ៉ាងណាមិញ កុមារនិងក្មេងយុវវ័យដែលនឹងមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ឬហាមចាក់វ៉ាក់សាំង បើសិន៖ ១- បុគ្គលដែលធ្លាប់មានប្រតិកម្មអាលែរហ្ស៊ីជាមួយនឹងវ៉ាក់សាំងផ្សេងៗ, ២- បុគ្គលដែលលមាន ឬសង្ស័យថាមានជំងឺកូវីដ-១៩ (កំពុងគ្រុនក្តៅ «
៣៧.៥ អង្សារសេ» ) មានប៉ះពាល់អ្នកជំងឺកូវីដ-១៩ ឬកំពុងរង់ចាំលទ្ធផលតេស្តកូវីដ-១៩, និង៣- អ្នកមានជំងឺស្រួចស្រាវ និងអ្នកមានជំងឺរុំារ៉ៃធ្ងន់ធ្ងរ ដែលកំពុងធ្វើទុក្ខ ។
សូមបញ្ជាក់ថា លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យកោះសន្តិភាពដឹងកាលពីសប្តាហ៍មុនថា សម្រាប់កុមារ និងយុវវ័យ ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ដែលមានអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ គឺមានប្រមាណជិត៣០ម៉ឺននាក់ ៕
ចែករំលែកព័តមាននេះ